ស្ទីល​តែង​ខ្លួន​ដើរ​លេង​របស់​ស្រី​ស្អាត សុភាព ទន់​ភ្លន់ ណាក់ ស្រីណា សាមញ្ញ​តែ​ទាក់​ទាញ!

  • 2019-05-25 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ស្រី​មាន​សម្រស់​ស្រស់​ស្អាត ណាក់ ស្រីណា ដែល​មិន​សូវ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​រឿង​ស្នេហា នោះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​តារា​ស្រី​មាន​ចរិត ស្រគត់ស្រគុំ សុភាព ទន់​ភ្លន់ ណាស់។ ដូច្នេះ​ហើយ គេ​កម្រ​ឃើញ​នាង​រំលេច​ឈុត​សំលៀក​បំពាក់​សិចស៊ី​ណាស់ ទាំង​ក្នុង​ការ​សម្ដែង ការងារ និង​ជីវភាព​នៅ​ខាង​ក្រៅ។

ថ្មី​ៗ​ ស្រីណា ត្រូវ​បាន​គេ​ឃើញ​ដើរ​កម្សាន្ត​លក្ខណៈ​ឯកជន ជាមួយ សុគន្ធ និសា ដែល​គេ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​រាប់​អាន​គ្នា​ដូច​បង​ប្អូន​បង្កើត ខណៈ ស្រីណា ហៅ សុគន្ធ និសា ថា "បង​ស្រី" ពេញ​ៗ​មាត់។ ក្នុង​វេលា​ដើរ​លេង​នោះ គេ​បាន​ឃើញ​ទៀត​ថា ស្រី​ណា នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត បើ​ទោះ​មិន​តុប​តែង​ខ្លួន​ខ្លាំង​ក៏​ដោយ។ ឈុត​ដើរ​កម្សាន្ត​របស់ ពិធីការិនី​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ នា​ពេល​នោះ គឺ​នាង​បាន​ត្រឹម​ស្លៀក​ឈុត​រ៉ូប​ពណ៌​ស​លាយ​ផ្កា​ពណ៌​លឿង និង​ខៀវ យ៉ាង​សាមញ្ញ។

ប៉ុន្តែ​សម្ផស្ស​នាង​នៅ​តែ​លេច​ត្រដែត ផុស​ចេញ​ពី​កាយ​វិការ អត្តចរិត ស្នាម​ញញឹម និង​ស្ទីល​ផ្ទាល់​ខ្លួន​របស់​នាង ដែល​នោះ​គឺ​ជា​សម្ផស្ស​ពិត​របស់​នារី។ ជា​រួម គឺ ណាក់ ស្រីណា ពិត​ជា​ស្រស់​ស្អាត ក្នុង​ឈុត​ដើរ​កម្សាន្ត​យ៉ាង​សាមញ្ញ​នេះ។ ចំណុច​កត់​សម្គាល់​ថ្មី​ទៀត​គឺ​ថា ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​នេះ គេ​ឃើញ ស្រី ណា ថត​ឈរ​ក្បែរ​បុរស​វ័យ​កណ្ដាល​ម្នាក់ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ។

យ៉ាង​នេះ​ក្ដី ជុំវិញ​បញ្ហា​នេះ ពិធី​ការិនី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​បក​ស្រាយ​ថា អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​បង​ប្អូ​នោះ​ទេ។ នារី​ស្រគត់ស្រគំ បញ្ជាក់​ថា បុរស​ក្នុង​រូប​ដែល​ឈរ​ជិត​នាង​នោះ មិន​មាន​ទំនាក់ទំនង​អ្វី​ពិសេស​ជា​មួយ​នាង​ទេ។ "អត់​ទេ​បង គាត់​ជា​មិត្តភ័ក្ដិ​ប្ដី​បង​ស្រី​(សុគន្ធ និសា)​ខ្ញុំ​តើ​បង" ស្រីណា ថ្លែង។

អស់​សង្ស័យ​ហើយ អីចឹង​ត្រឡប់​មក​មើល​ស្ទីល​សំលៀកបំពាក់​ដ៏​សាមញ្ញ​របស់​តារា​ស្រី ស្រគត់ស្រគំ​រូប​នេះ​វិញ!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម