ព័ត៌មាន​ចិន​ជ្រើសរើសតារា​ស្រី​១០​រូប​ដែល​ស័ក្ដិសម​នឹង​តួ Mulan ជាង​សៀវ ឡុងនី

  • 2019-07-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​គិត​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei គឺ​ស័ក្ដិសម​នឹង​ដើរ​តួ​ Mulan មែន តែ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​គិត​ថា មាន​អ្នក​សម្ដែង​សម​ជាង​នាង​ច្រើន​ណាស់។

មុន​នេះ​បន្តិច ផលិតកម្ម​ភាពយន្ត​យក្ស Disney បាន​បញ្ចេញ​វីដេអូ teaser ឲ្យ​ខ្សែ​ភាពយន្ត “Mulan” ដែល​​នឹង​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ។ ភ្លាម​ៗ​នោះ បណ្ដាញ​ព័ត៌មាន ក៏​ដូច​ជា​ទស្សនិកជន​អន្តរជាតិ​ជា​ច្រើន​បាន​លើក​សរសើរ​តារា​សម្ដែង Liu Yifei ដែល​ជា​តួឯក​​យ៉ាង​ច្រើន​លើសលប់។

យ៉ាងណាក្ដី សម្រាប់​អ្នក​កាសែត និងបណ្ដាញ​ព័ត៌មាន​ប្រទេស​ចិន Liu Yifei សមត្ថភាព​នៅ​មាន​កម្រិត មិន​អាច​តំណាង​ប្រទេស​ចិន​ទាំង​មូល​ឡើយ ដោយ​នៅ​មាន​តារា​ស្រី​ជា​ច្រើន​ទៀត ស័ក្ដិសម​នឹង​តួ​សម្ដែង​ធំ​នេះ​ជាង។ ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​តារា​សម្ដែង​ស្រី​១០​​រូប​ដែល​បណ្ដាញ​ព័ត៌មាន Douban គិត​ថា​នឹង​សម្ដែង​បាន​តួ Mulan បាន​ឥត​ខ្ចោះ​ជាង Liu Yifei៕

១. Zhang Zi Yi

២. Bai Baihe

៣. Zhou Yutong

៤. Ma Sichun

៥. Ni Ni

៦. Zhang Tian Ai

៧. Jing Tian

៨. Yang Zi

៩. Yang Mi

១០. Zhang Bei Bei

​ចុចអាន៖ ​​ ជាង​១៥​ឆ្នាំ​ហើយ ទើប​ចិន​សម្រេ​ចចិត្ត​ថត​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ក្រោយ​គេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម