១០ វិធីបង្ការសក់ជ្រុះ ងាយហើយអត់អស់លុយទៀត
- 2019-07-25 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ វិធីបង្ការសក់ជ្រុះ ងាយហើយអត់អស់លុយទៀត
មិត្តនារីជាច្រើនកំពុងជួបប្រទះនឹងបញ្ហាជ្រុះសក់ពីកម្រិតល្មមដល់ច្រើន ងូតទឹកក៏ជ្រុះ សិតសក់ក៏ជ្រុះរហូតមើលឃើញសក់កាន់តែស្ដើងទៅៗ។ បើចេះតែបណ្ដោយ អាចក្បាលទំពែកមុនសក់ស្កូវទៅទៀតក៏ថាបាន។ វិធីដែលល្អគឺមើលថែទាំឲ្យទាន់ពេលវេលា។
១. សាប៊ូកក់សក់
ជ្រើសរើសសាប៊ូកក់និងក្រែមបន្ទន់សក់ឲ្យត្រូវនឹងប្រភេទសរសៃសក់ តែបើយកល្អតែម្ដង ប្រើសាប៊ូដែលមានសារធាតុផ្សំ Organic។ ប្រើសាប៊ូដែលមានសារធាតុចិញ្ចឹមមានប្រយោជន៍ដូចជា ប្រូតេអីន កាល់ស្យូម និងសារធាតុរ៉ែផ្សេងទៀត ហើយមិនត្រូវប្រើសាប៊ូដែលមានសារធាតុផ្សំ Paraben ឬ silicone ព្រោះនឹងធ្វើឲ្យសក់កាន់តែជ្រុះ។
២. កក់សក់ឲ្យត្រូវតាមក្បួន
មិនគួរកក់សក់លើសពីមួយដងក្នុងមួយថ្ងៃ មុននឹងកក់សក់នឹងសាប៊ូគួរលាងសក់នឹងទឹកស្អាតឲ្យបាន ១៥នាទីសិន។ ពេលកក់សក់ហាមញីសក់ឬអេះស្បែកក្បាលខ្លាំងៗ ព្រោះអាចធ្វើឲ្យរបកស្បែកក្បាលងាយនឹងជាប់មេរោគបាន។ គួរតែកក់ដោយការម៉ាស្សាស្បែកក្បាលថ្នមៗវិញ ក្រៅពីថ្នមសរសៃសក់ហើយថែមទាំងជួយឲ្យឈាមដើរស្រួលទៀតផង។
៣. ហាមកក់សក់ដោយទឹកក្ដៅឧណ្ហៗ
មិត្តនារីជាច្រើនចូលចិត្តងូតទឹកនិងកក់សក់ជាមួយទឹកក្ដៅអ៊ុនៗ តែមានដឹងទេថាទឹកក្ដៅនៅហើយដែលធ្វើឲ្យសរសៃសក់លោកអ្នកខូច ស្បែកក្បាលនិងសក់ស្ងួតបែកចុង។ កក់សក់ជាមួយទឹកដែលមានសីតុណ្ហភាពធម្មតាក៏អាចជួយកាត់បន្ថយការជ្រុះសក់បានមួយកម្រិតដែរ។
៤. កុំជូតសក់និងសិតខ្លាំងៗពេក
ក្រោយងូតទឹកកក់សក់រួច មិនគួរជូតឬសិតសក់ខ្លាំងៗទេ ព្រោះនឹងធ្វើឲ្យសរសៃប្រូតេអីននៅនឹងសក់។ វិធីដែលល្អគឺសិតសក់ដោយក្រាសដែលមានធ្មេញរង្វើលរហូតសក់ស្ងួតសិន ហើយគួរផ្លុំសក់ដោយខ្យល់ត្រជាក់។
៥. កុំគេងទាំងសក់សើម
ការគេងទាំងសក់សើមអាចធ្វើឲ្យផ្អាប់ដុះផ្សិតនៅនឹងស្បែកក្បាលបង្កឲ្យមានក្លិនផ្អួម រមាស់ កើតអង្គែ និងឬសសក់មិនរឹងមាំ។ ចុងក្រោយសក់ក៏ជ្រុះ ស្បែកក្បាលក៏ឆ្លងមេរោគ ទម្រាំព្យាបាលជាប្រើពេលយូរណាស់។
៦. ចៀសវាងការធ្វើសក់ដោយប្រើកម្ដៅខ្ពស់
ចៀសវាងគៀបសក់ ផ្លុំសក់ដោយខ្យល់ក្ដៅ ព្រោះនឹងធ្វើឲ្យសក់ស្ងួត បែកចុង ផុយងាយនឹងជ្រុះ។ បើគ្មានជម្រើសទេ គួរដាក់ប្រដាប់ផ្លុំឲ្យរាងឆ្ងាយពីសក់បន្តិច ឬលាបសេរ៉ូមបំប៉នសក់ជាមុន។ មួយវិញទៀតកុំឧស្សាហ៍លាបពណ៌ឬគៀបសក់ញ៉យដងពេកបើមិនចាំបាច់ខ្លាំង។
៧.ការជ្រើសរើសផលិតផលតុបតែងសក់
ផលិតផលតុបតែងសក់ខ្លះដូចជាគ្នៀបសក់ ប្រដាប់ចងសក់ច្រើនតែក្រាស់ហើយធ្ងន់ ដើម្បីឲ្យម៉ូតសក់នៅជាប់បានយូរពេញមួយថ្ងៃ។ ឯស្រ្ពាយបាញ់សក់ខ្លះ ផ្ទុកជាតិអាល់កុលច្រើនធ្វើឲ្យសក់ស្ងួតជ្រុះទាំងដុំៗក៏មាន។ ផ្ទុយទៅវិញគួររើសផលិតផលតុបតែងសក់ដែលជួយឲ្យសក់ស្អាតហើយមានសារជាតិបំប៉នទៀតរឹតតែល្អ។
៨. កុំចងសក់តឹងពេកហើយគួរសម្អាតក្រាសសិតសក់ជាប្រចាំ
ការចងសក់តឹងពេកឬក្រងសក់ណែនពេកក៏អាចធ្វើឲ្យឬសសក់ងាយនឹងរបើកបានដែរ។ គួរជ្រើសម៉ូតសក់ណាដែលមិនរឹតសក់ពេក ទម្លាក់សក់ខ្លះក៏ល្អដែរ។ មួយវិញទៀតគួរលាងសម្អាតក្រាសយ៉ាងហោចណាស់មួយអាទិត្យម្ដង ព្រោះក្រាសសិតសក់ក៏ជាបណ្ដុំកម្អែលមេរោគផ្សិតមិនធម្មតាដែរ។
** រូបមន្តព្យាបាលសក់ជ្រុះ **
** ជួបពិគ្រោះជាមួយគ្រូពេទ្យ **
បើសិនសាកល្បងធ្វើតាមវិធីទាំងអស់ខាងលើហើយនៅតែមិនមានប្រសិទ្ធភាព លោកអ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះការជ្រុះសក់ខ្លះអាចព្យាបាលបានឲ្យជាដាច់។
នៅក្នុងវេជ្ជសាស្រ្ត ការព្យាបាលសក់ជ្រុះអាចព្យាបាលដោយវិធី ប្រើថ្នាំព្យាបាល ការវះកាត់ ការបាញ់ឡាស៊ែរជាដើម។ គ្រូពេទ្យអាចនឹងប្រើវិធីច្រើនយ៉ាងតាមករណីនីមួយៗ ការព្យាបាលគឺការជួយឲ្យសក់អាចដុះលូតលាស់ល្អនិងបង្អាក់មូលហេតុដែលធ្វើឲ្យសក់ជ្រុះ។
បច្ចុប្បន្នក៏មានថ្នាំដែលទទួលស្គាល់ពីស្ថាប័ន FDA ( Food and Drug Administration) ដែលអាចជួយព្យាបាលសក់ជ្រុះបានដូចជាថ្នាំ Minoxidil មានទាំងប្រភេទទឹកនិងហ្វូម។ ថ្នាំនេះនឹងចេញប្រសិទ្ធភាពក្រោយប្រើបាន ១៦សប្ដាហ៍ តែអាចមានផលរំខានខ្លះៗដូចជា រមាស់ស្បែកក្បាល ស្កូវនៅកន្លែងមួយចំនួនដូចជាផ្ទៃមុខ រោមដៃ និងអាចធ្វើឲ្យបេះដូងដើរលឿនខុសធម្មតាជាដើម។ យល់ល្អលោកអ្នកគួរជួបប្រឹក្សាជាមួយពេទ្យជំនាញមុននឹងប្រើថ្នាំ៕
ចុចអាន៖ វិធីមើលទឹកអប់ទាំង៥ប្រភេទ ដឹងច្បាស់មិនចេះខកចិត្