មន្តស្នេហ៍៣ធំៗ ដែលនារីសម័យថ្មីអាចចងបេះដូងដៃគូមិនឲ្យរបូតទៅណាបាន

  • 2019-09-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​ជា​មនុស្ស​ស្រី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។ មាន​រឿង​រ៉ាវ​ជា​ច្រើន ដែល​មនុស្ស​ប្រុស​មិន​ធ្លាប់​បាន​ឆ្លង​កាត់។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ នារី​តែង​ត្រូវ​ការ​​ ការ​រៀប​ចំ​​តុប​តែង​ខ្លួន​ឲ្យ​មាន​របៀប​រៀប​រយ​ស្អាត​បាត​ដើម្បី​បង្កើន​មន្ត​ស្នេហ៍​ដល់​ខ្លួន​ឯង​។ តើ​អ្វី​ទៅ​ជា​មន្ត​ស្នេហ៍​ ដែល​នារី​សម័យ​ថ្មី​គួរ​មាន ដើម្បី​អាច​ចង​បេះ​ដូង​របស់​ដៃ​គូ​មិន​ឲ្យ​របូត​ទៅ​ណា?

១. មន្ត​ស្នេហ៍​នៃ​ស្នាម​ញញឹម

​​​ស្នាម​ញញឹម​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ ដែល​​នារី​គួរ​មាន​ ព្រោះ​វា​បាន​​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង ដល់​អារម្មណ៍​របស់​អ្នក​ដទៃ​និង​ខ្លួន​ឯង​។ គ្មាន​នរណា​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​កើត​​ទុក្ខ​ក្រៀម​ក្រំ​គ្រប់​ពេល​ឡើយ​។ ព្យាយាម​​ធ្វើ​ជា​​មនុស្ស​វិជ្ជមាន សុទិដ្ឋិនិយម ចេះ​​បំភ្លេច​រឿង​មិន​ល្អ​ ញញឹម​ស្រស់​ស្រាយ​ដើម្បី​ឲ្យ​បរិយាកាស​ប្រសើរ​ឡើង​វិញ​។

២. មន្ត​ស្នេហ៍​នៃ​កែវ​ភ្នែក

ភ្នែក​ប្រៀប​បាន​នឹង​​បង្អួច​ដែល​អាច​មើល​ធ្លុះ​ដល់​បេះដូង។​ ប្រសិន​បើ​ អ្នក​ប្រើ​ក្រសែ​ភ្នែក​មិន​ល្អ ចូល​ចិត្ត​សម្លឹង​ដៀង​ មើល​លើ​មើល​ក្រោម មន្ត​ស្នេហ៍​គឺ​ធ្លាក់​ចុះ​ដល់​បាត​តែ​ម្តង​។ មិន​បាច់​ទៅ​វះ​កាត់​ឯណា​ទេ ចង់​បាន​ភ្នែក​ស្រទន់​​ស្អាត​គួរ​ស្រលាញ់ គ្រាន់​តែ​ពត់​រោម​ភ្នែក បន្ថែម​ម៉ាស្ការ៉ា​តិច​តួច​ ​មាន​ទឹក​ចិត្ត​ល្អ នោះ​ក្រសែ​ភ្នែក​រួម​ទាំង​របៀប​សម្លឹង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។

៣. មន្ត​ស្នេហ៍​នៃ​ចរិត​ឫកពា

នេះ​ជា​រឿង​សំខាន់​ចម្បង​បំផុត។ ពេល​ខ្លះ​ភាព​ស្រស់​ស្អាត​មិន​មែន​ស្ថិត​នៅ​លើ​សម្រស់​តែ​មួយ​មុខ​ឡើយ​។ មន្ត​ស្នេហ៍​ពិត​វា​អាស្រ័យ​ទៅ​​លើ ពាក្យ​សម្តី ចរិត​ឫកពា និង​ធ្វើ​អ្វី​ជា​ខ្លួន​ឯង។ លើស​ពី​នេះ​ទៅ​ទៀត ទោះ​បី​​ជាអ្នក​​មាន​ចំណេះ​ដឹង​ មាន​ប្រាក់​ខែ​ខ្ពស់​យ៉ាង​ណា ក៏​គួរ​តែ​​ចេះ​បន្ទាប​ខ្លួន យោគ​យល់​ ចេះ​​ចាត់​ចែង​ការងារ​​ក្នុង​ផ្ទះ និង​ធ្វើ​ម្ហូប​ខ្លះ ទើប​​អាច​បង្កើន​​មន្ត​ស្នេហ៍​ដល់​ខ្លួន​ឯង​​ទ្វេ​ដង​។

មាន​​របស់​សំខាន់​៣ ​យ៉ាង​​នេះ​នៅ​ក្នុង​ដៃ​ហើយ គ្មាន​នរណា​​ចង់​ទៅ​ឆ្ងាយ​ពី​អ្នក​នោះ​ទេ​៕​​

ចុចអានបន្ត៖ មនុស្ស​ស្រី​ចាស់ចិត្តចាស់គំនិត​ មិន​ផ្ដេកផ្ដួល​​ជីវិត​លើ​មនុស្ស​ប្រុស​ឡើយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម