ក្រឡេកមើល Fashion ស្អាតៗសម្រាប់មង្គលការពីតារាស្រីល្បីៗ ក្នុងពិធីដ៏កក្រើករបស់ សុគន្ធកញ្ញា
- 2019-05-17 04:11:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡេកមើល Fashion ស្អាតៗសម្រាប់មង្គលការពីតារាស្រីល្បីៗ ក្នុងពិធីដ៏កក្រើករបស់ សុគន្ធកញ្ញា
នៅក្នុងពិធីមង្គលដ៏កក្រើករបស់ ឱក សុគន្ធកញ្ញា មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីកំពូលជាច្រើន រួមជាមួយសិល្បករបានចូលរួម ចាប់តាំងពីពិធីសូត្រមន្ត ហែជំនូន កាត់សក់ និងសំពះផ្ទឹម។ លុះមកដល់វេលារសៀល ដែលជាពេលទទួលភ្ញៀវកិត្តិយសពិសាភោជនីយអាហារ ភ្ញៀវកិត្តិយសកាន់តែពោរពាស មែនទែន។
ចំណុចគួរកត់សម្គាល់ សិល្បករ សិល្បការិនីខ្មែរដែលជាមិត្តរួមអាជីពជាមួយកូនក្រមុំ សុទ្ធជាតារាល្បីៗបានចូលរួមកម្មវិធីមង្គលយ៉ាងច្រើនកុះករ។ ក្នុងវេលាដ៏អស្ចារ្យនេះ ពួកគេទាំងអស់ ពិសេសតារាស្រីល្បីៗតែម្ដង បានរំលេចនូវការតុបតែងខ្លួន រួមទាំងម៉ូដសំលៀកបំពាក់ស្អាតៗ សាកសមភ្នែករៀងៗខ្លួនតែម្ដង។ តារាទាំងអស់នោះមាន សុខ ពិសី មាន សូនីតា សុគន្ធ និសា ថន លក្ខិណា និង គង់ ចាន់ស្រីមុំជាដើម។
ទស្សនា...ទាំងអស់គ្នា ថាតើមានមួយម៉ូដណាដែលប្រិយមិត្តដក់ចិត្តជាងគេ?