ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មា​រាល់​ថ្ងៃ ស្រក២គីឡូក្នុង​រយៈ​ពេល​ត្រឹមតែ ១០ថ្ងៃ

  • 2019-08-30 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ស្រក​ទម្ងន់ ប៉ុន្តែ​មិន​មាន​ពេល​គ្រប់គ្រាន់​ទៅ​ហាត់​ប្រាណ នោះ​មិន​មែន​ជា​បញ្ហា​សម្រាប់​មិត្ត​នារី​ចង់​បាន​រាង​ស្អាត​នោះ​ទៀត​ទេ ជា​មួយ​ទឹក​ឃ្មុំ និង​ក្រូច​ឆ្មា។ ញ៉ាំ​ទឹក​ឃ្មុំ​ក្រូច​ឆ្មា​មុន​ចូល​គេង​ជា​រៀង​រាល់​ថ្ងៃ ជួយ​សម្រក​ទម្ងន់ ២គីឡូក្រាមតែក្នុងរយៈពេល១០ថ្ងៃ។

ក្រូច​ឆ្មា​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​រាងកាយ​។ វា​ជួយ​សម្រក​ទម្ងន់ និង​ជូ​យ​ព្យា​បាល​របួស​ផង​ដែរ។ គ្រប់​គ្នា​តែង​តែ​ចង់​ញ៉ាំ​ក្រូច​និង​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​ឲ្យ​បាន​ឆាប់​រហ័ស។ ជា​មួយ​នឹង​ទឹក​ឃ្មុំ​ក្រូច​ឆ្មា រសជាតិ​ឆ្ងាញ់ ស្រស់ស្រាយ ស្រក​ទម្ងន់​បាន​ដូច​ចិត្ត តាម​បែប​ធម្មជាតិ មិន​ប៉ះ​ពាល់​ដល់​សុខភាព។ ញ៉ាំ ១០ថ្ងៃជាប់គ្នា មុន​ចូល​គេង នោះ​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព។

ទឹក​ឃ្មុំ​ក្រូច​ឆ្មា​មិ​ន​ត្រឹម​តែ​ជួយ​សម្រក​គីឡូ​អ្នក​បាន​លឿន​នោះ​ទេ​ ថែម​ទាំង​ជួយ​ផ្ត​ល់​សំណើម​ដល់​ស្បែក ស្បែក​មាន​សុខភាព​ល្អ ទទួល​បាន​ស្បែក​ស្រស់​ស្អាត​និង​ភ្លឺ​ថ្លា ជា​ពិសេស​ទៀត​នោះ វា​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​មាន​ដំណើរ​ការ​ល្អ។

ចំណែក​ឯ​គ្រឿង​ផ្សំ​ទឹក​ឃ្មុំ​ក្រូច​ឆ្មា​ររួមមាន៖

- ក្រូចឆ្មារ ៦ចំណិត

- ​ផ្លែជូជី( Goji Berry)​ ៦គ្រាប់

- ​ស្ករស ១ស្លាបព្រាកាហ្វេ

- ​ទឹកឃ្មុំ កន្លះស្លាបព្រាបាយ

- ​ទឹកស្អាត ១ កែវ

របៀប​ធ្វើ៖ ដាក់​ចំណិត​ក្រូចឆ្មារ ផ្លែ​ជូជី ស្ករស ទឹកឃ្មុំ ដាក់​ចូល​កែវ រួច​ចាក់​ទឹក​ក្ដៅចូល។ បន្ទាប់​មក​កូ​វា​ឲ្យ​សព្វ រួច​ទុក​ក្នុង​រយៈពេល ២០នាទី រូច​កូ​វា​ឲ្យ​សព្វសារ​ជាថ្មី នោះ​អ្នក​អាច​ទទួលទាន​បាន ហើយ​ញ៉ាំ​មុន​ពេល​ចូលគេង។ ​

ចុចអានបន្ត៖គុណ​ប្រយោជន៍ ៤ យ៉ាង​ក្នុង​ការ​បរិភោគ​សា​ឡា​ដ​ពេល​​ល្ងាច ជួយរក្សាទម្ងន់អ្នកឲ្យថេរ

​​​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទថ្មី