ចែករំលែកវិធីប្រឡាក់សាច់ជ្រូកបីជាន់ បំពងស្រួយឆ្ងាញ់ជាប់មាត់

  • 2019-07-02 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​ឃើញ​ហើយ ក៏​ដឹង​ថា​ទំនង​ដែរ ប៉ុន្តែ​ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​នោះ លុះ​ត្រា​តែ​សាក​បញ្ចេញ​ស្នាដៃ​ តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ​សិន។

គ្រឿង​ផ្សំ​​និង​របៀប​ធ្វើ​មាន​ដូចជា៖

  • សាច់​ជ្រូក​បី​ជាន់ ១​គីឡូក្រាម
  • កាត់​​ខ្លីៗ​ប្រវែង​ប្រហែល​មួយ​ចង្អាម​​ និង​មាន​បន្ទះ​ស្តើង​ល្មម

  • ដាក់​អំបិល​១​ស្លាប​ព្រា​កាហ្វេ​ចូល ដើម្បី​ឲ្យ​ប្រៃ​ឡមៗ

  • គោះ​ពងមាន់​២គ្រាប់ ដាក់​ចូល​បន្ថែម

  • ប្រឡាក់​ចូល​គ្នា​ ហើយ​ត្រាំ​ទុក​ចោល​ពី ២០-៣០ នាទី

  • បន្ទាប់​មក​ទៀត​ ដាក់​ម្សៅ​បំពង​ចូល​ ២​ស្លាបព្រា​បាយ ប្រឡាក់​ឲ្យ​សព្វ​ល្អ

  • ត្រៀម​ខ្ទះ​ស្អាត​មួយ ចាក់​ប្រេង​ឬ​ខ្លាញ់​​ក្នុង​បរិមាណ​ច្រើន​​ល្មម​ ហើយ​បន្ថែម​ទឹក​ខ្មេះ​ ២​ស្លាបព្រា​បាយ​ចូល ពេល​ខ្ទះ​មិន​ទាន់​ក្តៅ
  • ពេល​ដែល​ប្រេង​ចាប់​ផ្តើម​ក្តៅ ហាម​​បើក​ភ្លើង​ចង្ក្រាន​បន្ថែម​ទៀត ហើយ​ត្រូវ​ចាក់​សាច់​​បី​ជាន់​ដែល​​ប្រឡាក់​ហើយ​ចូល​ខ្ទះ ប្រែ​​ចុះ​ឡើង​​រហូត​ដល់​សាច់​ឆ្អិន​ ស្បែក​ស្រួយ​ឈ្ងុយ​​ជា​ការ​ស្រេច។

**អាច​ជ្រលក់​ជាមួយ​ទឹក​ត្រី​កោះកុង ឬ​ទឹក​ជ្រលក់​ផ្សេងៗ​ទៀត តាម​​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក៕

កុំ​ភ្លេច​សាក​ធ្វើ​ញ៉ាំ​​នៅ​ផ្ទះ​ទាំង​អស់​គ្នា​ណា!

ចុចអានបន្ត៖ មក​​បញ្ចេញ​​​ស្នាដៃ​រៀន​​​​ធ្វើ​​​​​​​​ត្រី​​​​​បំពង​​​ខ្ទឹម​ស​ហឹរ​តិចៗ ឲ្យ​អ្នក​​ផ្ទះ​​​ឆ្ងាញ់​ជាប់​​​​​​មាត់​ម្តង​

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម