ឃើញវីដេអូនេះហើយភ្លាម​ ​អូន​ម៉ា​ប់ៗ​ប្រាកដជា​ឈប់​ខូចចិត្ត​ហើយ​

  • 2019-08-29 02:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពាក្យចំ​អក​មួយចំនួន​តែងតែ​លើកឡើង​ថាបើ​យើង​មាន​រូបរាង​មិន​ស្អាត​ ​ធាត់​ ​កា​ម៉ា​ប់​ ​ប្រាកដជា​នៅ​សៅកែ​ជាមិនខាន​ឡើយ​ ​ហេតុ​អី​គ្រាន់តែ​គ្នា​កា​ម៉ា​ប់​បន្តិច​ ​មានសាច់​ច្រើន​បន្តិច​ ​ភ្នែក​លឹប​បន្តិច​ ​ច្រមុះ​តូច​បន្តិច​សោះ​ ​មើល​គ្នា​លើ​ក្រោម​ៗ​ ​យ៉ាប់ណាស់​មនុស្ស​ប្រុស​សម័យ​អី​ឡូវ​ ​(​នេះ​ជា​អារម្មណ៍​មួយ​ដែល​អូន​ម៉ា​ប់​បង្ហាញ​ចេញ​មក​នៅក្នុង​វីដេអូ​ខ្លី​នេះ​)​។​

ឈុតមួយនៅក្នុងវីដេអូ

​អូន​ម៉ា​ប់​សំណព្វចិត្ត​…​.​ពិតជា​គួរឲ្យ​ស្រលាញ់​មែន​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​ស្រី​ស្អាត​ដូចគេដូចឯង​ ​អូន​ម៉ា​ប់​បាន​ជ្រើសរើស​វិធី​សាស្រ្ត​ដែល​នឹកស្មាន​មិនដល់​ ​ដោយ​សុខចិត្ត​ឲ្យ​មិត្តភក្តិ​នាង​ដាក់​កង​ឆក់​នៅនឹង​ករ​ដៃ​ ​ដើម្បីរំលឹក​រូប​នាង​ ​និង​​ហាមឃាត់​នាង​មិន​ឲ្យ​ញាំ​អាហារ​ច្រើន​ ​ហើ​យមិ​ត្ត​ភ​ក្រ័​អូន​ម៉ា​ប់​ហ្នឹង​ក៏​សាហាវ​តាមដាន​ទៀត​ ​សុទ្ធតែ​យក​ទូរសព្ទ​ ​Reno​ ​10X​ ​Zoom​ ​(​60X​ ​Digital​ ​Zoom​)​ ​តាមដាន​គ្នា​រកតែ​ពេល​លួច​ញ៉ាំ​អី​មិនបានសោះ​តែម្តង​ ​ហាហា!!​ ​Zoom​ ឃើញ​ឡើង​ច្បាស់ទែង​។​

ឈុតមួយនៅក្នុងវីដេអូ

​វីដេអូ​ខ្លី​មួយ​នោះ ទើបតែ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ​Facebook​ ​តាមរយៈ​ ​Page​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​មាន​ក្រុម​យុវវ័យ​ជាច្រើន​បាន​នាំគ្នា​ចូល​ទៅ​ ​Comment​,​ ​Shared​ ​ឡើង​ភ្លូកទឹកភ្លូកដី​តែម្តង​ ​និង​ ​Mention​ ​ដល់​ ​Best​ ​Friend​ ​របស់​ពួកគេ​ដែល​មាន​សាច់​ម៉ា​ប់ៗ​ ​ព្រោះ​វា​ជា​វីដេអូ​ខ្លី​នេះ​មាន​ភាព​ចាក់ដោត​(​ចាក់ដោត​ជា​ភាសា​លេងសើច​ពេញនិយម​ក្នុង​សង្គម​)​ ​នៅក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​ ​ជាពិសេស​ចំពោះ​មិត្ត​នា​រីៗ​ដែល​មាន​សាច់​ម៉ា​ប់ៗ​ ​ធា​ត់​តិច​ៗ​ ​តែម្តង​។​

វីដេអូដែលទទួលបានការចាប់អារម្មណ៍ខ្លាំង

ឥឡូវចូលដល់សាច់ការម្តង បើ​យោង​ទៅតាម​គេហទំព័រ​ ​Health​ ​Line​ ​បង្ហាញថា​ ​មនុស្ស​ស្រី​ដែល​ (លើសទម្ងន់)មាន​រូបរាង​ធាត់​ ​ប្រឈមមុខ​​នឹង​បញ្ហា​ជម្ងឺ​បាក់ទឹកចិត្ត​ ​ដោយសារតែ​ការរើសអើង​ ​ការ​មើលងាយ​ ​សើចចំអក​ពីសំណាក់​មនុស្សជា​ទីស្រឡាញ់​ ​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​ ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​នាង​។​ ​ជម្ងឺ​ធាត់​ ​បាន​ជ​ម្រុ​ញ​ឲ្យ​មនុស្ស​ស្រី​មួយចំនួន​ ​ប្រឈមមុខនឹង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​រហូតដល់​ធ្វើ​អត្តឃាត​ ក៏​មាន​ដែរ។​

​ថ្ងៃនេះ​ ​Admin​ ​សូម​ណែនាំ​នូវ​តិច​និច​មួយចំនួន​ ​សម្រាប់​អ្នក​ធាត់​ ​ជាពិសេស​គឺ​មិត្ត​នា​រីៗ​តែម្តង​ដែល​មានបំណង​ចង់​សម្រក​​គីឡូ​ ​និង​​ទទួល​បាន​រាង​ស្លី​ម​ស្រស់​ស្អាត​ ​បែប​ជឿជាក់​ ​ក្នុងរយៈពេល​ខ្លី​ ​ប៉ុន្តែ​ទាមទារ​ការ​អត់ធ្មត់​បន្តិច​ដែរ។

​ដូច្នេះ​សូម​ទស្សនា​នូវ​ ​វីដេអូ​ខាងក្រោម​នេះ​ដូចតទៅ​៖​

​បន្ទាប់ពី​ទស្សនា​ហើយ​សូមកុំ​ភ្លេច​​អនុវត្តន៍​ផង​ណា​ ​តស៊ូ​គង់​បានសម្រេច​ ​តែបើ​ខ្ចិល​វិញ​គឺ​ប្រយ័ត្ន​ជា​ធាត់​លើស​ដើម​​។​ ​ចុងក្រោយ​សូមជូនពរ​ដល់​ ​ដល់​អ្នក​ធា​ត់ៗ​ទាំងអស់​ ​ទទួល​បាន​រូប​រាង​ស្លឹ​ម​ស្អាត​ឡើងវិញ​ ​មាន​មនុស្ស​ស្រឡាញ់​រាប់អាន​ច្រើន​ ​ដូច​ក្តី​បំណង​៕

​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម