ធ្លាប់​តែ​ឃើញ​មើល​រឿង​3D ដល់​ពេលឃើញ​ផាត់​មុខ 3D មើល​ចង់​ស្រវាំង​ភ្នែក

  • 2019-05-16 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មើល​ទៅ​ស្អាត​ ប្លែក​ភ្នែក​ក៏ដោយ តែ​ពេល​ខ្លះ​ស្ដាយ​ផាត់មុខ 3D ក៏​ធ្វើ​ឲ្យ​អ្នក​នៅ​ទល់​មុខ​ចង់​ភ័យ​បះ​សក់​ម្ដង​ៗ​ដែរ។

ក្រោយ​ពេល​កំពូល​ខ្សែ​ភាពយន្ត​អាមេរិក Avatar ត្រូវ​បាន​ដាក់​បញ្ចាំង​រូច​មក ផលិតករ​ជា​ច្រើន​ទៀត​បាន​បញ្ចេញ​ភាពយន្ត​ជា​បន្តបន្ទាប់​ជា​លក្ខណៈ 3D។ ខ្សែ​ភាពយន្ត​ប្រភេទ​បែប​នេះ នឹង​ជួយ​ឲ្យ​ទស្សនិកជនមាន​អារម្មណ៍​ថា​ខ្លួន​ដូច​នៅ​ក្នុង​រឿង​ដែរ។ តែ​នឹង​ទៅ​ជា​យ៉ាង​ម៉េច ប្រសិន​បើ​អ្នក​ជួប​មនុស្ស​ដែល​ផាត់​មុខ​បែប 3D វិញ?

តាម​នោះ​ដែរ ស្រី Yoon Dain វ័យ​២៥​ឆ្នាំ​មក​ពី​ប្រទេស​កូរ៉េ គឺ​ជា​វិចិត្រករ​ផាត់​មុខ​បែប 3D យ៉ាង​ជំនាញ​ដែល​ធ្លាប់​ត្រូវ​បាន​ទៅ​សម្ដែង​ដល់​សហរដ្ឋអាមេរិក។ ស្នាដៃ​ជា​ច្រើន​របស់​ស្រី​ស្អាត​ខាង​លើ ពេល​ខ្លះ​មិន​ត្រូវ​គេ​ជឿ​ទេ​ថា គ្រាន់​ជា​ការ​ផាត់​មុខ ព្រោះ​វា​ល្អ​ឥត​ខ្ចោះ​ពេក ដោយ​គេ​គិត​ថា នេះ​គឺ​ជា​ការ​កាត់​ត​ដោយ​កុំព្យូទ័រ។ តែ​ម្ចាស់​សមី​ខ្លួន​បាន​បញ្ជាក់​ថា គ្រប់​រូប​ភាព​ដែល​ខ្លួន​បង្ហាញ គឺ​បាន​មក​ពី​ការ​ផាត់​មុខ​ទាំង​អស់ គឺ​គ្មាន​ជំនួយ​បច្ចេក​វិទ្យ​ឡើយ។

ទន្ទឹម​នឹង​គ្នា​នោះ​ដែរ ខណៈ​មនុស្ស​ជា​ច្រើន​គិត​ថា​ស្នាដៃ​នេះ​មើល​ទៅ​ស្អាត​ទាក់ទាញ​ ក៏​មាន​មនុស្ស​មិន​តិច​ដែរ ដែល​គិត​ថាស្ទីលផាត់​មុខ​បែប​នេះ​គឺ​គួរ​ឲ្យ​ខ្លាច​ ហើយ​មិន​ហ៊ាន​មើល​ចំ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម