មិត្តៗនារី មានទម្ងន់តែចង់ស្លៀកពាក់ស្អាត កុំភ្លេចម៉ូដខោអាវទាំងនេះ
- 2019-08-05 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តៗនារី មានទម្ងន់តែចង់ស្លៀកពាក់ស្អាត កុំភ្លេចម៉ូដខោអាវទាំងនេះ
ហួសហើយសម័យដែល ស្រីមានគភ៌ស្លៀកបានតែរ៉ូបទម្ងន់នោះ។ សម័យនេះ គ្រប់អ្នកម្ដាយទាន់សម័យទាំងអស់ គឺមានជម្រើសស្លៀកពាក់ច្រើន មិនពិបាកដូចមុនឡើយ។
ជាមួយនឹងសម័យកាលជឿនលឿនដូចបច្ចុប្បន្ន អ្នកម្ដាយជាច្រើននៅពេលពពោះ តែងធ្វើការសឹងតែដល់ថ្ងៃសម្រាលកូនតែម្ដង ទើបសម្រាកឆ្លងទន្លេ។ មិនត្រឹមតែប៉ុណ្ណោះ កំឡុងពេលមានកូន អ្នកម្ដាយជាច្រើន ក៏មិនបាននៅតែផ្ទះរក្សាគភ៌ដូចមុនឡើយ ពោលគឺពួកគេតែងដើរលេងទេសចរណ៍ជាច្រើនកន្លែង ដើម្បីលំហែរកាយ។
ហេតុនេះហើយ សម្លៀកបំពាក់របស់អ្នកកូន ក៏មានការវិវដ្ដន៍ច្រើនដូចគ្នា។ ប្រសិនបើពីមុន មានជម្រើសតែរ៉ូបទម្ងន់នោះ នៅពេលនេះ មានម៉ូដខោអាវជាច្រើនដែលអាចប្រើបានពេលពពោះ។ ខាងក្រោមនេះគឺជាម៉ូដខោអាវស្អាតៗ អាចស្លៀកបានពេលមានគភ៌ តែមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ៕
ចុចអាន៖ ស្ទីលស្លៀកពាក់ធម្មតាៗ តែគួរឲ្យស្រលាញ់ សម្រាប់ដើរលេងថ្ងៃចុងសប្តាហ៍