កំហុស​ឆ្គង​ ៦យ៉ាង អ្នក​តែង​តែ​ធ្វើ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ ពេល​កំពុង​ងូតទឹក​

  • 2019-08-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងូត​ទឹក​ជា​ប្រចាំ​ថ្ងៃ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​រាង​កាយ​ដើ​ម្បី​ឲ្យ​អ្នក​មាន​សុខភាព​ស្បែក​ល្អ ហើយ​វា​ក៏​ជា​អ្វី​ដែល​អ្នក​មិន​អាច​​បដិសេធន៍​បាន។ ប៉ុន្តែ​ពេល​ខ្លះ អ្នក​អាច​មាន​បញ្ហា​ស្បែក​កើតឡើង​ដោយសារ​កា​រងូត​ទឹ​ក​ទាំង​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

១ ងូត​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​រយៈពេល​យូរ​ពេក

មិត្ត​សុភាពនារី​ជាច្រើន​ចូលចិត្ត​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​ណាស់ ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​សម្រួល​សាច់​ដុំ​នោះ​ទេ ថែម​ទាំង​ជូយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ បើក​រន្ធញើស​បញ្ចេញ​ជាតិ​ពុល និង​កំ​ចាត់​ភាព​កខ្វក់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ស្អាត។ ​ប៉ុន្តែ ប្រ​សិន​បើ​អ្នក​ងូត​ទឹក​ចាប់​ពី ៧ នាទី​ឡើង​ទៅ ស្បែក​អ្នក​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ជា​ស្ងួត​ផង​ដែរ​ ។ វា​អាច​បណ្ដាលឲ្យ​ស្បែក​អ្នក​រលាក ដូច្នេះ​អ្នក​គូរ​តែ​ងូត​ទឹក​ក្តៅ​ឧណ្ហឌៗ​ក្នុងរយៈ​ពេល​ដ៏​សម​ស្រប​មួយ​ ហើយ​គូរ​លាប​ប្រេង​ផ្ដល់​សំណើម​ដល់​ស្បែក​បន្ថែម។

២ កក់​សក់​ជា​រៀង​រាល់​ថ្ងៃ

សព្វថ្ងៃ ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ និង​ ការ​បំពុល​ធូលី​ក្នុង​បរិយាកាស​​ ទើប​មនុស្ស​ជា​ច្រើន​តែង​តែ​កក់​សក់​រាល់​ថ្ងៃ។ការ​បែក​ញើស​ក្បាល​អាច​បណ្ដាល​ឲ្យ​រមាស់​សាច់​ក្បាល អីចឹង កក់​សក់​ជា​ជម្រើស​ដ៏​ល្អ​។ ស្បែក​ក្បាល​ស្ងួត ជា​ហេតុ​ធ្វើឲ្យ​អ្នក​កើត​អង្គែ ដូច្នេះ​កក់​សក់​រាល់​ថ្ងៃ​ជា​ការ​ល្អ​ប្រសើរ។ ដោយ​សារ​តែ​អ្នក​មាន​បញ្ហា​អង្គែ អ្នក​អាច​កក់​សក់​បាន​រាល់​ថ្ងៃ​ ប៉ុន្តែ​មិន​ត្រូវ​កក់​លើស​មួយ​ដង​ក្នុង​មួយ​ថ្ងៃ។

៣ សម្អាត​រាង​កាយ​មិន​បាន​ស្អាត​

ដោយ​សារ​តែ​អ្នក​ប្រញាប់ ទើប​អ្នក​ងូត​ទឹក​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រុង​ប្រ​យ័ត្ម ជៀស​វាង​សល់​បំណែក​សាប៊ូ​ជាប់​កន្លែង​ណាមួយ​នៃ​ស្បែក​របស់​អ្នក ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​កន្ទួល​ក្រហម​ ឬ​កើត​មុន​ជា​ដើម។ ដូច្នេះ​ហើយ​ មិន​ថា​អ្នក​ប្រញាប់​ប៉ុណ្ណា​នោះ​ទេ អ្នក​ត្រូវ​សម្អាត​រាងកាយ​អ្នក​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​។

៤ ដុស​សាប៊ូ​ញឹក​ញាប់​ពេក

ការ​ដុស​សម្អាត​ស្បែក​អាច​ជួយ​កម្ចាត់​កោសិកា​ចាស់ៗ ប៉ុន្តែ​ត្រូវ​ដុស​ថ្មមៗ ប្រសិន​បើ​អ្នក​ដុស​ខ្លាំង​ពេក​អាច​បណ្ដាល​ឲ្យ​ស្បែក​អ្នក​រលាក​ផង​ដែរ។ តែ​បើ​អ្នក​ដុស​សម្អាត​ស្បែក​ញឹក​ញាប់​ពេក វា​អាច​ធ្វើ​ឲ្យ​ស្បែក​ងាយ​ខូច ហើយ​ងាយ​ឆ្លង​បាក់​តេរី​ផ្សេងៗ​ទៀត​ផង។ ដូច្នេះ អ្នក​មិន​គួរ​ដុស​ស្បែក​អ្នក​ញឹក​ញាប់​ពេក​ ច្រើនជាង ១ដង ក្នុង​មួយ​សប្ដាហ៍។

៥ ប្រើ​ប្រាស់​សាប៊ូ​ដែល​មាន​ពពុះ​ច្រើន​ពេក​

យើង​ប្រហែលជា​គិត​ថា​ប្រើ​សាប៊ូ​មាន​ពពុះ​ច្រើន​អាច​ជួយ​កម្ចាត់​ភាព​កខ្វក់​ចេញ​ពី​ស្បែក​យើង​បាន ប៉ុន្តែ​តើ​អ្នក​បាន​ដឹង​ទេ​ថា​សាប៊ូ​ដែល​មាន​ពពុះ​ច្រើន​ក៏​មាន​ជាតិ​គីមី​ច្រើន​ផង​ដែរ។ ជាតិ​គីមី​ទាំង​នោះ ក៏​ទៅ​បំផ្លាញ​ស្រទាប់ផ្ដល់​សំណើម​ដល់​ស្បែ​ក​ដែល​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ដូច្នេះ ត្រូវ​ប្រើ​សាប៊ូ​ដែល​សម​ស្រប​នឹ​ង​ស្បែក​យើង ជៀសវាង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ស្បែក។

៦ ប្រើ​កន្សែង​ដដែលៗ

ត្រូវ​ប្រុង​ប្រ​យ័ត្ម! បើ​អ្នក​ប្រើប្រាស់​កន្សែង​ដដែលៗ ព្រោះ​វា​ងាយ​ឲ្យ​ពួក​បាក់​តេរី​រស់​នៅ​ណាស់។ ពេល​អ្នក​យក​ន្សែង​មក​ជូត​មុខ​អ្នក បាក់តេរី​ទាំងនោះ​ក៏​ជាប់​នៅ​នឹង​ស្បែក​មុខ​អ្នក​ផង​ដែរ។ បន្ទាប់​ពី​ប្រើ​ប្រាស់​វា​ ២​ឬ ៣ដង គូរ​ប្តូរ​វា​ចេញ ឬ​អ្នក​ហាល​វា​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ឲ្យ​ខ្លាំង​ដើម្បី​សម្លាប់​បាក់​តេរី​ទាំងនោះ។ មួយវិញទៀត អ្នក​អាច​យក​កន្សែង​មក​ស្រុះ​នឹង​ទឹក​ក្ដៅ​ដើម្បី​សម្លាប់​មេរោគ​បាន​ផងដែរ៕ ​

​​​ ចុចអានបន្ត៖កំហុស​ធំៗ​​​៥​ ធ្វើ​ឲ្យ​​​រន្ធញើស​​​​​​លើ​មុខ​រីក​​កាន់​​តែ​ធំ​ទៅៗ

​ ​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម