វិធីងាយៗ ៥ យ៉ាងកម្ចាត់អង្គែឃើញលទ្ធផលលឿនទាន់ចិត្ត
- 2019-06-07 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ ៥ យ៉ាងកម្ចាត់អង្គែឃើញលទ្ធផលលឿនទាន់ចិត្ត
បញ្ហាដែលធ្វើឲ្យស្រីៗបាត់បង់ទំនុកចិត្តមុនគេនោះគឺបញ្ហាសម្រស់ ហើយក្នុងនោះអង្គែក៏ជាបញ្ហាមួយដែលសំខាន់ដែរ។ ទោះមានរូបរាងនិងស្បែកស្អាតតែបើសក់របស់អ្នកមានអង្គែ មិនភ្លឺថ្លាវាក៏អាចបំផ្លាញទំនុកចិត្តរបស់អ្នកបានដែរ។ មានវិធីច្រើនណាស់ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ជាពិសេសសាប៊ូត្រូវប្រើឲ្យបានត្រឹមត្រូវនឹងទៀងទាត់ទៅតាមស្បែកក្បាលរបស់យើង។ ក្រៅពីការប្រើសាប៊ូយើងក៏អាចជ្រើសរើសប្រើវិធីធម្មជាតិមួយចំនួនដែលជួយពន្លឿនដល់ការកម្ចាត់ចេញពីស្បែកក្បាលរបស់យើងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើអ្នកកំពុងតែមានបញ្ហាអង្កែអាចសាកអនុវត្តន៍តាមវិធីទាំង ៥ ខាងក្រោមនេះបាន៖
១. ប្រើតែបៃតង
យកតែបៃតង ប្រេងជីអង្កាម និងទឹកខ្មេះស លាយចូលគ្នា ហើយយកមកម៉ាស្សាថ្នមៗលើស្បែកក្បាលថ្នមៗរយៈពេល ៥នាទី។ បន្ទាប់មកលាងទឹកចេញជាមួយនឹងសាប៊ូដែលគ្មានជាតិស៊ុលហ្វាត និងក្រែមបន្ទន់សក់។ តែបៃតង និងប្រេងរបស់ជីរអង្កាមមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំង microbial ដែលជួយឲ្យស្បែកក្បាលនិង សក់មានសុខភាពល្អ ហើយមិនធ្វើស្ងួតនិងរលាកទៀតផង។
២. ម៉ាស្សាដោយប្រើប្រេងដូង
លាយបញ្ចូលគ្នារវាងប្រេងស្លឹកតែ ១០ ដំណក់ និងប្រេងដូង ៥ស្លាបព្រាកាហ្វេ។ យកល្បាយដែលលាយចូលគ្នាហើយលាបលើស្បែកក្បាលនៅពេលយប់ ហើយចាំលាងទឹកចេញនៅពេលព្រឹកបើអ្នកខ្ជិល ឬទុកត្រឹម ៣០នាទី ហើយលាងទឹកចេញក៏បានដែរ។ ប្រេងដូងប្រឆាំងនឹងផ្សិតលើស្បែកក្បាលដែលអាចជួយកម្ចាត់អង្គែបានយ៉ាងល្អ។ ប្រេងរបស់ស្លឹកតែនឹងជួយឲ្យសក់អ្នកមានភាពភ្លឺរលោង។
៣. ប្រើទឹកក្រូចឆ្មារ
យកទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេម៉ាស្សាលើស្បែកក្បាលរបស់អ្នក ហើយទុកចោលមួយភ្លែត។ បន្ទាប់មកយក ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកមួយកែវ។ លាងសករបស់អ្នកចេញជាមួយល្បាយដែលបានលាយរួចនោះ។ ធ្វើបែបនេះឲ្យបានរាល់ថ្ងៃមុនពេលងូតទឹក អ្នកនឹងទទួលបានលទ្ធផលដូចប្រាថ្នា។ ទឹកក្រូចឆ្មារស្រស់មានជាតិអាស៊ីតដែលជួយកម្ចាត់ផ្សិតដែលបង្កឲ្យកើតអង្គែ វាគ្មានសារធាតុគីមីច្រើន ដែលធ្វើឲ្យស្បែកក្បាលអ្នកមានគ្រោះថ្នាក់នោះទេ។
៤. ប្រើម្សៅ baking soda
ផ្សើមសក់របស់អ្នក ហើយយកម្សៅ baking soda ១ស្លាបព្រាកាហ្វេញីលើស្បែកក្បាល។ ទុកចោលមួយភ្លែត ហើយចាំលាងទឹកចេញ។ អ្នកក៏អាចប្រើសាប៊ូបន្ទាប់ពីលាងវាចេញដែរ។ Baking soda ជួយបំបាត់ផ្សិតដែលអាចជួយបំបាត់ក្លិនលើស្បែកក្បាលដោយមិនធ្វើឲ្យរលាកនោះទេ។ វាក៏ជួយស្រូបយកជាតិប្រេងនៅលើស្បែកក្បាលបានដែរ។
៥. កក់សាប៊ូ Selsun
នេះជាគន្លឹះចុងក្រោយ ងាយៗ តែអាចបង្កើនទំនុកចិត្តជាថ្មីសម្រាប់ស្រ្តីគ្រប់រូបគឺ សាប៊ូ Selsun ។ សាប៊ូ Selsun វាអាចធ្វើឲ្យសក់អ្នកទន់ស្អាត និងភ្លឺរលោង បន្ទន់សក់ទ្វេរដង កម្ចាត់ផ្សិត និងពង្រឹងកោសិកាស្បែកក្បាលអោយរឹងមាំ។ លាហើយអង្គែ និងរមាស់! សម្រាប់សាប៊ូ Selsun មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រើប្រាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីធានាបានថា អង្គែ និងរមាស់ និងមានកើតមកវិញឡើង។ អ្នកគួរជ្រើសរើសសាប៊ូណាដែលមានសមត្ថភាពខ្ពស់ ជាអ្នកឯកទេសកម្ចាត់អង្គែ និងបំបាត់រមាស់ដ៏សក្តិសិទ្ធ ដែលជាផលិតផលមកពីប្រទេសជប៉ុន។ សាប៊ូកក់សក់កម្ចាត់អង្គែ និងរមាស់ Selsun ធានាភាពទុកចិត្តខ្ពស់សម្រាប់ស្រ្តីគ្រប់រូបដើម្បីបង្កើនទំនុកចិត្ត ពេលចេញទៅក្រៅម្តងៗ។ អញ្ចឹងស្រីៗគ្នាយើង ! ចាំកាលទៀតបានទៅទិញយកមកប្រើ។ បានទាំងគុណភាព និងភាពជឿជាក់ទៀតផង៕
សម្រាប់ព័ត៌មានបន្ថែមសូមចុច Selsun