ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់
- 2019-08-14 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់
បណ្ដាអ្នកគាំទ្រ មើលតារាចម្រៀងកូរ៉េស្រី HyunA សឹងមិនស្គាល់ ពេលបានឃើញនាងបង្ហោះរូបថតមួយចំនួន ដែលដើរនៅតាមដងផ្លូវ។ រូបថតជាច្រើននៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យអ្នកតាមដានគាំទ្រ កត់សម្គាល់ថា សម្រស់ HyunA ពិតជាផ្លាស់ប្តូរទាំងស្រុង។
ជាពិសេស នៅពេលអត់តុបតែង មើលទៅហាក់បីដូចជាស្លេក មិនស្រស់បស់ទាល់តែសោះ។ មានមនុស្សជាច្រើនយល់ថា នាងចាស់ជាងមុនឆ្ងាយណាស់។
ចាប់តាំងពីនាងបានទាក់ទងជាមួយ E'Dawn និងចាកចេញពីផលិតកម្ម Cube ម្ចាស់បទ “Change” បានប្រែប្រួលយ៉ាងខ្លាំង។ ចំណែកឯ អ្នកគាំទ្រ ក៏បានបង្ហាញពីក្តីបារម្ភចំពោះសម្រស់របស់តារាចម្រៀងកូរ៉េរូបនេះផងដែរ។
កាលពីពេលថ្មីៗកន្លងទៅ HyunA បានធ្វើការកែសម្ផស្ស ដោយចាក់បបូរមាត់ឲ្យក្រាស់ជាងមុន។ ខំកែកុនយ៉ាងណាក៏ដោយ អ្នកគាំទ្រភាគច្រើន ពិតជាស្តាយសម្រស់កាលពីមុន របស់តារាស្រីវ័យ ២៧ឆ្នាំនេះជាខ្លាំង។ ពួកគេយល់ថា បបូរមាត់ធំមិនស៊ីគ្នាជាមួយទម្រង់មុខជនជាតិកូរ៉េ ជាពិសេសសម្រាប់អ្នកដែលមានឆ្អឹងថ្ពាល់លេចចេញមកក្រៅ។ និយាយជារួម សម្រស់ថ្មីរបស់នាងមើលទៅមិនស័ក្តិសម និងគ្មានលក្ខណៈជាធម្មជាតិនោះទេ។
ទើបតែថ្មីៗនេះដែរ HyunA បានទទួលពាក្យរិះគន់ធ្ងន់ធ្ងរ ពីអ្នកលេងបណ្តាញអ៊ីនធឺណែត ចំពោះការស្លៀកពាក់បញ្ចេញសាច់សិចស៊ីហួសហេតុ ពេលច្រៀងបទ Bubble Bop ក្នុងពិធីលេងបាញ់ទឹក នៅប្រទេសកូរ៉េ។
ដោយសារតែមានរឿងអាស្រូវជាមួយមិត្តប្រុសឈ្មោះថា E'Dawn ច្រើនពេក នាងក៏ត្រូវបានម្ចាស់ផលិតកម្មបណ្តេញចេញតែម្តង។ ទោះជាបែបនេះក្តី HyunA នៅតែព្យាយាម បង្ហាញពីភាពសប្បាយរីករាយ ក្នុងបណ្តាញសង្គម បន្ទាប់ចាកចេញពីក្រុមហ៊ុន។
លើសពីនេះទៅទៀត អតីតសមាជិកក្រុម 4Minute ចាប់ផ្តើមចូលរួមគ្រប់ព្រឹត្តិការណ៍តូចធំទាំងអស់នៅទីសាធារណៈ ថែមទាំងបង្ហាញមុខនិងភាពសិចស៊ី លើទស្សនាវដ្ដីល្បីប្រចាំប្រទេសកូរ៉េទៀតផង៕
ចុចអានបន្ត៖ PARK BOM ធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាមួយរូបរាងថ្មី នៅព្រលានយន្តហោះ