ស្មានតែរ៉ូបមង្គលការតម្លៃ៣០ម៉ឺនដុល្លាររបស់ Angelababy ថ្លៃជាងគេហើយ តែនៅថោកឆ្ងាយណាស់
- 2019-08-28 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែរ៉ូបមង្គលការតម្លៃ៣០ម៉ឺនដុល្លាររបស់ Angelababy ថ្លៃជាងគេហើយ តែនៅថោកឆ្ងាយណាស់
ទោះបីជាដឹងថា ទោះបីជាពិសេសពិសាលយ៉ាងណាក៏រ៉ូបមង្គលការគ្រាន់តែសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះក៏ដោយ តែមនុស្សជាច្រើនបានជះលុយច្រើនស្មានមិនដល់លើរ៉ូបមួយនេះ។
និយាយពីពិធីមង្គលការរបស់តារាចិន ប្រហែលជាពិបាករកប្ដីប្រពន្ធណាដែលហ៊ានចាយធំដូចប្ដីប្រពន្ធកំពូលតារា Huang Xiaoming និង Angelababy ខ្លាំងណាស់។
ក្នុងចំណោមរបស់មានតម្លៃទាំងអស់ អ្វីដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ រ៉ូបមង្គលការរបស់កូនក្រមុំតែម្ដង។ រ៉ូបដែលមានតម្លៃជាង៣០ម៉ឺនដុល្លារនេះ ត្រូវបានច្នៃឡើងដោយម៉ាកសំលៀកបំពាក់ Christian Dior និងមានតែមួយគត់នៅលើលោក តម្លៃខាងលើមិនទាន់រាប់បញ្ចូលមកុដពេជ្រពាក់លើក្បាលឡើយ។
យ៉ាងណាក្ដី មុននេះបន្តិច បណ្ដាញព័ត៌មាន QQ បានធ្វើឲ្យគ្រប់គ្នាបះសក់នៅពេលទម្លាយថា រ៉ូបមង្គលការរបស់ Baby មិនមែនជារ៉ូបថ្លៃបំផុតរបស់អ្នកល្បីឈ្មោះចិនឡើយ។ តាមនោះដែរ រ៉ូបមង្គលការរបស់ Yang Yun ប្រពន្ធរបស់កីឡាករអត្តពលកម្ម Yang Yu មានតម្លៃថ្លៃជាងនេះទៅទៀត គឺ ៥០ ម៉ឺនដុល្លារ។
តាមនោះដែរ រ៉ូបរបស់ស្រីស្អាតខាងលើត្រូវបានធ្វើឡើងដោយសូត្រមាស និងលើលោកនេះមានត្រឹមតែ២ឈុតប៉ុណ្ណោះ ដោយមួយឈុតទៀតគឺនៅតម្កល់នៅសារមន្ទីរប្រទេសជប៉ុន។ លំអរបន្ថែមពីសូត្រមាសនេះនោះគឺត្បូង svaroski ជិត១ពាន់គ្រាប់ និងត្រូវធ្វើដោយដៃទាំងស្រុងក្នុងរយៈពេល៦ខែ។ បច្ចុប្បន្ន មិនទាន់មានអ្នកណាបំបែកឯកត្តកម្មតម្លៃរ៉ូបថ្លៃជាងគេរបស់ Yang Yun បានឡើយ៕
ចុចអាន៖ រកឯណាបាន យកលុយ៥ម៉ឺនដុល្លារបត់ធ្វើបេះដូងជូនមិត្តស្រីថ្ងៃខួបកំណើត