កំហុសតូចៗដែលអ្នកគិតថាមិនអី តែសាហាវខ្លាំងធ្វើឲ្យពណ៌សក់មិនជាប់បានយូរ
- 2019-08-07 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសតូចៗដែលអ្នកគិតថាមិនអី តែសាហាវខ្លាំងធ្វើឲ្យពណ៌សក់មិនជាប់បានយូរ
អ្នកចូលចិត្តប្ដូរពណ៌សក់ ប្រាកដជាស្រលាញ់សក់ខ្លាំងណាស់ តែឆ្ងល់មិនដែលទុកបានយូរទេ គឺឆាប់ហើរ ទោះកុម្ម៉ង់សុទ្ធតែថ្នាំលេខ១ក៏ដោយ។ នេះមកពីកំហុសតូចតាចដូចខាងក្រោម ទើបធ្វើឲ្យពណ៌សក់មិននៅបានយូរ។
១. មិនប្រើឆត្រ ឬមួកពេលចេញក្រៅ
អាកាសធាតុក្ដៅពិតជាអាចបំផ្លាញពណ៌សក់បានយ៉ាងសាហាវ។ លើសពីនោះ ថែមទាំងធ្វើឲ្យឆាប់ខូច បែកចុងទៀតផង។ ដើម្បីកាត់បន្ថយការជះផ្ទាល់របស់ពន្លឺព្រះអាទិត្យមកលើសក់ជារៀងរាល់ថ្ងៃ អ្នកគួរប្រើឆត្រ ឬពាក់មួកពេលដើរចេញក្រៅ។ មួយវិញទៀត នៅពេលកក់សក់គួរប្រើជាមួយទឹកត្រជាក់មិនមែនទឹកក្ដៅនោះទេ ហើយសម្ងួតសក់ដោយឧបករណ៍ក្នុងកម្រិតសីតុណ្ហភាពទាប ។
២. កក់សក់ខុសវិធី
ទម្លាប់របស់មនុស្សជាច្រើនពេលកក់សក់តែងចាក់សាប៊ូផ្ទាល់លើសក់ក្បាលតែម្ដង ដែលនេះកាន់តែធ្វើពណ៌សក់ឆាប់បាយបាយអ្នកដូចគ្នា។ វិធីត្រឹមត្រូវ គឺចាក់សាប៊ូកក់សក់លើបាតដៃសិន រួចឈ្លីឲ្យសព្វ បន្ទាប់មកចាំយកមកកក់លើក្បាល។ ម្យ៉ាងទៀត នៅពេលលាងជម្រះក៏មិនបាច់ប្រើក្រចកអេះក្បាលខ្លាំងៗខ្លាចមិនជ្រះសាប៊ូដែរ គឺត្រូវម៉ាស្សាថ្នមៗពីឫសដល់គល់សក់ល្អជាង។
៣. មិនប្រើសាប៊ូសម្រាប់អ្នកលាបពណ៌សក់
នេះក៏ជាមូលហេតុបណ្ដាលឲ្យពណ៌សក់ឆាប់អស់ដែរ។ សាប៊ូកក់សក់មួយចំនួនផ្ទុកសារធាតុលាងខ្លាំងដែលគ្មានប្រសិទ្ធភាពជួយការពារសរសៃសក់ឲ្យជាប់ពណ៌បានយូរ។ ជំនួសមកវិញ អ្នកត្រូវប្រើសាប៊ូកក់សក់ដែលគេផលិតសម្រាប់អ្នកលាបពណ៌សក់ ដែលផ្សំពីធម្មជាតិ។ កុំយកសាប៊ូណាដែលប្រើរូបមន្ត Sulfate ព្រោះជាសារធាតុគីមីបំផ្លាញពណ៌សក់នោះទេ។
៤. ឆាប់កក់សក់ពេក ពេលលាបថ្នាំសក់រួច
នៅពេលអ្នកសម្រេចលាបថ្នាំសក់ថ្មី ថ្នាំនោះមិនទាន់ជ្រាបពេញលេញតាមសរសៃសក់ឡើយ ដូច្នេះទាមទាឲ្យអ្នកទុកឲ្យបានយូរសិន។ ដំបូន្មាន អ្នកគួរទុកឲ្យបានយ៉ាងហោច៧២ម៉ោង បន្ទាប់ពីលាបថ្នាំសក់។
៥. មិនចងសក់ពេលទៅហែលទឹក
ជាទូទៅនៅតាមអាងហែលទឹក គេតែងដាក់សារធាតុក្លរីន ឬសារធាតុផ្សេងៗឲ្យទឹកថ្លា ដែលទាំងនេះអាចបំផ្លាញពណ៌សក់បាន។ ដំណោះស្រាយ អ្នកគួរចងសក់ឡើងទៅលើឲ្យខ្ពស់ស្រលះ កុំឲ្យប៉ះផ្ទាល់ជាមួយទឹក៕
ចុចអាន៖ ប្រយ័ត្នស៊យធំ! កុំលាបពណ៌សក់ឱ្យសោះបើអ្នកកំពុងមានបញ្ហាទាំង៤នេះ