សំបុត្រ​មរណៈ​របស់​កូន​ស្រី​អាយុ​១០​ឆ្នាំ សុខ​ចិត្ត​ចង​ក​សម្លាប់​ខ្លួន ព្រោះ​ចង់​ឲ្យ​ម្ដាយ​មាន​សុភមង្គល

  • 2019-08-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​លោក​ឪពុក​របស់​នាង​ចាក​ចោល​ម្ដាយ​របស់​នាង បាន​ធ្វើ​ឲ្យ​កូន​ស្រី​គិត​ថា គឺ​ជា​កំហុ​ស​របស់​ខ្លួន ទើប​ធ្វើឲ្យ​នាង​ធ្វើ​​ទុក្ខ​ខ្លួន​ឯង​មិន​ឈប់។

សាកសព​របស់​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ចង​ក​សម្លាប់​ខ្លួន​នៅ​ប្រទេស​ម៉ិចស៊ីកូ។ អាជ្ញាធរ​នៃ​រដ្ឋ Aguascalientes បាន​ឲ្យ​ដឹង​ថា នៅ​ក្បែរ​សាកសព​របស់​ក្មេង​ស្រី​គួរ​ឲ្យ​អាណិត​នេះ គឺ​បន្សល់​សំបុត្រ​មរណៈ​មួយ​ច្បាប់ ដែល​មាន​អត្ថន័យ​ដូច​តទៅ៖ ម្ដាយ​របស់​ខ្ញុំ​នឹង​ជា​មនុស្ស​ស្រី​ដែល​មាន​សុភមង្គល​បំផុត​នៅ​លើ​លោក​ក្រោយ​ពេល​ខ្ញុំ​បាត់​មុខ​ពី​ពិភពលោក​នេះ។ ព្រោះ​ខ្ញុំ​នាំ​តែ​ភាព​ឈឺចាប់ និង​ក្ដី​បំផ្លាញ​ចូល​ក្នុង​ជីវិត​គាត់ ចាប់​ពី​ពេល​ខ្ញុំ​ចាប់​កំណើត​មក។ ខ្ញុំ​គឺ​ជា​មូលហេតុ​ដែល​លោក​ប៉ា​ចាក​ចេញ​ពី​ម៉ា់ក់​របស់​ខ្ញុំ។

ខ្ញុំ​សង្ឃឹម​ថា​ម៉ា់​ក់​មិន​ប្រឹង​ធ្វើ​ការ​ខ្លាំង​ពេក ម៉ាក់​គឺ​ជា​កាដូ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ខ្ញុំ។ សុំ​ម៉ាក់​កុំបំភ្លេច​កូន អ្វី​ដែល​កូន​អាច​ជូន​ម៉ាក់​បាន​គឺ​កូន​ចាក​ចេញ​ទៅ​ ឲ្យ​ម៉ាក់​មាន​សុភមង្គល។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​មិន​បាន​កើត​មក នាំ​តែ​ទុក្ខ​ឲ្យ​ម៉ាក់។ ម៉ាក់​អើយ កូន​ស្រលាញ់​ម៉ាក់​ខ្លាំង!។

យោង​តាម​សំបុត្រ​របស់​នាង ធ្វើ​ឲ្យ​​​គេ​គិត​ថា ក្មេង​តូច​រូប​នេះ​បាន​គិត​ថា ខ្លួន​គឺ​ជា​មូលហេតុ​ដែល​ប៉ា​នាង ចាកចោល​ម៉ាក់​នាង ទើប​គិត​ថា បើ​ខ្លួន​ស្លាប់​ទៅ ម្ដាយ​នាង​នឹង​លែង​ពិបាក​ចិត្ត៕

ចុចអាន៖ ​​ ទុក​កូន​២​ខួប​ចោល ទៅ​ធ្វើ​សក់ មក​វិញ​ ម្ដាយ​ឃើញ​កូន​ធ្លាក់​ពី​លើ​ជាន់​ទី​៣១

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម