មានតែកំពូលមនុស្សទេ ទើបលាបឡើងក្រែមចេញរាងបែបនេះ
- 2019-05-28 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែកំពូលមនុស្សទេ ទើបលាបឡើងក្រែមចេញរាងបែបនេះ
ចំពោះអ្នកដែលប្រើក្រែមលាបមាត់រហូតដល់មានរាងបែបនេះ គឺសុទ្ធតែមានជំនាញពិសេសទាំងអស់។ ចំពោះមនុស្សស្រីមួយចំនួន នៅពេលចេញក្រៅ អត់អីក៏បានដែរ ឲ្យតែមានក្រែមលាបមាត់មួយបំពង់គឺគ្រប់គ្រាន់សម្រាប់ពួកគេហើយ។ សម្រាប់អ្នកដែលមិនសូវធ្វើខ្លួន ហោចណាស់ក៏មានក្រែម១ ទៅ២បំពង់ដែរ។ រីឯអ្នកដែលចូលចិត្តធ្វើខ្លួនវិញ មានយ៉ាងហោចណាស់ក៏១០ដើមដែរ។
ជាមួយគ្នានេះដែរ នៅពេលទើបទិញមកដំបូង ក្រែមគ្រប់ដើមសុទ្ធតែមានរាងស្អាត ហើយត្រូវនឹងបបូរមាត់ទាំងអស់។ យ៉ាងណាក្ដី ជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃនោះ រាងក្រែមនឹងប្រែរូបរាងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មើលលែងស្គាល់។
ជាក់ស្ដែង មានក្រែមជាច្រើនបំពង់ដែលមនុស្សស្រីប្រើរហូតដល់ចេញជារាងដូចជាឈើចាក់ធ្មេញ។ រូបភាពដែលត្រូវគេចែកចាយលើបណ្ដាញសង្គមទាំងប៉ុន្មានសុទ្ធតែធ្វើឲ្យគេឆ្ងល់ថា ហេតុអ្វីក៏ប្រើដល់ថ្នាក់ចេញជារាងបែបនេះ គឺហួសចិត្តខ្លាំងមែនទែន៕
ចុចអានបន្ត៖