កាដូ​ ៨ ​មុខ​ដែល​មនុស្ស​ប្រុស​តែង​ចង់​បាន​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់

  • 2019-08-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មនុស្សស្រីដូច​គ្នា​នឹង​មនុស្ស​ប្រុស​ដែរ រាល់​ពេល​មាន​ឱកាស​ពិសេស​ម្ដង​ៗ ពួក​គេ​តែង​ឈឺ​ក្បាល​មិន​ដឹង​គួរ​ជូន​កាដូ​អ្វី​ឲ្យ​សង្សារ​របស់​ខ្លួន។ យោង​តាម​ការ​ពិសោធន៍​លើ​មនុស្ស​ប្រុស​មាន​វ័យ​ពី​១៨ ដល់​ ៣០ ខាង​ក្រោម​នេះ​គឺ​ជា​កាដូ​ដែល​មនុស្ស​ប្រុស​តែង​ចង់​បាន​ពី​សង្សារ​របស់​ខ្លួន។

១. អាវ​កីឡា

ទោះ​ជា​គេ​ចូលចិត្ត ឬ​មិន​ចូលចិត្ត​កីឡា​ក៏​ដោយ ក៏​អាវ​កីឡា​គឺ​ជា​របស់​ម្យ៉ាង​ដែល​មនុស្ស​ប្រុស​តែង​ចូលចិត្ត​បំផុត។​ រាល់​ពេល​ជួបជុំ​មិត្តភ័ក្ដិ​ប្រុស​ៗ ពួក​គេ​អាច​ប្រើ​អាវ​នេះ​បាន បើ​ខ្ជិល​ធ្វើ​ខ្លួន​ច្រើន។

២. សម្លៀកបំពាក់

ងាយ​ជ្រើសរើស​បំផុត ក៏​ដូច​ជា​ងាយ​ទិញ​បំផុត​នោះ​គឺសម្លៀកបំពាក់ តែ​សង្សារ​មួយ​ចំនួន​មិន​បាន​នឹក​ឃើញ​កាដូ​នេះ​ឡើយ។ ដោយ​សារ​តែ​មិន​ងាយ​ទិញ​ខោអាវ​ខ្លួន​ឯង បើ​អ្នក​ជូន​កាដូ​បែប​នេះ គេ​នឹង​ត្រេកអរ​ខ្លាំង​ណាស់។

៣. ខ្សែ​ក្រវ៉ាត់

សម្រាប់​មនុស្ស​ប្រុស មាន​ខ្សែ​ក្រវ៉ាត់​ច្រើន​គឺ​មិន​ខាត​ឡើយ ព្រោះ​វា​អាច​ប្រើ​បាន​នៅ​ច្រើន​កាលៈទេសៈ។ ពេល​ធ្វើ​ការ​ ដើរ​លេង ចូល​កម្មវិធី គឺ​អាច​ប្រើ​ខ្សែក្រវ៉ាត់​ផ្សេង​គ្នា​បាន​ទាំង​អស់ ដូច​នេះ​បើ​អ្នក​ឃើញ​គេ​មាន​ហើយ ជូន​ថែម​មួយ​ទៀត​ក៏​មិន​អី​ដែរ។

៤.សម្ភារៈ​​បច្ចេកវិទ្យា

ស្ទើតែ​មនុស្ស​ប្រុស​១០០%​ទៅ​ហើយ ដែល​ចូលចិត្ត​របស់​បច្ចេកវិទ្យា​ដូច​ជា​ទូរសព្ទ កុំព្យូទ័រ គ្រឿង​បន្លាស់​អេឡិចត្រូនិក​ជា​ដើម។ អ្នក​អាច​ស៊ើប​មើល​បាន​ថា គេ​កំពុង​ខ្វះ​កាស​ស្ដាប់​ត្រចៀក ថ្ម​ជំនួយ ឬ​ដៃ​លេង​ហ្គេម​ជា​ដើម​ដើម្បី​ធ្វើ​កាដូ​ឲ្យ​គេ។

៥. ក្រវ៉ាត់ក

ក្រវ៉ាត់ក​គឺ​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ប្រុស​ជាពិសេស​គឺ​នៅ​ពេល​ដែល​គេ​ចេញ​ធ្វើ​ការ​ហើយ។ អ្នក​អាច​រើស​ក្រវ៉ាត់​ក​ដែល​មាន​តម្លៃ​សមរម្យ​បន្តិច ព្រោះ​ក្រវ៉ាត់ក​ជា​របស់​ដែល​ងាយ​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត។

៦. ស្បែក​ជើង

អ្នក​មាន​ចាំ​ទេ​ថា លើក​ចុង​ក្រោយ​ដែល​សង្សារ​ខ្លួន​ទិញ​ស្បែក​ជើង​គឺ​នៅ​ពេល​ណា? មាន​មនុស្ស​ប្រុស​មួយ​ចំនួន ស្បែក​ជើង​មួយ​គូ គឺ​អាច​ពាក់​បានរាប់​ឆ្នាំ ដោយ​មិន​ខ្ចី​ដូរ​សោះ​តែ​ម្ដង។ ដូច​នេះ​កាដូ​ស្បែក​ជើង អាច​ជួយ​ឲ្យគេ​ផ្លាស់​ប្ដូរ​ស្ដាយ​បាន​ខ្លះ​ដែរ កុំ​ឲ្យ​ច្រំ​ដែល​ពេក៕

ចុចអាន៖ ​​ ទង្វើ​​​​​​​តូច​​​តាច​​​​ ៥​ យ៉ាង​​​របស់​​មនុស្ស​​ស្រី ដែល​​ធ្វើ​​ឲ្យ​​ប្រុស​ៗ​​​ធុញ​​​​​​ស៊ាំ​​​ចិត្ត​​​ខ្លាំង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel