វិធីក្លាយជាមនុស្សស្រីដែលគេឯងចូលចិត្ត តាំងពីជួបលើកដំបូង
- 2019-07-18 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីក្លាយជាមនុស្សស្រីដែលគេឯងចូលចិត្ត តាំងពីជួបលើកដំបូង
គ្មាននរណាចង់នៅជិតមនុស្សដែលធ្វើចរិតម៉ឺងម៉ាត់គ្រប់ពេលពេកនោះទេ មុខស្មើៗ កាយវិការមាំទាំ គ្រាន់តែឃើញសឹងមិនហ៊ានហាមាត់និយាយរក។ ដើម្បីក្លាយខ្លួនជាមនុស្សស្រី ដែលមានមន្តស្នេហ៍ គ្រប់គ្នាចូលចិត្តស្រលាញ់ ចង់រាប់អានតាំងពេលជួបដំបូង ពេលទៅណាមកណាត្រូវមានទម្លាប់ល្អដូចខាងក្រោមនេះ។
១. ញញឹម
ការញញឹមគឺបង្ហាញពីភាពរួសរាយរាក់ទាក់ទោះអ្នកមិនសូវចេះនិយាយក៏ដោយ។ អ្នកក៏អាចបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញ មានគេចូលចិត្តនិងមានមន្តស្នេហ៍។
២. ស្តាប់និងសម្លឹងកែវភ្នែក
ទៅដល់កន្លែងណាបើភ្នែកនឹងដៃរវល់តែជួបជាមួយទូរសព្ទ មិនចាប់អារម្មណ៍ពីអ្វីទាំងអស់ក៏មិនសមដែរ។ គួរចេះស្តាប់ និយាយសន្ទនា និងសម្លឹងមើលភ្នែក ទើបបង្ហាញពីសីលធម៌និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
៣. និយាយផ្អែម
សម្ដីប្រៀបបាននឹងអាវុធសំខាន់ពេលជួបគ្នាលើកដំបូង។ ហ៊ានតែប្រើសំឡេងកាច ឬនិយាយឮៗពេក គេនឹងវាយតម្លៃអ្នកភ្លាម។ មិនមែនឲ្យនិយាយផ្អែមគួរឲ្យជ្រេញនោះទេ តែត្រូវចេះប្រើសម្តីទន់ភ្លន់។
៤. កុំនិយាយមិនល្អពីអ្នកដទៃ
និយាយដើមមិនល្អពីអ្នកដទៃដាក់មនុស្សទើបតែស្គាល់គ្នា គេនឹងគិតថាអ្នកជាមនុស្សមាត់ដាច ថែមទាំងបាត់បង់ទំនុកចិត្តចំពោះអ្នកទៀតផង។
៥. ចេះលេងសើចខ្លះ
ម៉ឺងម៉ាត់ហើយក៏ចេះលេងសើចទើបគួរឲ្យស្រលាញ់ពិតប្រាកដ។ បើម៉ត់ចត់គ្រប់ពេលពេក មើលទៅគួរឲ្យធុញណាស់ គ្មាននរណាគេចង់នៅក្បែរទេ។
៦. ចិត្តល្អ
មានមុខស្អាត រាងស្អាតនៅមិនទាន់គ្រប់គ្រាន់ទេ បើមានសណ្តានចិត្តល្អថែមមួយមុខទៀត ទើបជាភាពទាក់ទាញលេចធ្លោ។
៧. ស្លៀកពាក់
សម្លៀកបំពាក់គឺជារបស់ក្រៅខ្លួន ដែលមនុស្សភាគច្រើនតែងវាយតម្លៃមុនគេ។ ទោះគ្មានខោអាវ ឬប្រើរបស់ថ្លៃៗក៏គ្មានបញ្ហាដែរ សំខាន់ត្រូវចេះពីរបៀបតុបតែងខ្លួននិងស្លៀកពាក់តាមកាលៈទេសៈ ទើបមើលទៅមិនភ្លាវខុសគេខុសឯង៕
ចុចអានបន្ត៖ របស់៥យ៉ាង ធ្វើឲ្យមនុស្សស្រីចែងចាំងលេចធ្លោជាងគេជាងឯង