ចូលរួមមង្គលការ សុគន្ធកញ្ញាម្សិលមិញ អ្នកគាំទ្រចាប់ភ្លឹកលើម៉ូដសំពត់ ឈិត សុវណ្ណបញ្ញា

  • 2019-05-17 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​រួម​អាពាហ៍ពិពាហ៍​របស់​​តារា​ចម្រៀង ​ឱក សុគន្ធ​កញ្ញា ​និង​លោក អ៊ឹង ​សុខ​លី ​ម្សិល​មិញ កញ្ញា ​ឈិត សុវណ្ណ​បញ្ញា ​បាន​​តុប​តែង​ខ្លួន​ស្អាត ​ប្លែក​ខុស​ពី​សព្វ​មួយ​ដង។ អ្នក​គាំ​ទ្រ​ជា​ច្រើន​ បាន​ផ្ដោត​ខ្លាំង​លើ​ម៉ូដ​សំពត់​របស់​ម្ចាស់​បទ "​ខ្ញុំ​ពី​មុន​" ​ឃើញ​ថា ​មាន​ភាព​ស្រស់​ស្អាត​ និង​ជា​ម៉ូដ​ពេញ​និយម មើល​ទៅ​ទាក់​ទាញ​ប្លែក​តែ​ម្ដង ពេលតារាមានប្អូនស្រីភ្លោះរូបនេះ គ្រងនៅពេលព្រឹក។

​ឈុត​ពណ៌​ខៀវ​បែប​បៃតង​ចាស់​ សម្រាប់​តារា​ចម្រៀង​រូប​នេះ ​មាន​លក្ខណៈ​ចាប់​ម៉ូដ​ប្លែក​ពី​ម៉ូដ​ទូ​ទៅ​យ៉ាង​ខ្លាំង។ ​លើស​ពី​នេះ ​អ្នក​គាំ​ទ្រ ​ឃើញ​ថា​ម៉ូដ​នេះ​ចាប់​ក្បាច់​បាន​ប្រណិត​នៅ​ត្រង់​ចង្កេះ ​ដែល​ចេញ​ជា​​​រាង​បូ សំយេះ​ចុះ​មក​ក្រោម ហើយ​បើ​និយាយ​ពី​ម៉ូដ​អាវ​វិញ ក៏​មាន​ប៉ាក់​ឌិន​ស្អាត សម​ជា​នារី​ខ្មែរ​បែប​ទាន់​សម័យ​ផង​ដែរ។

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម