ស្រលាញ់គ្នាមិនហ៊ាន Show off គូស្នេហ៍ច្រើនតែជួបរឿងយ៉ាប់ៗទាំងនេះ

  • 2019-05-10 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​ស្រលាញ់​គ្នា ​គូ​ស្នេហ៍​ខ្លះ​មិន​បង្ហាញ​​មុខ​មិត្ត​ប្រុស ​ឬ​មិត្ត​ស្រី​ជា​សាធារណៈ​ឡើយ ព្រោះ​យល់​ថា ​ចង់​គោរព​សិទ្ធ​ឯក​ជន​​រៀង​ៗ​ខ្លួន ​ហើយ​ក៏​មិន​ចង់​អួត​គេពេក​ដែរ។ តែ​ការ​ដែល​អ្នក​លាក់​លៀម ​មិន​បង្ហាញ​មុខ​សង្សារ​ជា​ចំហកាន់​តែ​ងាយ​ស្រួល​ឲ្យ​​ស្នេហា​អ្នក​ផុយ​ស្រួយ ​និង​ជួប​គុណ​វិបត្តិ​ជា​ច្រើន។​

១. ងាយ​ស្រួល​ឲ្យ​ជន​ទី​៣ ​ចូល​ជ្រៀត​ជ្រែក

​នៅ​ពេល​អ្នក​មិន​បង្ហាញ​ពី​ដៃ​គូ​ស្នេហា​ជា​សាធារណៈ ​ដូច្នេះ​គ្មាន​អ្នក​ណា​ដឹង​ថា​​អ្នក​មាន​មិត្ត​ស្រី ​ឬ​មិត្ត​ប្រុស​រួច​​នោះ​ទេ។ ​គេ​ស្មាន​តែ​អ្នក​នៅ Single ​មិន​ទាន់​មាន​ស្នេហា អ៊ី​ចឹង​ហើយ​ទើប​ជា​ឱកាស​ងាយ​ស្រួល​សម្រាប់​ជន​ទី​៣ ​ឆក់​យក​មនុស្ស​ជា​ទី​ស្រលាញ់​អ្នក​​ទៅ​ពី​ដៃ​យ៉ាង​ផុយ​ស្រួយ​បំ​ផុត។

២. មិន​អាច​បង្ហាញ​អារម្មណ៍​ចំពោះ​គ្នា

​សូម្បី​ចង់​ជូន​ពរ​ថ្ងៃ​កំណើត​ឲ្យ​ Sweet ​ក៏​ពិបាក សូម្បី​ចង់​ផុស​រូប​ថត​ជាមួយ​គ្នា​ក៏​ពិ​បាក ​បង្ហាញ​​អារម្មណ៍​ព្រួយបារម្ភ ​ឬ ​យក​ចិត្ត​ទុក​ដាក់​គ្នា​ឲ្យ​រ៉ូ​មែន​ទិក​​ដាក់​គ្នា​ក៏​ពិបាក ព្រោះ​គ្រប់​យ៉ាង​អាច​បង្ហាញ​ត្រឹម​តែ​ក្នុង​ឆាត ​ឬ​ពេល​ជួប​ផ្ទាល់​ប៉ុណ្ណោះ មើល​ទៅ​មិន​ខុស​ពី​ស្នេហា​លួច​លាក់​នោះ​ទេ។ ​ដោយសារ​តែ​​ស្នេហា​​មិន​អាច Show Off ​បាន​ដូច្នេះ​ធ្វើ​អ្វី​ៗ ក៏​ត្រូវ​លាក់​បាំង​ដែរ គឺ​ដឹង​តែ​អ្នក​និង​សង្សារ​ប៉ុណ្ណោះ។

៣. បើក​ឱកាស​ឲ្យ​មិត្ត​ប្រុស ជា​ព្រាន​នារី​

អ្នក​ធ្លាប់​លឺ​​គេ​និយាយ​ដែរ​​ទេ​ថា ​"​ហេតុអ្វី​ មាន​​សង្សារ​រួច​ហើយ នៅ​មក​ទាក់​ទង​​នារី​ផ្សេង​ទៀត​" នេះ​មក​​ពី​អ្នក​និង​សង្សារ​ មិន​បង្ហាញ​ឲ្យ​គេ​ដឹង ទើប​ជា​ឱកាស​ល្អ ​ធ្វើ​ឲ្យ​មិត្ត​ប្រុស​មាន​ដៃ ​អាច​លួច​ញ៉ែ​ស្រី​ផ្សេង​បាន​។ ​ជួន​កាល​នារី​ម្នាក់​ទៀត​ ដែល​ត្រូវ​សង្សារ​អ្នក​ញ៉ែ មិន​បាន​តាំង​ចិត្ត​មាន​ចិត្ត​លើ​មិត្ត​ប្រុស​អ្នក​ទេ ព្រោះ​ស្មាន​តែ​គេ​គ្មាន​សង្សារ ។ បើ​​​ស្រលាញ់​គ្នា ​ហើយ​​កុំ​លាក់​លៀម បង្ហាញ​គ្រប់​គ្នា​ថា​ ​​សង្សារ​​អ្នក​មាន​មិត្ត​ស្រី​រួច​ហើយ ​ដូច្នេះ​ទោះ​​មិត្ត​ប្រុស​​អ្នក​​​​ចង់​លួច​ទាក់​ទាក់​ទង​នារី​ផ្សេង​ ក៏​ពិបាក​នឹង​ទៅ​រួច​ដែរ។

៤. មិន​អាច​ទុក​ចិត្ត​គ្នា​បាន

អ្នក​និង​គេ សុទ្ធ​ប្រាប់​ខ្លួន​ឯង​ថា ជា​​សង្សារ​នឹង​គ្នា ​តែ​សង្សារ​អី​ទៅ ​បើ​អត់​មាន​អ្នក​ណា​ដឹង​ផង​។ តម្លៃ​ស្នេហា​ដែល​គេ​ឲ្យ​អ្នក​ បាន​ត្រឹម​មនុស្ស​លួច​លាក់ មាន​ន័យ​ថា​គេ​មិន​ច្បាស់​លាស់​ជាមួយ​​អ្នក​ទេ ហើយ​គេ​​ក៏​មិន​ស្រលាញ់​អ្នក​ខ្លាំង​ដែរ ព្រោះ​បើ​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ​មែន ខ្លាច​អី​នឹង​បង្ហាញ​ជា​សាធារណៈ។

បើស្រលាញ់​គ្នា​មែន គួរតែបើកចំហជាសាធារណៈ ព្រោះ​យ៉ាង​ហោច​អ្នក​បាន​ផ្តល់​តម្លៃ​ឲ្យ​ដៃ​គូ​មើល​ឃើញ​ថា អ្នក​មិន​លេង​សើច​ជាមួយ​​ចំណង​ស្នេហា​មួយ​នេះ​ទេ។ ​លើស​ពី​នេះ ​អ្នក​ទី​៣ ក៏​មិន​មក​សង្ញំ ​លួច​យក​ស្នេហា​ពី​អ្ន​ក​បាន​ដែរ។ ​ផ្តល់​តម្លៃ​ឲ្យ​គ្នា ​ហើយ​ក៏​កុំ​គិត​ថា ខ្លួន​ឯង​មាន​សង្សារ​ហើយ Show Off ​ទៀត ​ដូច​ធ្វើ​ស៊ី​ផ្លូវ​ចិត្ត​អ្នក​អត់​លិត​ពេក​នោះ​ទេដឹង៕

​ចុច​អាន៖ ​ មនុស្ស​​​ប្រុស​​​​​ទាក់​ទង​អ្នក​​ដើម្បី​​​​​​​បំបាត់​ភាព​អផ្សុក​ តែង​មាន​សញ្ញា​​​​​​​​​​​ ៥ នេះ​

អត្ថបទ៖ លឹម សុនា