រូប​មន្ត​ថ្មី​ហើយ​ប្លែក​​!​ តិច​និច​​ធ្វើ​ម៉ាស​បិទមុខ​ ៣​ ប្រភេទ​តាម​បែប​ធម្មជាតិ​ កំពុង​ពេញ​និយម​

  • 2019-08-15 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​មិន​តិច​ទេ​ដែល​កំពុង​មាន​បញ្ហា​មុខ​ស្រអាប់ មាន​បញ្ហា​ផ្ទែ​មុខ មុខ​គ្មាន​សំណើម ស្បែក​មុខស្ងួត​ ជា​ពិសេស​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ។ ពេលខ្លះ ដំណោះ​ស្រាយ​នៃ​ការ​ផឹក​ទឹក​ឲ្យ​ច្រើន​ ក៏​មិន​សូវ​មាន​ប្រសិទ្ធភាព​ដែរ។ សម្រាប់​ផលិតផល​ម៉ាស​បិទ​មុខ​ មាន​លក់​នៅ​ទីផ្សារ​ច្រើន​ណាស់​ ប៉ុន្តែ​វា​អាច​ជា​ពិបាកធ្វើ​សម្រេច​ចិត្ត​បន្តិច​​ដោយ​មិន​ដឹង​ថា​ម៉ាស​ប្រភេទ​អ្វី​ទើប​មិន​ប៉ះ​ពាល់​ដល់​ស្បែក​ខ្លូន។ អស់​កង្វល់​ជាមួយ​រឿង​ទាំងនេះ! សាក​មក​ធ្វើ​ម៉ាស​ទាំងនេះតាម​បែប​ធម្មជាតិ មាន​ប្រសិទ្ធិ​ភាព​និង​មាន​សុវត្ថិភាព ជា​ពិសេស​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​ទេ៖

១ ម៉ាស​ប្រទាល​កន្ទុយក្រពើ

គ្រឿងផ្សំ :

សាច់​ប្រ​ទាល​កន្ទុយ​ក្រពើ​ ៣ ស្លាបព្រាបាយ

​​​ទឹក​ក្រូច​ឆ្មា ២ ឬ ៣ ដំណក់

ទឹក​ត្រជាក់​

និង​ប្រេង​រុក្ខជាតិ​ ៥ ឬ ១០ ដំណក់

របៀប​ធ្វើ : ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ចូល​ចំណុះ ១ភាគ៤​នៃ​ដប ហើយ​បន្តក់​ទឹក​ក្រូច​ឆ្មា​ចូល ២ឬ៣ដំណក់។ បន្ទាប់​មក​ទៀត ចាក់​ទឹក​ត្រជាក់​ចូល​ឲ្យ​ពេញ ហើយ​បន្តក់​ប្រេង​រុក្ខជាតិ​​ចូល រូច​កូរ​គ្រឿង​ផ្សំ​ចូល​គ្នា ជាការស្រេច។

អត្ថប្រយោជន៍ : ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។

២ ម៉ាស​ផ្កា​កុលាប

គ្រឿងផ្សំ :

ផ្កា​កុលាប ១កែវ

ទឹក​ដាំ​ពុះ ២ពែង

និង​ប្រេង​រុក្ខ​ជាតិ ៥ឬ១០​ ដំណក់

របៀប​ធ្វើ : ចាក់​ទឹក​ក្ដៅ​ទៅ​ក្នុង​ផ្កា​កុលាប រង​ចាំ​ទឹក​ប្រែ​ពណ៌​ជា​ផ្កា​កុលាប​ហើយ​ទុក​វា​ឲ្យ​ត្រជាក់​សិន។ បន្ត​ទៀត ដាក់​វា​ចូល​ក្នុង​ដប​ហើយ​ចាក់​ប្រេង​រុក្ខជាតិ​ចូល​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក ជា​ចុង​ក្រោយ​ដាក់​វា​ក្លា​សេ​ក្នុង​ធុង​ទឹក​កក ឬ ទូរ​ទឹកកក​ទៅ​តាម​លទ្ធភាព​អ្នក​ជាការស្រេច។

អត្ថប្រយោជន៍ : ទឹក​ផ្កា​កុលាប ​ជួយ​ឲ្យ​ស្បែក​មាន​តុល្យភាព​និង​ជួយ​កម្ចាត់​បាក់​តេរី។ ជាពិសេស វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​និង​ទន់​រលោង។

៣ ម៉ាស​​តែ( ស្លឹក​តែ)

គ្រឿងផ្សំ : ​តែ ១ពែង

របៀប​ធ្វើ : ដាំ​តែ​ឲ្យ​ពុះ រួច​ទុក​វា​ឲ្យ​ត្រជាក់​ជាក់។ បន្ទាប់​មក​ចាក់​វា​ចូល​ដប ហើយ​យក​វា​ទៅ​ក្លា​សេ​ជា​ការ​ស្រេច។ ​

​​​​អត្ថប្រយោជន៍ : ក្នុង​ការ​ជ្រើស​រើស​តែ អ្នក​គូរ​រើស​យក​តែ​ផ្កា Chamomile ព្រោះ​វា​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅ​និង​កម្ចាត់​មុន​បាន​ឆាប់​រហ័ស។ សម្រាប់​តែ​បៃតង ជួយ​ការពារ​ស្បែក​មុខ​អ្នក​ពី​កាំរស្មី​ UV​នៃ​ព្រះអាទិត្យ។ ​​

ចុចអានបន្ត៖៥ វិធី​ជួយ​អ្នក​ឲ្យ​មាន​សម្រស់​កាន់​តែ​ស្អាត​ក្នុង​រយៈ​ពេល​មួយ​ខែ​ សម្រាប់​មិត្ត​នារី

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម