រូបភាពដែលពេញនិយមថតនៅបាលី តាមពិតប្រើក្បាច់នេះសោះ
- 2019-07-12 03:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលពេញនិយមថតនៅបាលី តាមពិតប្រើក្បាច់នេះសោះ
Gates of Heaven គឺជាទីតាំងថតរូបដ៏ពេញនិយមមួយនៅកោះបាលីឥណ្ឌូណេស៊ី ដែលភ្ញៀវទេសចរណ៍ជាច្រើនកម្រនឹងរំលង។ រូបភាពដែលផ្ដិតយកនៅទីតាំងនេះ មានចំណាំងប្លាតយ៉ាងទាក់ទាញ ដែលមនុស្សភាគច្រើនយល់ថាជាចំណាំងប្លាតនៃទឹក ប៉ុន្តែតាមពិតមិនមែនបែបនេះឡើយ។
អ្នកត្រួតពិនិត្យប្រចាំទស្សនាវដ្ដី Fortune ឈ្មោះ Polina Marinova បានចែករំលែក Tweet ខកចិត្តមួយពីកោះបាលី ដោយបង្ហាញតាមពិតរូបភាពចំណាំងប្លាតដ៏ទាក់ទាញនេះ ផលិតបានដោយប្រើប្រាស់កញ្ចក់តូចមួយប៉ុណ្ណោះ។ អ្នកថតរូបប្រចាំទីតាំងនោះ បានប្រើប្រាស់កញ្ចក់តូច ដាក់ពីក្រោមស្មាតហ្វូន ឬកាមេរ៉ា ដើម្បីបង្កើតជាចំណាំងប្លាត។
Marinova សរសេរបែបនេះថា ៖ "ក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំត្រូវបានបំផ្លាញ នៅពេលដែលខ្ញុំដឹងថា ទឹកនៅ Gates of Heaven តាមពិតគ្រាន់តែជាកញ្ចក់មួយផ្ទាំងនៅពីក្រោម iPhone តែប៉ុណ្ណោះ”។ សារនេះមានភ្ជាប់ជាមួយរូបភាពពីរសន្លឹកខាងក្រោមផងដែរ។
ចុចអាន៖