ណាត់គ្នាឲ្យហើយទៅ! សួនសត្វអូទ្រីសថ្មីសន្លាងលេចមុខនៅមណ្ឌលគិរីស្អាតបំផុត
- 2019-05-09 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់គ្នាឲ្យហើយទៅ! សួនសត្វអូទ្រីសថ្មីសន្លាងលេចមុខនៅមណ្ឌលគិរីស្អាតបំផុត
ក្រៅពីទេសភាពនៃធម្មជាតិដ៏ស្រស់ត្រកាល សួនសត្វអូទ្រីសថ្មីសន្លាង១ កំពុងបង្ហាញវត្តមាននៅលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាន្តប្រទេសកម្ពុជា។
សួននេះមានទីតាំងនៅក្នុងឃុំដាក់ដាំ នៃស្រុកអូររាំង ធ្វើដំណើរចេញពីក្រុងសែនមនោរម្យទៅប្រហែល ២០គីឡូម៉ែត្រ។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុកខេត្តមណ្ឌលគិរី។
ស្របពេលដែលថ្ងៃឈប់សម្រាកច្រើនជិតចូលមកដល់ សម្រាប់ប្រិយមិត្តដែលអ្នកចូលចិត្តការធ្វើដំណើរកម្សាន្តមើលធម្មជាតិអាចសាកទៅលេងនៅទីនេះបាន ដើម្បីសម្រាកលម្ហែ ថតរូបលេង និងមើលសត្វអូទ្រីសដ៏កម្រឲ្យអស់ភាពស្មុគស្មាញ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីមានចម្ងាយប្រមាណ ៣៨១គីឡូម៉ែត្រ បើគិតពីរាជធានីភ្នំពេញ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦, ៧ និងជាតិលេខ ៧៦។
ខេត្តមណ្ឌលគិរី ជាខេត្តមួយសម្បូរសត្វព្រៃគ្រប់ប្រភេទរស់នៅច្រើនយ៉ាងណាក្តី ប៉ុន្ដែថ្មីៗនេះ វិស័យឯកជនបានបង្កើតសួនសត្វ ដើម្បីចិញ្ចឹមអំបូរសត្វព្រៃមួយចំនួនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការទស្សនាក៏ដូចជាចូលរួមអភិរក្សអំបូរសត្វព្រៃនៅសល់តិចតួច ក្នុងដែនព្រៃការពារនោះ។
សូមទស្សនាកម្រងរូបភាពស្អាតៗ និងត្រជាក់ភ្នែក ពីសួនសត្វអូទ្រីសនៃខេត្តមណ្ឌលគិរី នៅខាងក្រោមនេះ។
ប្រភពរូបថត៖ ទំព័រហ្វេសប៊ុកខេត្តមណ្ឌលគិរី