ម្ហូប ៣មុខ ពេញនិយមសម្រាប់ធ្វើចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ ធានាថាជាប់ចិត្ត
- 2019-09-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូប ៣មុខ ពេញនិយមសម្រាប់ធ្វើចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ ធានាថាជាប់ចិត្ត
រដូវកាលភ្ជុំបិណ្ឌឈានមកដល់ហើយ គិតមិនចេញថាត្រូវធ្វើម្ហូបអ្វីខ្លះដើម្បីជាចង្ហាន់យកទៅវត្ត! អីច៊ឹង សាកមកមើលមុខម្ហូបទាំងនេះមក ធានាថាយកទៅវត្តមិនខកបំណងទេ។ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ ជាងនេះទៅទៀត រសជាតិម្ហូបទាំងនេះក៏មិនអន់ដែរ។ មិត្តនារីយើង កុំរំលងមុខម្ហូបប៉ុន្មាននេះឲ្យសោះ៖
១. ឆាមីសួ
មុខម្ហូបមួយនេះ ប្រជាពលរដ្ឋខ្មែរយើងមិនដែលរំលងឡើយ ពេលយកចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។ ដោយសារតែជនជាតិខ្មែរយើងមានជំនឿថាទាក់ទងនឹងពូកប្រែត ពូកគេមានមាត់តូចដូចគូថម្ជុល ហើយមិនអាចបរិភោគម្ហូបអាហារធំៗបានទេ។ ដោយខ្លាចក្រែងថាមានញាតិខ្លួនកើតជាប្រែត ព្រោះគ្មាននរណាហ៊ានអះអាងបានឡើយសម្រាប់អ្នកលាចាកឋានទៅនឹងកើតទៅជាអ្វី? ងាយស្រួលធ្វើ ថែមទាំងចំណេញពេលទៀត។
គ្រឿងផ្សំ :
របៀបធ្វើ : បំពងខ្ទឹមសឲ្យឡើងដូចពងអង្រង ចាក់សាច់ចូល រួចដាក់គ្រឿងទេសទាំងអស់ចូលគ្នា ឆាចូលគ្នាឲ្យសព្វ ភ្លក់យករសជាតិទៅតាមចំណូលចិត្តអ្នក រូចចាក់មីសួចូលកូរឲ្យសព្វជាការស្រេច។
២. សម្លការី
ប្រជាពលរដ្ឋខ្មែរតែងតែពេញនិយមធ្វើម្ហូបនេះយកទៅវត្តនារដូវភ្ជុំបិណ្ឌ ព្រោះអាចទុកបានយូរ ចំណែកឯរសជាតិវិញឈ្ងុយឆ្ងាញ់ជាប់ចិត្តតែម្ដង។
គ្រឿងផ្សំ :
របៀបធ្វើ : កាប់សាច់ និង ចិត ហាន់ បន្លែទុកឲ្យស្អាត។ បន្ទាប់មក ដាក់ខ្ទះឲ្យក្តៅ ចាក់ប្រេងឆាចូល ហើយលីងស្លឹកក្រួចសើចឲ្យឈ្ងុយ រួចដាក់កាពិ ដាក់គ្រឿងការី គ្រឿងបុក ដាក់សាច់ លីងឲ្យឈ្ងុយ សឹមចាក់ខ្ទិះដូងដើមចូល រូចដាក់គ្រឿងទេសចូល ទុកឲ្យពុះ រូចដាក់បន្លែចូល ហើយចាក់ទឹកចូល ទុកឲ្យពុះ ជាចុងក្រោយដាក់សណ្ដែកដីលីងចូលតាមចំណង់ចំណូលចិត្ត។
៣ ប្រហុកដុតនិងអន្លក់ខ្ចី
ប្រហុក ជាម្ហូបដ៏ពេញនិយមមួយសម្រាប់គ្រួសារខ្មែរ។ ឆ្លៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អ្នកអាចសាកល្បងធ្វើម្ហូបមួយមុខយកទៅប្រគេនព្រះសង្ឃ ព្រោះវាអាចប្លែកពីគេហើយរសជាតិវិញញ៉ាំជាប់ចិត្តតែម្ដង។ នេះជាគ្រឿងផ្សំងាយៗសម្រាប់មុខម្ហូបនេះ។
គ្រឿងផ្សំ :
របៀបធ្វើ : យកក្រហុកនិងយកគ្រឿងដែលបុករូច រួមជាមួយស្ករស អំបិលស៊ុបខ្នរ ម្ទេស ចិញ្រ្ចាំចូលគ្នាឲ្យម៉ត់។ បន្ទាប់មក ខ្ចប់វានឹងស្លឹកចេក ហើយយកវាដុតក្នុងបរិមាណកម្ដៅសមស្របមួយ។ ចុងក្រោយ លាងបន្លែឲ្យស្អាត ហើយរៀបចំដាក់ចានជាការស្រេច។
ចុចអានបន្ត៖ស្ងោរសាច់ជ្រូកឲ្យឆ្ងាញ់ជាប់មាត់ គ្មានក្លិនឆ្អេះ កុំភ្លេចវិធីងាយៗទាំងនេះ