អត្ថប្រយោជន៍នៃទឹកឃ្មុំដែលអ្នកមិនធ្លាប់ដឹង

  • 2019-08-30 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកឃ្មុំ​ពិតជា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​និង​សម្រស់​របស់​អ្នក។ ប្រសិនបើ​មាន​ទឹកឃ្មុំ​នៅផ្ទះ​ជាប្រចាំ​ពិតជា​ល្អណាស់ ព្រោះវា​មាន​អត្ថប្រយោជន៍​ជាច្រើន។ អត្ថ​ប្រយោជន៍​របស់វា​រួម​មាន៖

១. ជួយ​បង្កើន​ទៅដល់​ប្រព័ន្ធ​ស៊ាំ

ទឹកឃ្មុំ​ជួយ​ពង្រឹង​ទៅដល់​រាងកាយ​អ្នកឲ្យ​បានល្អ​ប្រសើរ។ វាជួយ​ការពារ​បាន​ការកើត​ជំងឺផ្សេងៗ​ដូចជា ព្យាបាល​អាការៈ​ផ្តាសាយ​ឲ្យឆាប់​បាត់​បានរហ័ស ជួយ​បំបាត់​ការក្អករ​បស់ក្មេង​បានប្រសើរ​ជា​ថ្នាំ​ពេទ្យ ជួយ​ពង្រឹង​សុខភាព​អ្នកជំងឺ​បានប្រសើរ​អំឡុង​ពេល​ជាសះ​ស្បើយ។

២. ជួយឲ្យ​គេងលក់​បានស្រួល

ប្រសិនបើ​អ្នកគេង​ពុំសូវ​លក់អ្នក​អាច​យក​ទឹកឃ្មុំមួយ​ស្លាប​ព្រាបាយ​លាយ​ជាមួយ​ទឹកក្តៅ​កូរឲ្យសប់មុ​ន​ចូល​គេង អ្នកនឹង​ឃើញ​លទ្ធផល​ភ្លាមៗ។ ដោយ​សារ​តែវា​មាន​រសជាតិ​ផ្អែម​ដែល​ជួយ​ជម្រុញ​ការ​ផលិត​អាំងស៊ុយលីន​រួមទាំង​សេរ៉ូតូនីន​សំងាត់នាំ​មកនូវ​អារម្មណ៍​ល្អ។

៣. ជួយ​ដល់​សម្រស់

ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំងអុកស៊ីត​កម្មជួយ​កាត់បន្ថយ​ភាពចាស់​និង​ការពារ​ភាព​ចាស់។ លើស​ពី​នេះ​ ការពារ​ស្បែកពី​កម្មរស្មី UV​ ក៏ដូចជា​ជួយពង្រឹង​កោសិកា​ស្បែក រួមទាំង​ចិញ្ចឹម​ស្បែកឲ្យភ្លឺ​រលោង​បែប​ធម្មជាតិ​ទៀត​ផង។ វាក៏ជា​គ្រឿងផ្សំ​រូបមន្ត​ដ៏សំខាន់​ផង​ដែរ។

៤. ជួយដុត​បំផ្លាញ​ជាតិខ្លាញ់​ មិនឲ្យធាត់

នៅពេល​អ្នកទទួល​ទានទឹក​ឃ្មុំ វាជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​និងជួយ​ឲ្យប្រព័ន្ធ​រំលាយ​អាហារ​ដំណើ​រការបាន​ល្អ។ វា​សាកសម​សម្រាប់​អ្នកមាន​បំណងចង់​សម្រក​គីឡូ តែក៏​ទទួលទាន​នៅក្នុង​បរិមាណ​សមស្រប​មួយ​ដែរ។

៥.កាត់​បន្ថយ​ការប្រឈម​មុខ​នៃជំងឺ​ផ្សេងៗ

ទឹកឃ្មុំ​ជួយកាត់​បន្ថយកម្រិត​ទ្រីគ្លីសេរីដ​នៅក្នុង​រាងកាយ​ដូចជា​ប្រភេទរាង​កាយមាន​ខ្លាញ់ បើវាមាន​ច្រើន​នៅ​ក្នុងរាង​កាយ។ ហើយ​ទទួលទាន​ទឹកឃ្មុំ​កាត់បន្ថយ​ការកើត​ជាជំងឺ​បេះដូង ទឹកនោម​ផ្អែម ជួយឲ្យ​បំពង់ក​បាន​ស្រួល ក៏ដូចជា​ចិញ្ចឹមដល់​ឈាម​យ៉ាង​ល្អផង​ដែរ។

ចុចអានបន្ត៖

ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម