ជូនពរនាងទៅ តារាស្រីដ៏ល្បីរបស់ភូមា សម្រេចចិត្តបួសជាដូនជី ឈប់ស្ដាយនឹងរឿងលោកិយហើយ
- 2019-05-22 05:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនពរនាងទៅ តារាស្រីដ៏ល្បីរបស់ភូមា សម្រេចចិត្តបួសជាដូនជី ឈប់ស្ដាយនឹងរឿងលោកិយហើយ
តារាស្រីដ៏មានប្រជាប្រិយភាពរបស់ភូមាមួយរូបបាន សម្រេចចិត្តកោរសក់បួសជាដូនជី ដោយសុខចិត្តបោះបង់ចោលជីវភាពស៊ីវិល័យទៅជ្រកកោនក្រោមព្រះធម៌ ជាថ្នូរមកវិញនូវចិត្តបរិសុទ្ធមិនជាប់ជំពាក់នឹងរឿងលោកិយទាំងឡាយ តាមពុទ្ធឱវាទរបស់ព្រះពុទ្ធ។
តាមទំព័រ Buddhism For World Peace And Humanity បានឲ្យដឹងតារាស្រីរូបនោះមានឈ្មោះ Soe Pyae Thazin។ នាងគឺជាតារាសម្ដែង ដើរម៉ូដ និងជាតារាចម្រៀងកំពុងពេញនិយមនៅក្នុងប្រទេសភូមា។ ប៉ុន្តែប្រភពខាងលើមិនបានបញ្ជាក់ថា តារាស្រីនឹងបួសជារៀងរហូតឬយ៉ាងណាឡើយ។
ជាមួយនឹងការសម្រេចចិត្តនេះ ពុទ្ធសាសនិកជាអ្នកគាំទ្រនាងជាច្រើន បានជូនពរ Soe Pyae Thazin ឲ្យនាងសម្រេចបាននូវចំណេះដឹងល្អរបស់ពុទ្ធឱវាទទាំងឡាយ។ ពិសេសពុទ្ធឱវាទខាងក្រោមដែលថា៖
១.ប្រាក់មិនមែនជាអ្វីទាំងអស់នោះទេ ២.សម្រស់ជារបស់ដែលមិនស្ថិតស្ថេរឡើយ ៣.ឈ្មោះ និងកិត្តិនាមក៏មិនយូរអង្វែង ៤.ប៉ុន្តែមានតែ គុណធម៌ គំនិតប្រាជ្ញា ប៉ុណ្ណោះ ទើបជាអ្វីៗទាំងអស់សម្រាប់ជីវិតយើងរាល់គ្នា៕