ត្រណម ៧ យ៉ាងគួរតែប្រយ័ត្ន បើមិនចង់ឲ្យក្នុងផ្ទះកើតរឿងមិនឈប់

  • 2019-06-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំង​ពី​ដើម​ឡើយ​ចាស់​ៗ​ តែង​តែ​មាន​ត្រណម​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ​។​ ព្រោះ​គេ​ជឿ​ត​ៗ​គ្នា​ថា​រឿង​ខ្លះ​បើ​មិន​ប្រតិបត្តិ​តាម​អាច​បណ្ដាល​ឲ្យ​មាន​រឿង​មិន​ល្អ​​​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​។​​ទោះ​អ្នក​ខ្លះ​មិន​ជឿ​​ តែ​មិន​ក៏​ត្រូវ​ប្រមាថ​ដែរ​។​ ត្រណម​ទាំង​ ៧ នេះ​ហើយ​ដែល​ចាស់​ៗ​ប្រកាន់​ខ្លាំង​ណាស់​៖

១. កញ្ចក់​នៅ​ក្នុង​ផ្ទះ​ត្រូវ​តែ​ជូត​ឲ្យ​បាន​ស្អាត​ជានិច្ច​ បើ​សិន​ជា​អ្នក​ទុក​ឲ្យ​កញ្ចក់​ប្រឡាក់​និង​ពោរ​ពេញ​ដោយ​ធូលី​ដី​ នោះ​មាន​ន័យ​ថា​មនុស្ស​ក្នុង​ផ្ទះ​នឹង​ក្លាយ​ជា​មនុស្ស​ខ្ជិល ហើយ​ផ្ទះ​ក៏​គ្មាន​ហុង​ស៊ុយ​ដែរ​។

២. ស៊ុត​ និង​ផ្លែ​ក្រូច​ត្រូវ​តែ​មាន​នៅ​ក្នុង​ផ្ទះ​កុំ​ឲ្យ​ដាច់​ គួរ​តែ​ដាក់​ក្រូច​ក្នុង​កន្ត្រក​។គួរ​តែ​មាន​ជា​កន្ត្រក​ ឬ​ទូទឹកកក​ដែល​ពោរ​ពេញ​ដោយ​ក្រូច​ និង​ស៊ុត​ដើម្បី​ធ្វើ​ឲ្យ​ក្នុង​ផ្ទះ​ជួប​តែ​រឿង​រីក​រាយ​និង​សំណាង​ល្អ​។​ ដោយ​សារ​ស៊ុត​ និង​ក្រូច​ជា​សញ្ញា​តំណាង​ឲ្យ​ភាព​សំបូរ​បែប​ និង​សំណាង​។

​៣. ចំពោះ​កាបូប​ដាក់​លុយ​ បើ​សិន​ជា​ចង់​ប្ដូរ​ថ្មី​​​ គួរ​តែ​រើស​រក​ថ្ងៃ​ល្អ​សម្រាប់​ប្ដូរ​ ដូច​ជា​ពាក់​កណ្ដាល​ឆ្នាំ​ ចុង​ឆ្នាំ​ ជា​ដើម​។ដាក់​លុយ​ក្រោម​ខ្នើយ​គេង​ រួច​ធ្វើ​ការ​បួង​សួង​មុន​ចូល​គេង​ ជីវិត​នឹង​ជួប​តែ​រឿង​ល្អ​។​

៤. ​កន្សែង​ជា​របស់​ដែល​អ្នក​មិន​គួរ​ឲ្យ​ជា​កាដូ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ ឬ​មិត្ត​ជិត​ស្និទ​។ ដោយ​សារ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ហេតុ​អាក្រក់​ និង​សញ្ញា​នៃ​សំណាង​មិន​ល្អ​។​ វា​ឲ្យ​តម្រុយ​ថា​អ្នក​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​។​

៥. ​គ្រែ​គេង​មិន​គួរ​រៀប​ចំ​ ឲ្យ​ក្បាល​គ្រែ​បែរ​ទៅ​រក​បន្ទប់​ទឹក​ទេ​។​ ព្រោះ​តែ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​សុបិន​អាក្រក់​រាល់​យប់​ និង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ថែម​ទៀត​ផង​។​

៦. ​បើ​ដើរ​ឃើញ​លុយ​នៅ​តាម​ផ្លូវ​គួរ​តែ​រើស​ មិន​ត្រូវ​ដើរ​រំលង​ឡើយ​។​ ត្រូវ​រក្សា​វា​ទុក​ បើ​អ្នក​ដើរ​រំលង​ប្រៀប​ដូច​ជា​ការ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​លុយ​ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស៊យ​ពេញ​មួយ​ថ្ងៃ​។

៧. ​ចង្ក្រាន​បាយ​គួរ​តែ​សម្អាត​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ​ មិន​ត្រូវ​ទុក​ឲ្យ​ពង្រាយ ឬ​ប្រឡាក់​សុទ្ធ​តែ​ខ្លាញ់​នោះ​ទេ​​។ ដោយ​សារ​គេ​ជឿ​ថា​ចង្ក្រាន​បាយ​ជា​កន្លែង​កំណប់​ទ្រព្យ​នៅ​ក្នុង​ផ្ទះ​៕

ចុចអាន៖ ទីតាំងប្រជ្រុយ ៦ កន្លែងបង្ហាញថាអ្នកជាមនុស្សស្រីពូកែ និងសម្បូរទ្រព្យនៅថ្ងៃមុខ

ប្រភព៖ rugyim ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម