ចង់បានស្បែកសលឿនពេក បែរជាជួបរឿងគួរឲ្យខ្លាច សឹងមិនជឿនឹងភ្នែក
- 2019-06-26 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានស្បែកសលឿនពេក បែរជាជួបរឿងគួរឲ្យខ្លាច សឹងមិនជឿនឹងភ្នែក
វេជ្ជបណ្ឌិត Nguyen Thuy Linh អនុប្រធាននាយកដ្ឋានផ្នែកព្យាបាលជំងឺសើស្បែកស្ត្រីនិងកុមារ បានទទួលព្យាបាលនារីវ័យ២៤ឆ្នាំម្នាក់ ដែលស្បែកមុខត្រូវខ្ទេចខ្ទីស្ទើរទាំងស្រុង។
ដោយសារតែមានស្បែកមិនស ទើបនារីរូបនេះសម្រេចចិត្តទិញផលិតផលដើម្បីប្តូរពណ៌សម្បុរ។ ប៉ុន្តែទីបំផុត ស្បែកមុខក៏ប្រែទៅជាក្រាស់ ចេញពណ៌ខ្មៅ រឹងដូចសំបកក្រូច។
នាងបានទៅទិញផលិតផលនោះ ព្រោះមានគេណែនាំថាល្អ ប្រើជាឈុតតែម្តង ដើម្បីសលឿន។ ក្រោយលាបបានមួយរយៈ ក៏ឃើញស្បែកឡើងរឹងគ្រើម ចម្លែកខុសធម្មតា។ នៅពេលដែលនាងបានទៅដល់គ្លីនិកព្យាបាល ហើយអ្នកជំនាញបានប្រាប់ថា ស្បែករបស់នាងកំពុងតែមានប្រតិកម្ម ត្រូវលេបថ្នាំទើបអាចជាសះស្បើយ។
ផលិតផលដែលគ្មានស្តង់ដារត្រឹមត្រូវ អាចឃើញលទ្ធផលស្អាតមួយឆាវ ប៉ុន្តែអ្នកនឹងមានហានិភ័យខ្ពស់ទៅថ្ងៃមុខ។ ហេតុនេះហើយ វេជ្ជបណ្ឌិតសើស្បែក Linh បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានប្រភពច្បាស់លាស់ គ្មានរូបមន្តឬសារធាតុផ្សំតាមក្បួនខ្នាត ឮតៗគ្នា ចង់ស្អាតភ្លាមៗពេក អ្នកនឹងបំផ្លាញស្បែកដោយមិនដឹងខ្លួន។
ស្បែកមុខ ជាផ្នែកមួយដែលងាយប្រតិកម្មបំផុត កុំចេះតែប្រើនេះនោះផ្តេសផ្តាស។ គួរជ្រើសរើស ក្រុមហ៊ុនដែលល្បីឈ្មោះ ឬមានយីហោដែលត្រូវបានទទួលស្គាល់ពិតប្រាកដ មិនមែនជឿតែអ្នកលក់និយាយឲ្យតែរួចពីមាត់នោះទេ៕
ចុចអានបន្ត៖ នារីម្នាក់ទៅវះកាត់កែត្របកភ្នែកពីរជាន់ តែបែរជាជួបរឿងខកចិត្ត