៤ ជំហានងាយៗ ផាត់ភ្នែកបែបនារីកូរ៉េ ស្រស់ស្អាតគួរឲ្យស្រលាញ់

  • 2019-07-10 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយ ពេល​នារី​កូរ៉េ​ផាត់​មុខ​ តែង​ជ្រើស​រើស​ស្ទីល​បែប​ធម្មជាតិ​​គួរ​ឲ្យ​ស្រលាញ់។ បើ​ក្រឡេក​មើល​លើ​ត្របក​ភ្នែក​វិញ ស្រាល​ស្រទន់​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។ ឲ្យ​តែ​ដឹង​​ពី​តិចនិក​​រួម​ទាំង​ជំហាន​​ងាយៗ ៤ ខាង​ក្រោមនេះ ចង់​បាន​ភ្នែក​​ស្រស់​ស្អាត​​លែង​ពិបាក​ទៀត​​ហើយ។

១. ស្ទីល​ផាត់​ត្របក​ភ្នែក​បែប​កូរ៉េ គឺ​ត្រូវ​ប្រើ​ពណ៌​ផាត់​តិច​បំផុត។ ជ្រើស​រើស​ពណ៌​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត ក្នុង​នោះ​មាន​ដូច​ជា ពណ៌​ត្នោត​ស្រាល ទឹក​ក្រូច​ឬ​ផ្កាឈូក​ស្រាល​ល្មម។ បន្ទាប់​មក​ប្រើ​ជក់​ទន់ មាន​ក្បាល​ធំ​​បន្តិច ហើយ​ធ្វើ​ការ​ផាត់​ពេញ​ត្របក​ភ្នែក​ក្នុង​បរិមាណ​សម​ល្មម។

២. ពត់​រោម​ភ្នែក​ឲ្យ​ងរ​​ឡើង ហើយ​បន្ថែម​ម៉ាស្ការ៉ា​សិត​ពី​លើ​តិចៗ។

៣. សម្រាប់​ការ​គូស​ត្រេ​ភ្នែក​វិញ ត្រូវ​ប្រើ​ខ្មៅ​ដៃ​ប្រភេទ​ជែល ពណ៌​សូកូឡា​ឬ​ត្នោត​​ ដើម្បី​បាន​ពណ៌​ស្រទន់​មិន​ដិត​ពេក និង​គូ​​​កន្ទុយ​​ខ្លី​ល្មម​បែប​ធម្មជាតិ។

៤. ជំហាន​ចុង​ក្រោយ​ គ្រាន់​តែ​បន្ថែម​ពណ៌​​​ហាយ​ឡាយ ត្រង់​គល់​ភ្នែក​ និង​នៅ​​លើ​​ផ្នែក​កន្ទុយ​ភ្នែក ក្រោម​ចិញ្ចើម​ ជា​ការ​ស្រេច។

ឃើញ​ទេ? ងាយៗ​​បំផុត ហើយ​អ្នក​ក៏​អាច​ជ្រើស​រើស​ស្ទីល​នេះ​ ក្នុង​ការ​ផាត់​ជា​ប្រចាំ​ថ្ងៃ​ដែរ៕

ចុចអានបន្ត៖ របៀបជ្រើសរើសពណ៌ក្រែម ឲ្យស៊ីនឹងសម្បុរស្បែក

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី