ឆ្នេរសមុទ្រល្បីឈ្មោះហ្វីលីពីនត្រូវបិទទ្វារ ព្រោះម្ដាយជនជាតិចិនយកកន្ទបកូនមកកប់ក្នុងឆ្នេរ
- 2019-08-16 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរសមុទ្រល្បីឈ្មោះហ្វីលីពីនត្រូវបិទទ្វារ ព្រោះម្ដាយជនជាតិចិនយកកន្ទបកូនមកកប់ក្នុងឆ្នេរ
ឆ្នេរសមុទ្រដ៏ល្បីឈ្មោះ Boracay ត្រូវបិទទ្វារឆ្នេរប្រវែង១០០មដើម្បីសម្អាតសារជាតិកខ្វក់ដែលភ្ញៀវទេសចរចិនបន្សល់នូវ ក៏ដូចជាត្រូវតេស្តទឹកសមុទ្រឡើងវិញ មុនពេលបើកឆ្នេរឲ្យភ្ញៀវមកលេងសារជាថ្មី។
កន្លងទៅថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយត្រូវបានគេចែករំលែកពាសពេញបណ្ដាញសង្គមហ្វីលីពីន។ តាមនោះដែរ វីដេអូបង្ហាញពីនារីជនជាតិចិនម្នាក់កំពុងកាយដីខ្សាច់ដើម្បីកប់កន្ទបរបស់កូនខ្លួននៅលើឆ្នេរសមុទ្រល្បីឈ្មោះ Boracay។ រីឯរំលងទីនោះប្រមាណជំហាន គេសង្កេតឃើញម្ដាយម្នាក់ទៀតកំពុងឲ្យកូនបត់ជើងលើឆ្នេរសមុទ្រតែម្ដង។
ក្រោយពេលវីដេអូនេះល្បីខ្លាំងពេកលើបណ្ដាញសង្គម ប្រធានមន្ទីរអនាម័យ Roy Cimatu បានចេញបញ្ជារឲ្យបិទឆ្នេរសមុទ្រនេះប្រវែង១០០ម នៅកន្លែងដែលកប់កន្ទប ដើម្បីត្រួតសម្អាត និងត្រួតពិនិត្យទឹកសមុទ្រឡើងវិញ។ ការពិនិត្យនេះនឹងមានរយៈពេលពី៤៨ ទៅ៧២ម៉ោង។
បន្ថែមពីនោះដែរ សមត្ថកិច្ចហ្វីលីពីនក៏ត្រូវបញ្ជារឲ្យសរសេរផ្លាកជាភាសាចិន និងកូរ៉េថាមិនអាចបោះចោលរបស់កខ្វក់ចូលក្នុងឆ្នេរបានទេ បើមិនគោរពវិន័យនឹងត្រូវផាកពិន័យ៕
ចុចអាន៖ មកដឹងពីមូលហេតុមនុស្សល្បីលឿនដូចផ្លេកបន្ទោរទាំងនេះ ដោយមិនបានព្រាងទុក