ទប់លែងជាប់! ឆន សុវណ្ណរាជ សារភាពចាត់ទុក សុគន្ធកញ្ញាជាមិត្តរួមអាជីពនិងបងប្អូនល្អម្នាក់

  • 2019-05-16 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ថ្ងៃ​មង្គលការ​របស់​​តារា​ចម្រៀង ​ឱក សុគន្ធ​កញ្ញា ​និង​ លោក អ៊ឹង ​សុខ​លី ​ ​មាន​ការ​ចាប់​​អារម្មណ៍ ​យ៉ាង​ខ្លាំង និង​ល្បី​សុស​សាយ​ពេញ​បណ្ដាញ​សង្គម​ថ្ងៃ​នេះ​ខ្លាំង​តែ​ម្ដង។ ​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ ​មាន​លឺ​លិ្ហច​ល្ហៀង​ថា ​តារា​ចម្រៀង​​ក្នុង​​ទ្រនំ​ផលិត​កម្ម​ហង្ស​មាស​រូប​នេះ ​​​​ខូច​ចិត្ត​ ព្រោះ​តែ​ឃើញ​​ម្ចាស់​បទ ​"​ក្រោក​ឈរ" ​ចូល​រោង​ការ​ចោល​ខ្លួន ព្រោះ​កន្លង​មក​លោក​ និង​ ឱក សុគន្ធ​កញ្ញា ​ធ្លាប់​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ផ្ក​ផ្កូង​ជា​គូ​ស្នេហ៍​នឹង​គ្នា ​នៅ​ពេល​ឃើញ​​ពួក​គេ​ស្និទ្ធ​ស្នាល​គ្នា​។​​​

​​ដើម្បី​ជម្រះ​មន្ទិល​ទាំង​នេះ ​តារា​ចម្រៀង​សំបូរ​ប្រជា​ប្រិយ​ភាព​រូប​នេះ ​បាន​បង្ហោះ​សារ​ក្នុង IG ​ដែល​ជា Account ​ពិត​ ​ពី​អារម្មណ៍​របស់​លោក ឥត​លាក់​លៀម​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​និង​ទន្ទឹង​រង់​ចាំ​វេលា​ល្អ​ ​រវាង​លោក អ៊ឹង សុខ​លី ​និង​ ឱក សុគន្ធ​កញ្ញា ​ចូល​រោង​ជ័យ​បែប​នេះ ​យូរ​ណាស់​មក​ហើយ។ លោក ​ចាត់​ទុក​ ​តារា​ចម្រៀង សុគន្ធ​កញ្ញា ​ជា​មិត្ត​រួម​អាជីព​ ​​និង​ជា​បង​ប្អូន​ល្អ​បំផុត​ម្នាក់ និង​សម្រាប់​លោក ​អ៊ឹង សុខ​លី ​វិញ ​ជា​បង​ប្រុស​ដ៏​អស្ចារ្យ​ម្នាក់។ បន្ថែម​ពី​នេះ ​ម្ចាស់​បទ ​"​ទី​ក្រុង​គ្មាន​មេឃ​" ​ក៏​បាន​ជូន​ពរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ​​នេះ ​ស្រលាញ់​គ្នា​ដល់​ចាស់កោង​ខ្នង​ និង​ឆាប់​មាន​បុត្រ​ធី​តា​ ទៀត​ផង។

លោក ឆន សុវណ្ណរាជ បានសរសេរថា ៖ ​​"​ទី​បំផុត​ថ្ងៃ​ដែល​ពួក​យើង​ទាំង​អស់​គ្នា​រង់​ចាំ​បាន​មក​ដល់​ហើយ ។ ហ៊ា​គឺ​ថ្នាក់​ដឹក​នាំ​នឹង​ជា​បង​ប្រុស​ដ៏​អស្ចារ្យ​ម្នាក់​ សំរាប់​ខ្ញុំ​កញ្ញា​គឺ​ជា​មិត្ត​រួម​អាជីព​និង​ជា​បង​ប្អូន​ដ៏​ល្អ​បំផុត​ម្នាក់​សំរាប់​ខ្ញុំ​ដូច​គ្នា ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​រំភើប​និង​សប្បាយ​ចិត្ត​ជំនួស​បង​ប្អូន​ល្អ​ទាំង​ពីរ ជូន​ពរ​ដល់​ហ៊ា​និង​កញ្ញា ស្រលាញ់​គ្នា​ចាស់​ព្រឹទ​ចាស់​ព្រេង មាន​សេចក្ដី​សុខ​សុភមង្គល​ក្នុង​ជីវិត ជា​ពិសេស​ឆាប់​មាន​ក្មួយ​អោយ​ពួក​ញ៉ុម​ពរ​ឆាប់​ៗ​ណា កឺ​ៗ​នឹង​ជេ​ៗ ដោយ​ការ​គោរព​និង​ស្រលាញ់​ពី​ប្អូន​ប្រុស​ម្នាក់​នេះ ឆន​សុវណ្ណរាជ"។

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម