កុំបន្ទោសភរិយាថាប្រែប្រួល បើស្វាមី​បង្កើតប៉ុន្មាន​ចំណុច​នេះ

  • 2019-08-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​រៀប​ការ មនុស្ស​ស្រី​ចង់​បាន​ជីវិត​អាពាហ៍ពិពាហ៍​ពេញ​លេញ​មួយ។ មនុស្ស​ស្រី​មិន​ចង់​ក្លាយ​ជា​ខ្លាំង​ពូកែ​អ្វី​នោះ​ទេ នាង​ចង់​បាន​ត្រឹម​តែ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​អ្នក​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​ ​យក​ចិត្ត​ទុក​ដាក់​លើ​នាង និង​ចេះ​មើល​ថែ​គ្រួសារ។ ប៉ុន្តែ​បើ​នាង​បាន​ចង​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ប្រុស​ទន់​ជ្រាយ​ មិន​ចេះ​មើល​ថែ​ប្រពន្ធ​កូន នាង​ក៏​ចាប់​ផ្ដើម​ក្លាយ​ជា​ស្រ្តី​ម្នាក់​​កាន់តែ​រ៉ឹង​មាំ និង​ឯករាជ្យ។ នាង​ត្រូវ​តែ​រឹងមាំ​ដើម្បី​ការពារ​ខ្លូន​ឯង​និង​កូន។ ពេល​ស្វាមី​នាង​បង្កើត​ចំណុច​​ទាំងនេះ​ក្នុង​គ្រូ​សារ នាង​កាន់​តែ​រឹងមាំ​និង​មាន​ភាព​អត់ធន់​ជាង​មុន៖

១ ជា​ស្វាមី​ដែល​ទន់​ជ្រាយ​ខ្លាំង​ពេក

នៅ​ពេល​មនុស្ស​ស្រី​លែង​មាន​គំនិត​វិជ្ជមាន​ចំពោះ​ប្ដី​ក្នុង​គ្រួសារ​ហើយ​ ​នាង​ក៏​ចាប់​ផ្តើម​ធ្វើ​អ្វីៗ​​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​វត្តមាន​ស្វាមី។ នាង​សម្រេច​​ចិត្ត​រៀប​ការ​ជាមួយ​អ្នក​ ព្រោះ​តែ​នាង​គិត​ថា​អ្នក​ជា​ផ្នែក​សំខាន់​មួយ​របស់​នាង​ក្នុង​ការ​ជួយ​រ៉ាប់​រង​ជីវិត​គ្រួសារ​ឲ្យ​កាន់​តែ​មាន​សុភមង្គល។ ដូច្នេះ​ហើយ​ ពេល​ស្វាមី​នាង​មិន​បាន​បំពេញ​តូ​នា​ទី​ជា​ស្វាមី​ដ៏​ល្អ នាង​ក៏​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដោយ​ខ្លួន​នាង​ផ្ទាល់។

ជីវិត​ប្តី​ប្រពន្ធ​ខុស​គ្នា​ទាំង​ស្រុង​នឹង​ជីវិត​នៅ​លីវ។ ពេល​មិន​ទាន់​មាន​គ្រូ​សា​រ នាង​ចង់​រស់​នៅ​បែប​ណា​ក៏​បាន​តាម​តែ​ចិត្ត​ខ្លួន​ឯង។ តែ​មាន​គ្រួសារ នាង​មាន​បន្ទុក​ច្រើន​ណាស់​ត្រូវ​ព្រួយបារម្ភ។ ពេល​ស្វាមី​នាង​គ្មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រួសារ នាង​កាន់​តែ​ចេះ​អត់​ធន់​និង​ក្លាយ​ជា​ស្រ្តី​រឹងមាំ​ម្នាក់​​។

​​​២ ជា​ស្វាមី​ដែល​គ្មាន​ភាព​រីក​ចម្រើន​ទៅ​មុខ

មនុស្ស​ស្រី​មិន​ខ្លាច​ថា​គ្មាន​លុយ​ចាយ ឬ​គ្មាន​ស​ម្លៀ​ក​បំពាក់​ស្អាតៗ​ពាក់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​ខ្លាច​បំផុត​នោះ ​គឺ​មាន​ប្តី​ខ្ជិល​និង​មិន​ចេះ​ខិត​ខំ​ធ្វើ​ការ​ងារ​ដើម្បី​ជួយ​គ្រួសារ​។ គ្រប់​គ្នា​តែង​តែ​ចង់​បាន​ស្វាមី​ដ៏​ល្អ​ម្នាក់​សម្រាប់​ជា​ទីពឹង​ក្នុង​គ្រួសារ​ទាំង​មូល​។ គ្មាន​នរណា​ម្នាក់​ចង់​បាន​ស្វា​មី​មិន​ចេះ​ធ្វើអ្វី ឥត​ប្រយោជន៍ និង​គ្មាន​សមត្ថភាព​នោះ​ទេ។

៣ ជា​ប្ដី​បាន​តែ​និយាយ តែ​គ្មាន​ចេះ​ធ្វើ​អ្វី​បាន​ជា​សាច់​ការ​សោះ​

ស្វាមី​ល្អ​នឹង​ចេះ​ជួយ​ធុរៈ​ភរិយា មិនមែន​និយាយ​រអ៊ូ​នេះ​រអ៊ូ​នោះ ហើយ​ខ្លួន​ឯង​មិន​ជួយ​ធ្វើ​ការ​អ្វី​សោះ។ នៅ​ពេល​រៀបការ​ជាមួយ​បុរស​បែបនេះ មនុស្សស្រី​ត្រូវ​តែ​ចាស់​ទុំ​ខ្លាំង​ហើយ​ ទើប​អាច​ប​ង្រា្ក​ប​ស្វាមីអ៊ី​ចឹង​បាន។

​ចុចអានបន្ត៖ចង់​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត និង​មាន​សុភមង្គល មិនមែន​ជា​រឿង​លំបាក​នោះ​ទេ

​​​​

ប្រភព៖ Guu ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម