ជ្រើសរើសរូបសត្វមួយ ដើម្បីដឹងពីចំណុចខ្វះខាតនៃបុគ្គលិកលក្ខណៈរបស់អ្នក

  • 2019-06-27 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

មនុស្ស​យើង​កើត​មក តែង​មាន​ចំណុច​ល្អ​និង​ចំណុច​ខ្វះ​ខាត​។ អ្នក​ខ្លះ​​អាច​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​​ខ្លួន ប៉ុន្តែ​​មើល​រំលង​ពី​ចំណុច​អវិជ្ជមាន​ក៏​ថា​បាន។ ថ្ងៃ​នេះ​វេបសាយ​ "កញ្ញា" នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា នូវ​ល្បែង​​ចិត្ត​សាស្រ្ត​​ ដោយ​គ្រាន់​តែ​ជ្រើស​រើស​រូប​សត្វ​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង​នេះ ដើម្បី​ដឹង​ពី​ភាព​ខ្វះ​ខាត​នៃ​​បុគ្គលិក​លក្ខណៈ​របស់​អ្នក។

១. ខ្លា​ឃ្មុំ

ខ្លាឃ្មុំ​តំណាង​ឲ្យ​ ភាព​អង់​អាច ហ៊ាន​ទាម​ទារ​នូវ​អ្វី​ដែល​ជា​របស់​ខ្លួន និង​រក្សា​អំណាច​រឹង​មាំ​ជា​និច្ច។ ខ្លា​ឃ្មុំ​ក៏​​ជា​​តំណាង​នៃ​ភាព​ជា​អ្នក​ដឹក​នាំ មាន​ទឹក​ចិត្ត សុទិដ្ឋិនិយម​និង​គួរ​ឲ្យ​គោរព។

បើ​អ្នក​រើស​យក​រូប​ខ្លា​ឃ្មុំ មាន​ន័យ​ថា​ចរិត​ពី​ធម្មជាតិ​របស់​អ្នក​ក៏​ស្រដៀង​គ្នា​នឹង​ខ្លា​ឃ្មុំ​ដែរ។ អ្នក​តែង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ចង់​បាន​អំណាច​ឬ​តំណែង។ អ្នក​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​​​ឯង អត់​ធន់ ដឹង​ថា​​ត្រូវ​ដើរ​ផ្លូវ​ណា។ ប៉ុន្តែ​ពេល​ខ្លះ អ្នក​អាច​នឹង​ប្រើ​អំណាច​ខុស​ពេល ប្រើ​តិចនិក​ខុស ដែល​នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​។ ​​

២. ឆ្មា​ខ្មៅ

​ឆ្មា​ខ្មៅ​​តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​លាភ​មិន​ល្អ​ក្នុង​ជំនឿ​​នៃ​ប្រទេស​ផ្សេងៗ​គ្នា។ ​​ឧទាហរណ៍ មាន​តំណម​មួយ​ដែល​តែង​ឭ​គេ​និយាយ​តៗ​គ្នា បើ​ឃើញ​ឆ្មា​ ដើរ​ឆ្លង​កាត់​ផ្លូវ អ្នក​នឹង​ជួប​សំណាង​អាក្រក់។ ក្រៅ​ពី​​ចំណុច​អវិជ្ជមាន ឆ្មា​ខ្មៅ​ក៏​តំណាង​ឲ្យ អាថ៌កំបាំង ភាព​ឡូយ​ឆាយ គ្មាន​ព្រំដែន និង​ស្ងៀមស្ងាត់​ផង​ដែរ។

បើ​អ្នក​រើស​យក​រូប​ឆ្មា​ខ្មៅ​ មាន​ន័យ​ថា​ចរិត​របស់​អ្នក​​ក៏​មាន​ពីរ​​ផ្នែក​ដែរ។ ទី១ អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ ផ្អែម​ល្ហែម​ សុភាព​រាបសា​តែ​ចូល​ចិត្ត​លេង​សើច។ ទី២ អ្នក​នឹង​កាច​ឆ្នាស ផ្ទុះ​កំហឹង​ បើ​មាន​នរណា​ប៉ះពាល់​ធ្វើ​ឲ្យ​ខឹង។

៣. ប្រចៀវ

​ប្រចៀវ​ជា​ប្រភេទ​បក្សី​ដែល​​ចម្លែក​ខុស​ពី​គេ ព្រោះ​លាក់​ខ្លួន​នៅ​ពេល​ថ្ងៃ ​ចេញ​រក​ចំណី​នៅ​ពេល​យប់ និង​ដាំ​ក្បាល​ចុះ​មក​ក្រោម។ បើ​ប្រចៀវ​ជា​ជម្រើស​មួយ​របស់​អ្នក​ក្នុង​ចំណោម​សត្វ​ដទៃ​ទៀត បញ្ជាក់​ថា​អ្នក​មាន​បុគ្គលិក​លក្ខណៈ​ច្រើន​យ៉ាង។ អ្នក​មាន​​របៀប​​រស់​នៅ​ផ្ទាល់​ខ្លួន និង​មិន​ទន់​ទេរ​តាម​របត់​សង្គម​ឡើយ ព្រោះ​អ្នក​តែង​តែ​ពេញ​ចិត្ត​​នូវ​ជីវិត​ដែល​ជា​ខ្លួន​ឯង។ អ្វី​ដែល​ជា​ចំណុច​ខ្សោយ​នោះ គឺ​អ្នក​ចូល​ចិត្ត​សង្ស័យ​ច្រើន​ និង​មិន​ងាយ​ទុក​ចិត្ត​មនុស្ស​ ទោះ​បី​ជា​ម្នាក់​នោះ​ល្អ​យ៉ាង​ណា​ក៏​ដោយ។​​

​​​​៤. សត្វ​ក្អែក

ក្អែក​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​សំណាង​មិន​ល្អ​ក្នុង​ជំនឿ​របស់​ប្រទេស​មួយ​ចំនួន​ដែរ។ តាម​ការ​ពិត ក្អែក​ជា​បក្សី​ដែល​ឆ្លាត​គួរ​សម និង​ចេះ​បត់​បែន​បាន​ល្អ។

បើ​អ្នក​​រើស​យក​រូប​នេះ មាន​ន័យ​ថា​អ្នក​អាច​​​លាក់​បាំង​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បាន​យ៉ាង​ល្អ និង​អាច​បត់​បែន​តាម​កាលៈទេសៈ។ អ្នក​អាច​មើល​ដឹង​ច្បាស់​​ថា នរណា​ធ្វើ​ពុត នរណា​ជា​មនុស្ស​ល្អ​ពិត​ប្រាកដ។ អ្នក​មិន​ប៉ះ​ពាល់​អ្នក​ដទៃ​ទេ បើ​គេ​មិន​មក​រក​រឿង ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​មុន​។

​៥. ចចក

ចចក​ជា​សត្វ​កាច​សាហាវ និង​មាន​អាថ៌កំបាំង​ច្រើន ប៉ុន្តែ​ធម្មជាតិ​របស់​វា​ក៏​​មាន​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ដែរ។ វា​​បញ្ចេញ​អំណាច​​តែ​ពេល​មាន​សត្រូវ​ប៉ុណ្ណោះ។ បើ​អ្នក​រើស​យក​រូប​នេះ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​គួរ​​ឲ្យ​ចូល​ចិត្ត​រាប់​អាន​ ប៉ុន្តែ​ដាច់​ខាត​បើ​មាន​នរណា​ចង់​ខ្សែ​លើ មក​គំរាម​កំហែង​ខុស​ទំនង អ្នក​នឹង​មិន​លើក​លែង​ឲ្យ​ឡើយ។

៦. ត្មាត

ត្មាត​ជា​សត្វ​ដែល​ស៊ី​សត្វព្រៃ​ជា​អាហារ។ បើ​វា​រក​បាន​ចំណី​បាន​ដល់​មាត់​ហើយ មិន​ងាយ​ឲ្យ​របូត​ទៅ​វិញ​​ងាយៗ​ទេ។ បើ​អ្នក​ចាប់​ចិត្ត​លើ​​​រូប​សត្វ​នេះ​ជាង​គេ​ មាន​ន័យ​ថា​​អ្នក​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ណាស់​ដែល​លាក់​​ទុក​ក្នុង​ខ្លួន។ គ្រាន់​​តែ​អ្នក​មិន​ប្រើ​ភាព​អវិជ្ជមាន​ទាំង​នេះ ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​នោះ​ទេ។ អ្នក​អាច​​កាច​ឆ្នាស​ តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ។

ចុចអានបន្ត៖ មកស្គាល់រុក្ខជាតិកម្រ ខ្លះបាត់ឈ្មោះ ខ្លះជិតផុតពូជ កូនខ្មែរគួរដឹងគ្រប់គ្នា

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី