មិន​ចង់​ជ្រួញ​កន្ទុយ​ភ្នែក​ទាំង​វ័យ​ក្មេង ស្រី​ៗ​គួរ​ចេះ​វិធី​ថែរក្សា​សម្រស់​បែបនេះ

  • 2019-08-14 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​បញ្ហា​ចម្បង​ដែល​នារី​ៗ​វ័យ​ក្មេង​បាន​ជួប​ប្រទះ ហើយ​ធ្វើឲ្យ​បាត់បង់​សម្រស់ និង​ភាព​ទាក់ទាញ​របស់​ពួកគេ។ ដូចនេះ​ស្រី​ៗ​ត្រូវតែ​ចេះ​វិធី​ថែរក្សា​សម្រស់​ដូច​ខាងក្រោម​ទៅ ទើប​គ្មាន​ស្នាម​ជ្រួយ​ទាំង​ក្មេង​ខ្ចី៖

១.ជ្រើសរើស​ក្រែម​លាប​មាន​គុណភាព

ក្រែម​សម្រាប់​លាប​រង្វង់​ភ្នែក​មាន​គ្រឿងផ្សំ​ពិសេស​ជាង​ក្រែម​ធម្មតា ដូច្នេះ​ស្រី​ៗ​គួរតែ​ប្រុងប្រយ័ត្ន​ខ្លាំង​នៅ​ពេល​ជ្រើសរើស​យក​មក​ប្រើ។ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​វា​អាច​បង្កើន​ស្នាម​ជ្រួញ​ច្រើន​ទៀត​ដល់​ភ្នែក។ ក្រែម​​លាប​រង្វង់​ភ្នែក​មាន​ពីរ​ប្រភេទ​គឺ​លាប​ថ្ងៃ និង​យប់។ ជ្រើសរើស​ផលិតផល​មាន​សារធាតុ​ចិញ្ចឹម​ដូចជា​វីតាមីន K (ដែល​អាច​ជួយ​កាត់​បន្ថយ​រង្វង់​ខ្មៅ​ស្លក់​ក្រោម​ភ្នែក), ជាតិ​កាហ្វេអ៊ីន (កាត់​បន្ថយ​ការ​ហើម), ស៊ីលីកុន (ស្នាម​ជ្រួញ​ដែល​មាន​កំណត់) និង​វីតាមីន C (ជួយ​បង្កើត​កូឡាជែន​ឡើងវិញ), វីតាមីនE (ជួយ​ឲ្យ​មាន​សំណើម) ។ កុំ​ប្រើ​ទៀងទាត់​ទៅ​តំបន់​ភ្នែក​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​កន្លែង​នោះ​ទៅ​វិញ​ទេ។

រូបតំណាង

២.លាប​ស្ដើង​ៗ

ការ​លាប​ក្រែម​ក្រោម​រង្វង់​ភ្នែក​ប្រើ​ដោយ​ដៃ និង​ថើៗ​បំផុត ព្រោះ​បើ​លាប​ ក្រាស់​ពេក​អាច​ខ្ជះខ្ជាយ​របស់ និង​ធ្វើឲ្យ​ស្បែក​ក្រោម​ភ្នែក​រឹតតែ​ស្ដើង និង​កាន់តែ​ជ្រួញ​ខ្លាំង​ទៅ​វិញ។ ម្យ៉ាង​កុំ​ប្រើ​កម្លាំង​ខ្លាំង​ៗ​លើ​ក្រោម​ភ្នែក​អី ព្រោះ​កាន់តែ​ធ្វើឲ្យ​ស្បែក​យ៉ាប់​លើស​ដើម។

៣.ម៉ាស្សា​ភ្នែក

បន្ទាប់​ពី​លាប​ក្រែម​ផ្ដល់​សំណើម​ដល់​រង្វង់​ភ្នែក​ហើយ ត្រូវ​ម៉ាស្សា​បរិវេណ​នោះ​ឲ្យ​បាន​យ៉ាងហោចណាស់ ៥ នាទី។ ដោយ​ការ​ធ្វើ​នោះ​គឺ​ក្រោយ​លាប​ក្រែម​ភ្លាម​ៗ ដើម្បី​ឲ្យ​ស្បែក​ឆាប់​ស្រូប​យក​បាន​លឿន និង​ជួយ​សម្រួល​សល់​ភ្នែក។ ការ​ម៉ាស្សា​គឺ​គ្រាន់តែ​យក​ដៃ​ឈ្លី​ថ្នម​ៗ​នៅ​ជុំវិញ​ភ្នែក ដោយ​កម្លាំង​ស្រាល​ៗ​ជា​ការ​ស្រេច៕

ចុចអាន៖ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​នារី​វ័យ​ក្រោម ៣០ ឆ្នាំ​មាន​ស្កូវ​ពេញ​ក្បាល ដូច​យាយ​អាយុ ៥០ ឆ្នាំ

ប្រភព៖ netlife ប្រែ​សម្រួល៖ ដេត ឈុនអ៉ី