សម្លៀកបំពាក់ប្រពៃណីជនជាតិម៉ាឡេស៊ី ស្អាតៗចូលរួមកម្មវិធីបានយ៉ាងសមសួន
- 2019-06-05 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លៀកបំពាក់ប្រពៃណីជនជាតិម៉ាឡេស៊ី ស្អាតៗចូលរួមកម្មវិធីបានយ៉ាងសមសួន
ថ្ងៃនេះ កញ្ញា សូមបង្វែរអារម្មណ៍ទស្សនិកជនមកចាប់អារម្មណ៍លើម៉ូដសំលៀកបំពាក់បែបប្រពៃណីរបស់ជនជាតិម៉ាឡេស៊ីវិញម្ដង។ សម្លៀកបំពាក់ទាំងនេះ ជនជាតិម៉ាឡេស៊ីនិយមចូលរួមកម្មវិធីសាសនា ប្រពៃណីរបស់ខ្លួន។
លើសពីនេះ សម្រាប់ប្រជាជនម៉ាឡេស៊ី ក៏មានបុណ្យសាសនមួយហៅថា រ៉ាម៉ាទន។ ក្នុងអំឡុងបុណ្យរ៉ាម៉ាទន សាសនិកអ៊ីស្លាមទូទាំងពិភពលោក ត្រូវតែតមអាហារ ក្នុងអំឡុងពេលថ្ងៃ ក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ។
សាសនិកអ៊ីស្លាមប្រើប្រតិទិនច័ន្ទគតិ ដើម្បីកំណត់ថ្ងៃសំខាន់ៗ ដូចជា Ramadan និង Syawal ដែលកើតឡើងក្នុងខែផ្សេងគ្នា ក្នុងប្រតិទិន គ្រីកូរៀន ជារៀងរាល់ឆ្នាំ។ ក្នុងខែ Syawal សាសនិកអ៊ីស្លាមភាគច្រើនបើកទ្វារផ្ទះរបស់ពួកគេ ទទួលស្វាគមន៍មនុស្សគ្រប់គ្នាដោយមិនគិតពីជាតិសាសន៍ វប្បធម៌ និងតួនាទីឡើយ ដើម្បីចូលរួមសប្បាយរីករាយទាំងអស់គ្នា។
ចុចអាន៖ ម៉ូដសក់ក្រងនៅតែពេញនិយម សម្រាប់នារីៗចូលរួមកម្មវិធីតូចធំ