ប្រយ័ត្នគ្រោះថ្នាក់! អ្នកមានជំងឺ ៦ មុខនេះកុំញ៉ាំល្ហុងឲ្យសោះ

  • 2019-05-09 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ល្ហុង​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ​ជា​ច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​វា​ជា​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ប្រឆាំង​នឹង​អ្នក​ជំងឺ​ ៦ ប្រភេទ​ដូច​ខាង​ក្រោម​នេះ​៖

១. អ្នក​មាន​ផ្ទៃ​ពោះ

ការ​ញ៉ាំ​ល្ហុង​ច្រើន​ពេក​ ជា​ពិសេស​ល្ហុង​ខ្ចី​មិន​ល្អ​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ទេ​។​ សាច់​ល្ហុង​ខ្ចី​នឹង​ធ្វើ​ឲ្យ​ស្បូន​ចុះ​ខ្សោយ​ ហើយ​អាច​បណ្ដាល​ឲ្យ​រលូត​កូន​បាន​។ ដើម្បី​ការពារ​ស្បូន​ និង​ធានា​ចំពោះ​សុខភាព​ អ្នក​មាន​ផ្ទៃ​ពោះ​គួរ​​ញ៉ាំ​តែ​ល្ហុង​ទុំ​ទៅ​បាន​ហើយ​។​

២. អ្នក​មាន​បញ្ហា​ដង្ហើម​

ល្ហុង​សម្បូរ​ទៅ​ដោយ​ អង់ស៊ីម​ និង​ សារជាតិ​អាឡែរហ្សី​ ។​ ញ៉ាំ​ល្ហុង​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ និង​បញ្ហា​ច្រមុះ​ជា​ដើម​ បើ​អ្នក​កំពុង​តែ​មាន​ជំងឺ​គ្រុន​ក្ដៅ​ និង​ហឺត​អ្នក​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្លែ​ឈើ​នេះ​។​

៣. គ្រួស​ក្នុង​តម្រង​នោម​

វីតាមីន​ C ក្នុង​ល្ហុង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ធ្វើ​ការ​បាន​ល្អ​។​ ទោះ​បី​ជា​អ៊ីចឹង​ក៏​ដោយ​ ញ៉ាំ​​ល្ហុង​ច្រើន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​គ្រួស​ក្នុង​តម្រង​នោម​មាន​អាការៈ​កាន់​តែ​យ៉ាប់​។​ វីតាមីន​ C ខ្ពស់​​ពេក​ចូល​ក្នុង​ខ្លួន​នឹង​បង្កើត​ជា​គ្រួស​ក្នុង​តម្រង​នោម​។​

៤. អ្នក​មាន​បញ្ហា​ខាង​រំលាយ​អាហារ

ល្ហុង​ជា​ថ្នាំ​បំបាត់​ការ​ និង​ព្យាបាល​ការ​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ជា​មួយ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ជាតិ​សរសៃ​ក្នុង​ល្ហុង​នឹង​ធ្វើ​ឲ្យ​លាមក​ប្រែ​ជា​រឹង​ និង​អាច​ឲ្យ​ទល់​លាមក​។​ ប្រសិន​បើ​អ្នក​ញ៉ាំ​ល្ហុង​ពេល​អ្នក​កំពុង​តែ​រាករូស​ អ្នក​នឹង​ប្រឈម​ជា​មួយ​នឹង​ការ​បាត់​បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ​។​

​​៥. អ្នក​មាន​បញ្ហា​ស្បែក

អ្នក​ដែល​មាន​បញ្ហា​ស្បែក​ញ៉ាំ​ល្ហុង​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ពណ៌​ស្បែក​របស់​អ្នក​ផ្លាស់​ប្ដូរ​ ប្រែ​ទៅ​ជា​ពណ៌​លឿង​ស្លេក​។​ ជា​ពិសេស​នៅ​បាត​ដៃ។​ Beta carotene នៅ​ក្នុង​ផ្លែ​ល្ហុង​នឹង​បណ្ដាល​ឲ្យ​អ្នក​កើត​រោគ​ខាន់​ទ្រីណែម​ (ជំងឺ​ខាន់​លឿង​)។

​ ​៦. អ្នក​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប

ល្ហុង​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​។​ ទោះ​បី​ជា​បែប​ហ្នឹង​ ផ្លែ​ឈើ​នេះ​គឺ​មិន​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​ទេ​។​ ញ៉ាំ​ល្ហុង​នឹង​ធ្វើ​ឲ្យ​អ្នក​បែក​ញើស​ ឈឺ​ក្បាល​ អស់​កម្លាំង​ ធុញ​ថប់​ វិល​មុខ​ វង្វេង​វង្វាន់​ ញ័រ​ទ្រូង​។​ អ្នក​ជំងឺ​អាច​ប្រកាច់​ឬ​បាត់​បង់​ស្មារតី​បាន​៕

ចុចអាន៖ អ្នក​មាន​ជំងឺ​៣​​មុខ​​នេះ​មិន​គួរ​ញ៉ាំ​ទុរេន​ឡើយ ព្រោះ​អាច​​ប៉ះពាល់​ដល់​ជីវិត

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម