រមណីយដ្ឋាន៣កន្លែងស្អាតបំផុតនៅកំពង់ចាម ទៅលេងវិលល្ងាចបានយ៉ាងសប្បាយ

  • 2019-07-02 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ចង់​លំហែ​អារម្មណ៍​នៅ​ខេត្ត​កំពង់​ចាម ​មាន​រមណីយដ្ឋាន​កែ​ច្នៃ​៣​កន្លែង​ទេសភាព​ស្អាត​​បំផុត។ ​ទី​កន្លែង​នេះ នៅ​​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​ឡើយ ដែល​លោក​អ្នក​អាច​ធ្វើ​ដំណើរ​វិល​ល្ងាច​បាន។ ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ល្អ ​ស្រស់​ស្រាយ​កុំ​ភ្លេច​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​៣​កន្លែង​ដូច​ខាង​ក្រោម​៖​

​១. រមណីយដ្ឋាន​ស្មៅ​ទន្លេ

ភាព​ទាក់​ទាញ​​របស់​រមណីយដ្ឋាន​នេះ អ្នក​ទេសចរ​អាច​ថត​រូប​លេង​កម្សាន្ត​ជាមួយ​ការ​រៀប​ចំ​យ៉ាង​ពិសេស​ខុស​ពី​រមណីយដ្ឋាន​ដទៃ​។ ​ខ្យល់​អាកាស​នៅ​តាម​មាត់​ទន្លេ​មេ​គង្គ មាន​សួន​ច្បារ​ស្រស់​ស្អាត អម​ដោយ​ព្រៃ​ត្រែង​នៅ​ដី​ជំ​រាល ​កាន់​តែ​ធ្វើ​ឲ្យ​​កន្លែង​នេះ​ស័ក្ដិសម​សម្រាប់​អ្នក​ចង់​មក​លេង​​ខេត្ត​នេះ​។ ​រមណីយដ្ឋាន​ស្មៅ​ទន្លេ មាន​ទី​តាំង​នៅ​ភូមិ​ទី​២ សង្កាត់​វាល​វង់ ​ក្រុង​កំពង់​ចាម ​ខេត្ត​កំពង់​ចាម នៅ​ជាប់​មាត់​ទន្លេ​មេគង្គ​ ត្រង់​ចំណុច​ជិត​គល់​ស្ពាន​ទៅ​កោះ​ប៉ែន​។

​​២. រមណីយដ្ឋាន​សួន​មុនី

​សួន​ផ្កា​ស្រស់​បំ​ព្រង​ ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឲ្យ​អ្នក​ទសចរ​ជាប់​ចិត្ត​​នឹង​​រមណីយដ្ឋាន​សួន មុនី។ ​លើស​ពី​នេះ ​​លោក​អ្នក​ច្បាស់​ជា​សប្បាយ​នឹង​ការ​ថត​រូប ដោយសារ​ទី​នេះ​មាន​​ការ​តុប​តែង​ប្រណិត​ ទី​ធ្លា​ធំ​ទូ​លាយ ងាយ​ស្រួល​សម្រាប់​ដំណើរ​កម្សាន្ត​ជា​ក្រុម លក្ខណៈ​គ្រួសារ​​​ផង​ដែរ​។ ​ទី​តាំង​​នៅ​ភូមិ​អណ្តូង​ច្រុះ ​ឃុំ​អំ​ពិល ​ស្រុក​កំពង់​សៀម ​ខេត្ត​កំពង់​ចាម ​ចម្ងាយ​ពី​ភ្នំ​ប្រុស​ភ្នំ​ស្រី​ប្រហែល​៥០០​ម៉ែត្រ ។

៣. រមណីយដ្ឋាន​ក​សិ​ទេសចរណ៍​ថ្ម​ដា​ទឹក​ឆា

​​រមណីយដ្ឋាន​ស្រស់​បំព្រង​នេះ មាន​សួន​ច្បារ​ផ្កា​ចម្រុះ​ពណ៍ ​យ៉ាង​ធំ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ដើរ​មើល​ទេសភាព​មិន​ជិន​ណាយ។ ​ក្រៅ​ពី​នេះ ​ក៏​មាន​សួន​សត្វ​​សម្រាប់​លោក​អ្នក​​ទស្សនា​កម្សាន្ត​ផង​ដែរ ដូច​ជា ស្វា អូទ្រីស ខ្លា ក្រពើ អណ្តើក ក្តាន់ ជា​ដើម​។ ​លោក​អ្នក​​ដែល​បាន​ទៅ​ដល់​ទី​នេះ ​ច្បាស់​ជា​ចង់​មក​លេង​ម្ដង​ទៀត ដោយសារ​ជាប់​ចិត្ត​នឹង​ការ​រៀប​ចំ​​យ៉ាង​ល្អ​ប្រណិត។ ​ទី​តាំង​នៅ​​ភូមិ​ថ្ម​ដា ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ចម្ងាយ​ប្រហែល​៩៩​គី​ឡូ​ម៉ែត្រ​ពី​ភ្នំ​ពេញ។​​​ ​​

​​​​​​ចុចអាន៖​​​ ​ ទៅលេងកោះកុងក្រៅ មើលសមុទ្រថ្លាឆ្លុះជាប់មេឃ ទុក្ខធំប៉ុនណាក៏រលាយអស់

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម