មកដឹងពីរបៀបជ្រើសរើសស្បែកជើងឲ្យស៊ីនឹងទម្រង់ប្រអប់ជើង

  • 2019-06-14 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពាក់​ស្បែក​ជើង​ឲ្យ​សម​ទៅ​តាម​ទម្រង់​ប្រអប់​ជើង អាច​ធ្វើ​ឲ្យ​អ្នក​មាន​ផាសុកភាព មិន​ឈឺ​ជើង​នៅ​ពេល​ដើរ ថែម​ទាំង​មើល​ទៅ​​​ស័ក្តិសម​ជាមួយ​នឹង​សម្លៀកបំពាក់​​ផ្សេងៗ​ផង​ដែរ​។ ដើម្បី​ចេះ​ពី​របៀប​​ជ្រើស​រើស​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​ខក​ចិត្ត មិន​ស្តាយ​លុយ​ ត្រូវ​ដឹង​គន្លឹះ​ខាង​ក្រោម​​នេះ​សិន​។

​១. ជើង​រាប​ស្មើ​​

​​ទម្រង់​ជើង​ប្រភេទ​នេះ មិន​សូវ​មាន​សាច់​ប៉ុន្មាន​ទេ ហើយ​មាន​បាត​ជើង​រាប​ស្មើ​​​ប៉ះ​នឹង​ឥដ្ឋ​។ គួរ​ជ្រើស​រើស​ស្បែក​ជើង ដែល​មាន​ម៉ូដ​នៅ​ខាង​មុខ ដូច​ជា​ឃ្លុប​ជិត​មុខ​ជា​ដើម ទើប​អាច​មើល​ឃើញ​ប្រអប់​ជើង​ស្អាត​។ គួរ​ជៀស​វាង​ស្បែក​ជើង​ណា ដែល​លេច​ចេញ​ម្រាម​ខ្លាំង​ពេក ព្រោះ​វា​មិន​សម​នឹង​ទម្រង់​ជើង​បែប​នេះ​ទេ​។

​​២. ជើង​ស្រឡូន

ប្រអប់​ជើង​​មាន​រាង​វែង​ស្រឡូន​ ជា​ក្តី​ប្រាថ្នា​របស់​នារី​គ្រប់​រូប ហើយ​វា​ក៏​មិន​សូវ​រើស​ម៉ូដ​ស្បែក​​ជើង​អី​​ណាស់​ណា​ដែរ។ ជើង​ដែល​ត្រូវ​តាម​ស្តង់​ដារ​ពាក់​អី​ក៏​ស្អាត ប៉ុន្តែ​បើ​បាន​ពាក់​ស្បែក​ជើង​មាន​កែង​ខ្ពស់​ល្មម វា​​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ទាក់​ទាញ​ទ្វេដង​។​

​​៣. ជើង​រាង​ត្រមែង

ជើង​ប្រភេទ​នេះ មាន​ឆ្អឹង​ធំ​លេច​ចេញ​មក​ខាង​ក្រៅ ដែល​ចាត់​ទុក​ជា​ទម្រង់​មិន​សូវ​ស្អាត​។ ស្បែក​ជើង​ដែល​សម​បំផុត គឺ​មាន​រាង​ខាង​មុខ​ធំ មាន​មុខ​មូល​ឬ​ជ្រុង មិន​រឹប​ពេក ព្រោះ​​វា​អាច​ជួយ​បិទ​បាំង​ឆ្អឹង​ជើង ឃើញ​​ស្រឡូន​ជាង​មុន​ និង​ស្រួល​ដើរ​​មិន​បណ្តាល​ឲ្យ​ឈឺ​ជើង។

​៤. ជើង​សម្បូរ​សាច់​

​​​​បើ​របស់​អ្នក​សម្បូរ ត្រូវ​ពាក់​ស្បែក​ជើង ដែល​បិទ​ជិត​ខាង​មុខ មាន​ក្រវាត់​​កែង ឬ​ជំហរ​តិច​តួច​បាន​ហើយ​។ ពណ៌​ក្រមៅ​កាន់​តែ​សម​មួយ​កម្រិត​ទៀត ព្រោះ​វា​អាចជួយ​ឲ្យ​​ប្រអប់​ជើង​មើល​ទៅ​តូច​ស្អាត​។ ស្បែក​ជើង​ដែល​រាប​ស្មើ​មិន​សម​ជាមួយ​នឹង​ទម្រង់​ជើង​ត្រមែង​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ជើង​មើល​ទៅ​ខ្លី​ក្រញិច​ទៀត​ផង​។​

​​៥. ប្រអប់​ជើង​ធំ ជើង​ធំ​

អ្នក​ដែល​មាន​​ជើង​ប្រភេទ​នេះ ទម្រង់​ជើង​​មិន​សូវ​មាន​លក្ខណៈ​ស្មើ​គ្នា​ល្អ​ទេ​។ គួរ​ជ្រើស​រើស​ស្បែក​ជើង ពណ៌​ក្រមៅ កែង​មិន​ខ្ពស់​ពេក ជាពិសេស​គួរ​ជៀស​វាង​​ស្បែក​ជើង​មាន​​​មុខ​ស្រួច ឬ​ម៉ូដ​រញ៉េរញ៉ៃ​សាំញ៉ាំ​ច្រើន​។

​​៦. បាត​ជើង​មាន​រាង​កោង

អ្នក​ដែល​មាន​បាត​ជើង​រាង​កោង​ ពេល​ដើរ​ឆ្ងាយ អាច​នឹង​ឆាប់​ឈឺ​ត្រង់​ម្រាម​​និង​កែង​ជើង ដោយ​សារ​ត្រង់​ផ្នែក​កណ្តាល​ពុំ​សូវ​មាន​សាច់​។ ស្បែក​ជើង​ដែល​ស័ក្តិសម​បំផុត​ គឺ​ទន់​ ងាយ​បត់​បែន ស្រួល​ពាក់។ ស្បែក​ជើង​ដែល​រឹង​ មាន​កែវ​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ឈឺ​បាន​យ៉ាង​ងាយ​។

**​ចំណាំ៖ ​ក្រៅ​ពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ សំខាន់់​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​គឺ ត្រូវ​ជ្រើស​រើស​ស្បែក​ជើង​ណា​ដែល​សម​ល្មម​នឹង​ទំហំ​ជើង មិន​តឹង​ឬ​​​រលុង​ពេក ពាក់​ទៅ​មាន​អារម្មណ៍​ថា​ស្រួល និង​អាច​ដើរ​ដោយ​ទំនុក​ចិត្ត​៕​

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម