ចាក់​ Filler ឲ្យ​ច្រមុះ​ខ្ពស់ នារី​ម្នាក់​ត្រូវ​ខូច​ច្រមុះ​ទាំង​ស្រុង ទៅ​សង្គ្រោះ​បន្ទាន់​សឹង​មិន​ទាន់

  • 2019-08-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាក់​ Filler ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​វិធីដែល​កែ​សម្ផស្ស​ឆាប់​រហ័ស និង​ឆាប់​ឃើញ​លទ្ធផល​បំផុត យ៉ាងណាក្ដី បើ​រើស​ចំ​កន្លែង​ដែល​គ្មាន​គុណភាព​ អ្នក​អាច​ទទួល​បាន​លទ្ធផល​ដែល​ស្ដាយ​ក្រោយ​មួយ​ជីវិត។

កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា​មុន​នេះ កាសែត Nguoi Lao Dong បាន​ចុះ​ផ្សាយ​ថា ជន​រងគ្រោះ​នារី​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ក្រោយ​ពេល​ចាក់​ជាតិ​បំពេញ (filler) ចូល​ក្នុង​ច្រមុះ។

តាម​នោះ​ដែរ ដោយ​សារ​តែ​ចង់​បាន​ច្រមុះ​ខ្ពស់ និង​តូច​ជាង​មុន នារី​ម្នាក់ (សូម​លាក់​អត្តសញ្ញាណ) បាន​ទៅ​កន្លែង​កែ​សម្ផស្ស​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​ហាណូយ​ដើម្បី​ចាក់​បញ្ចូល Filler។ យ៉ាងណាក៏ដោយ មិន​ទាន់​ឃើញ​ស្អាត​ឯណា​ផង ស្រាប់​តែ​១​ថ្ងៃ​ក្រោយ ច្រមុះ​របស់​នាង​ស្រាប់​តែ​ហើម និង​មាន​ខ្ទុះ​នៅ​ក្នុង​ច្រមុះ ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ជា​ខ្លាំង។

នៅ​ពេល​មក​ដល់​មន្ទីរ​ពេទ្យ ច្រមុះ​របស់​ជន​រង​គ្រោះ​បាន​ខូច​ខាត​ស្ទើ​តែ​ទាំង​ស្រុង និង​មាន​ក្លិន​ស្អុយ​រលួយ និង​ជួយ​សង្គ្រោះ​ទម្រង់​ច្រមុះ​លែង​បាន​ទៀត​ហើយ។

យោង​តាម​វេជ្ជ​បណ្ឌិត​ជំនាញ តាម​កា​រពិត Filler គឺ​មិន​មាន​គ្រោះ​ថ្នាក់​ច្រើន​ឡើយ ប្រសិន​បើ​ធ្វើ​នៅ​គ្លីនិក​ជំនាញ​ច្បាស់​លាស់​ ក៏ដូច​ជា​ប្រើ Filler ដែល​មាន​គុណភាព​ខ្ពស់ តែ​បើ​ប្រើ​ផលិតផល​មិន​មាន​គុណភាព​ខ្ពស់​វិញ គឺ​អាច​គ្រោះ​ថ្នាក់​ជា​ទី​បំផុត៕

ចុចអានបន្ត៖ វិធីងាយៗ លាបក្រែមបានស្អាតដូចចិត្ត ជួយឲ្យបបូរមាត់កាន់តែទាក់ទាញ

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម