ពេជ្រ សូលីកា ទម្លាយខ្ទេចរឿងធ្លាប់ឈ្លោះ ស្អប់គ្នាមិនតិចដងដាក់នីកូ ពេលសេពគប់ជិត១០ឆ្នាំ
- 2019-05-22 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សូលីកា ទម្លាយខ្ទេចរឿងធ្លាប់ឈ្លោះ ស្អប់គ្នាមិនតិចដងដាក់នីកូ ពេលសេពគប់ជិត១០ឆ្នាំ
កញ្ញា ពេជ្រ សូលីកា ទើបតែបានទម្លាយពីសម្ព័ន្ធមិត្តអស់ពេលជាង១ទសវត្សជាមួយតារាចម្រៀង នីកូ នៅលើបណ្ដាញសង្គម IG ក្នុងឱកាសខួបកំណើតរបស់ នីកូ។
ក្នុងសារយ៉ាងវែងអន្លាយនោះ ម្ចាស់ហាងបាយ អួនអ៊ូក មិនភ្លេចបញ្ជាក់ថា ពួកគេធ្លាប់ឈ្លោះគ្នាមិនតិចជាង២០លានដងនោះទេ។ លើសពីនេះ ពេលជួបគ្នាដំបូងៗ ប្រៀបដូចសត្រូវស៊ីសាច់ហុតឈាមគ្នាអ៊ីចឹង ងរក៏ច្រើន ខឹងគ្នាក៏ច្រើន។ តែចុងក្រោយ ពួកគេបែរជានៅតែអាចធ្វើជាដៃគូការងារផង បងប្អូនផង និងជាមិត្តផងថែមទៀត។
សាររបស់កញ្ញា ពេជ្រ សូលីកា ៖ "រៀងវែងតិចហើយ... ព្រោះអី តាំងពីជំនាន់ឱបងនឹកគេ រហូតដល់ជំនាន់ លាក់បាំង បើគិតទៅវាដូចជា ជិត១០ ឆ្នាំហើយមែនអត់ fan fan ហេហេហេ សុំទម្លាយរឿងក្នុងចិត្តតិចចុះ ជិត10ឆ្នាំហ្នឹង បើគិតពីឈ្លោះគ្នាអត់និយាយរកគ្នាវាចូលជិត20លានដង ហើយ តែអ្វីដែលសំខាន់ ខ្ញុំនឹងគាត់ នៅតែឈរជើងលើវិថីមួយនេះបានដោយជោគជ័យ ។
ជាដៃគូការងារផង ជាបងប្អូនផង ជាមិត្តផង ជាមនុស្សយល់ចិត្តផង ហើយក៏ជា Tom and jerry ផង ។ ការងារជាច្រើនដែលយើងបានធ្វើរួមគ្នា ។ ពេលខ្លះជួបមុខគ្នា លេងសើចសប្បាយជាមួយគ្នាដូចជ្រូកពុល តែពេលខ្លះទៀតជួបមុខគ្នាដូច ភ្លើង និង សាំង ចឹង។ ខ្ជិលនិយាយវាធម្មតាឡើងសុំាទៅហើយ ។ អ្វីដែលមិនដែលនិយាយមួយទៀត តើវាជា និស្ស័យ រឺជា រឿងចៃដន្យ សម្រាប់ពួកខ្ញុំទាំងពីរ ។ ជួបគ្នា 12ឆ្នាំមុន ឃើញមុខគ្នាដូចសត្រូវ តពីជាតិមុនចឹង ។ អាចនិយាយបានថា ឃើញមុខដើរចេញ ស្អប់ពេក។ ហើយដល់ឥឡូវបាច់និយាយ ដៃគូររួមអាជីពអីណា ។ គិតទៅពិភពលោកពិតជាធំទូលាយ តែបែរជាតូចចង្អៀតសម្រាប់មនុស្សពីរនាក់ទៅវិញ ។"