ក្រោយលែងលះ Song Joong Ki ធ្លាក់កូដ Song Hye Kyo ឡើងថ្លៃ
- 2019-08-02 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលែងលះ Song Joong Ki ធ្លាក់កូដ Song Hye Kyo ឡើងថ្លៃ
យោងតាមបណ្ដាញព័ត៌មានហុងកុង ក្រោយរឿងលែងលះដ៏កងរំពង កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo នៅតែរក្សាតម្លៃខ្លួនបានកប់ពពក ខណៈអតីតស្វាមី Song Joong Ki ត្រូវរងការប៉ះទង្គិចមិនតិចឡើយ។
កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា បណ្ដាញព័ត៌មាន OH របស់ហុងកុងបានចុះផ្សាយថា ក្រោយពេលលែងលះរួច អ្នកដែលទទួលការខាតបង់ច្រើនគឺ តារាសម្ដែងប្រុសល្បីឈ្មោះ Song Joong Ki។ កេរ្តិ៍ឈ្មោះរបស់លោកធ្លាក់ចុះ ធ្វើឲ្យផលិតផលដែលប្រើប្រាស់រូបភាពលោក ក្រែងរអែង រីឯកុងត្រាផលិតផលចាស់ គឺត្រូវបានកាត់ផ្ដាច់តែម្ដង មិនបន្តឡើយ។
ទោះបីជាក្រោយពេលលែងលះ ភាគីខាងស្រីគឺ Song Hye Kyo ជាអ្នករងពាក្យរិះគន់ច្រើនជាងក្ដី តែកេរ្តិ៍ឈ្មោះនាងលើឆាកអន្តរជាតិនៅតែលើកំពូលដដែល។
ផ្ទុយមកវិញ ដោយសារតែកំឡុងពេលល្បីឈ្មោះ ទើបតែខ្លាំងឡើងក្រោយពេលរឿង “ស្ដេចព្រះអាទិត្យ” នោះ ទើបភាពល្បីឈ្មោះរបស់ Song Joong Ki មិនទាន់រឹងមាំ ដែលខុសពីអតីតប្រពន្ធដែលបានឈរលើកំពូលជិត២០ឆ្នាំមកហើយ។
បន្ថែមពីនេះ Song Hye Kyo ទើបតែចុះកុងត្រាធំជាមួយផលិតករភាពយន្តធំចិន ព្រមទាំងក្លាយជាអ្នកតំណាងម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់មួយដូចគ្នា។ បញ្ច្រាស់មកវិញ អតីតស្វាមីនាង មានតែរឿងភាគមួយគឺរឿង Arthdal តែមិនទទួលបានជោគជ័យឡើយ៕
ចុចអានបន្ត៖ Yaya និង Baifern ឈរលើឆាកតែមួយ ធ្វើឲ្យអ្នកគាំទ្រមើលភ្លឹក