YouTuber នារីទាំង ១០ រូប មានចំនួន Subscriber ច្រើនជាងគេបំផុត
- 2019-08-28 07:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuber នារីទាំង ១០ រូប មានចំនួន Subscriber ច្រើនជាងគេបំផុត
សព្វថ្ងៃចំនួន YouTuber ដែលជានារីមានត្រឹមតែ ៣៨% ប៉ុណ្ណោះ។ នៅលើ YouTube មានវីដេអូជាច្រើនប្រភេទដូចជា ហ្គេម, កំប្លែង, វិធីធ្វើម្ហូប, តុបតែងខ្លូន ។ល។ ប៉ុន្តែនារីដែលមានអ្នក Subscribe ច្រើនភាគច្រើនជា អ្នកលេងហ្គេមឬតារាកំប្លែង។
ទាំងនេះជានារីទាំង ១០ រូបដែលមានចំនួន subscriber ច្រើនជាងគេលើ YouTube៖
១. Jenna Marbles – ១៩,៩ លាន Subscriber
Jenna ផ្តើមអាជីពជា YouTuber តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយបង្កើតវីដេអូកំប្លែងអំពីអ្វីដែលកើតមានឡើងក្នុងជីវិតប្រចាំថ្ងៃរបស់នាង។ វីដេអូទី៦ "How to trick people into thinking you're good looking” របស់នាងកាលពី ៩ ឆ្នាំមុន មានអ្នកមើលរហូតដល់ ៥,៣ លានដងក្នុងរយៈពេលត្រឹមតែ ១ សប្ដាហ៍។
២. Liza Koshy – ១៧ លាន Subscriber
Liza ចាប់ផ្ដើមប្រលូកក្នុង YouTube នៅឆ្នាំ ២០១៣ ហើយមិនបានប៉ុន្មានឆ្នាំផងក្លាយជា នារីដ៏ល្បីល្បាញម្នាក់ក្នុង YouTube ។ បច្ចុប្បន្ន នាងមានអាយុ ២១ ឆ្នាំ ហើយកំពុងសម្ដែងក្នុងរឿងភាគរបស់នាងផ្ទាល់ឈ្មោះថា Liza on Demand ។
៣. Superwoman – ១៤,៨ លាន Subscriber
ឈ្មោះពិត Lily Singh ជា YouTuber មួយរូបដែលរកបានប្រាក់ច្រើនជាងគេនៅឆ្នាំ ២០១៧។ មិនតែប៉ុណ្ណោះ នាងធ្លាប់សហការជាមួយតារាជាច្រើនរួមមាន Selena Gomez និងសម្តែងក្នុងរឿងភាគនិងភាពយន្តរបស់ HBO ផងដែរ។
៤. RCLBeauty101 – ១៤,៣ លាន Subscriber
Channel មួយនេះមានចំនួនមើលរហូតដល់ ៣ ពាន់លានដង។ ម្ចាស់ channel នេះឈ្មោះថា Rachel Levin ហើយនាងបង្កើតវីដេអូច្រើនប្រភេទមានទាំង beauty, DIY និង challenge ផ្សេងៗ។ នាងផ្តើមអាជីពនៅឆ្នាំ ២០១០។
៥. Wengie – ១៣ លាន Subscriber
Wen Jie Huang ជាជនជាតិចិនកាត់អូស្ត្រាលី មានអាយុ ៣៣ ឆ្នាំ ប៉ុន្តែរូបសម្រស់ កាយវិការ និងចរិតរបស់នាងគឺមិនចាញ់យុវវ័យឡើយ។ នាងបង្កើតវីដេអូទាក់ទងនឹង prank ច្រើន។ ក្រៅពី YouTube នាងក៏ជាតារាបញ្ចូលសំឡេង ហើយធ្លាប់បញ្ចូលសំឡេងឲ្យ Power Puff Girl ទៀតផង។ ៦. Lindsey Stirling – ១១,៩ លាន Subscriber
Lindsey ជាអ្នកលេងវីយូឡុងដ៏ល្បីល្បាញម្នាក់ មិនតែប៉ុណ្ណោះនាងធ្លាប់ឈ្នះពានរង្វាន់ Billboard Music Award, the Shorty Award និង YouTube Award ទៀតផង។
៧. Zoella – ១១,៧ លាន Subscriber
Zoe Elizabeth Sugg ចាប់ផ្ដើមដំបូងជា blogger ហើយប្ដូរមកជា YouTuber នៅឆ្នាំ ២០០៩។ វីដេអូរបស់នាងភាគច្រើនទាំងទងនឹងសម្ផស្សនិងស្ដាយក្នុងការស្លៀកពាក់ ។ នាងក៏បានបញ្ចេញប្រលោមលោករបស់នាង "Girl Online” នៅខែវិច្ឆិកាឆ្នាំ ២០១៤ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។
៨. Rosanna Pansino – ១១,៦ លាន Subscriber
នាងធ្វើវីដេអូទាក់ទងនឹងការដុតនំច្រើន ក្រៅពី YouTube នាងក៏ជាអ្នកសម្ដែងមួយរូបដែរ។ នៅលើ channel របស់នាងធ្លាប់មានតារាដូចជា Bethany Mota, Lindsey Stirling, និង Michelle Phan មកចូលរួម ហើយក្នុងមួយខែនាងអាចរក view បានច្រើនជាង ៧៥ លានដងទៅទៀត។
៩. Miranda Sings – ១០,៨ លាន Subscriber
ឈ្មោះពិត Colleen Balling ចូលចិត្តបង្កើតវីដេអូបែបកំប្លែងៗ ដែលទាក់ទាញអ្នកមើលបានរាប់លាននាក់។
១០. Bethany Mota – ១០,២ លាន Subscriber
នាងចាប់ផ្ដើមបង្ហោះវីដេអូដំបូងនៅឆ្នាំ ២០០៩ ហើយវីដេអូដែលនាងបង្កើតគឺផ្ដោតសំខាន់ទៅលើ ស្តាយសំលៀកបំពាក់៕