ប្រយ័ត្នយ៉ាប់ខ្លួន​! អ្នក​ដំណើរគួរជៀសវាងកៅអីអង្គុយ ៥ កន្លែងនេះនៅលើយន្តហោះ

  • 2019-05-06 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លើស​ពី​ការ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​ក្រុម​ហ៊ុន​អាកាសចរណ៍​ ការ​ជ្រើស​រើស​កៅអី​អង្គុយ​ក៏ជា​ជម្រើស​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​រីករាយ​បាន​។​ នេះ​ជា​​ទីតាំង ៥ កន្លែង​​ដែល​យ៉ាប់​ខ្លាំង​បំផុត​លើ​យន្តហោះ​ អ្នក​គួរ​តែ​ជៀស​វាង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ពេល​ធ្វើ​ដំណើរ​។​

កៅអី​កណ្ដាល

កន្លែង​នេះ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​ជាប់​គាំង​នៅ​ចន្លោះ​អ្នក​ដំណើរ​ពីរ​នាក់​ផ្សេង​ទៀត​ និង​មាន​អារម្មណ៍​ថា​ធុញ​ថប់​។​ ការ​ក្រោក​​ឈរ​ពេល​ហោះ​ហើរ​ត្រូវ​បាន​គេ​ហាម​ឃាត់​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ហោះ​ហើរ​រយៈ​ពេល​យូរ​​។​ អ្នក​នឹង​មាន​ការ​ស្ទាក់​ស្ទើរ​គ្រប់​ពេល​អ្នក​ចង់​ទៅ​បន្ទប់​ ឬ​ប្រើ​ប្រាស់​សេវាកម្ម​ផ្សេង​ៗនៅ​លើ​យន្ត​ហោះ​ ដោយ​សារ​តែ​អ្នក​ខ្លាច​រំខាន​អ្នក​ដំណើរ​ដែល​អង្គុយ​ក្បែរ​អ្នក​។​

អង្គុយ​នៅ​ជិត​បង្គន់

អ្នក​នឹង​មិន​អាច​សម្រាក​បាន​ស្រួល​ពេល​ធ្វើ​ដំណើរ​ទេ​ព្រោះ​អ្នក​នឹង​ត្រូវ​បាន​រំខាន​ដោយ​ការ​បិទ​និង​បើក​ទ្វារ​បង្គន់​ផ្សំ​មក​ជា​មួយ​នឹង​ក្លិន​ចម្លែក​។​ ការ​ដើរ​ចុះ​ឡើង​របស់​អ្នក​ដំណើរ​ទៅ​បន្ទប់​ទឹក​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​បាន​ស្រួល​ទេ​។​

ជួរ​ចុង​ក្រោយ​គេ

មិន​ថា​ជា​យន្ត​ហោះ​ខ្នាត​ធំ​ឬ​តូច​ទេ​ ជួរ​កៅអី​នេះ​ភាគ​ច្រើន​គឺ​នៅ​ជិត​ផ្ទះ​បាយ​ និង​បន្ទប់​ទឹក​។​ អ្នក​នឹង​ជួប​បញ្ហា​ក្លិន​ជា​ច្រើន​ និង​ត្រូវ​បាន​រំខាន​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ និង​អ្នក​ធ្វើ​ការ​លើ​យន្ត​ហោះដើរ​ទៅ​ដើរ​មក​។​ ជួរ​កៅ​អី​ចុង​ក្រោយ​ក៏​ត្រូវ​បាន​គេ​បម្រើ​ម្ហូប​ក្រោយ​គេ​ដែរ​។​ សម្រាប់​យន្ត​ហោះ​ខ្នាត​តូច​ដែល​មាន​តែ​ទ្វារ​ឡើង​និង​ចុះ​ អ្នក​នឹង​ត្រូវ​រង់ចាំ​អ្នក​ដំណើរ​រៀប​ចំ​អីវ៉ាន់​ពី​ថ្នាក់​ខាង​លើ ហើយ​មិន​អាច​ចុះ​ពី​យន្ត​ហោះ​បាន​លឿន​ទេ​។​

​​ កន្លែង​អង្គុយ​ដែល​មាន​កន្លែង​បំបៅ​ក្មេង

មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ហើយ​ដែល​មិន​ស្រណុក​ចិត្ត​ជា​មួយ​សំឡេង​យំ​និង​ស្រែក​​របស់​ក្មេង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​ទេ​។​​ វា​នឹង​ពិបាក​នៅ​ពេល​អ្នក​ជួប​បញ្ហា​បែប​នេះ​ពេល​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​​ បើ​សិន​អ្នក​ចូល​ទៅ​ Check in អ្នក​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ជា​មួយ​បុគ្គលិក​នៅ​ counter ថា​តើ​មាន​អ្នក​ដំណើរ​ដាក់​កូន​នៅ​ក្បែរ​កន្លែង​អ្នក​អង្គុយ​ដែរ​ទេ​។​

អង្គុយ​ជិត​ទ្វារ​ចូល

កន្លែង​អង្គុយ​នេះ​ស្ដាប់​ទៅ​ដូច​ជា​ល្អ​ដោយ​សារ​តែ​វា​ជា​ជួរ​ទី​១​ អ្នក​អាច​ដាក់​ជើង​បាន​ស្រួល​ព្រោះ​គ្មាន​កៅអី​នៅ​ខាង​មុខ​ទេ​។​ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​តែ​អ្នក​ត្រូវ​​​នៅ​ជិត​នឹង​ជញ្ជាំង​ បើ​សិន​ជា​អ្នក​មិន​អង្គុយ​ជាប់​នឹង​បង្អួច​ទេ​ វា​នឹង​ជា​កន្លែង​ដែល​ត្រជាក់​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​យន្ត​ហោះ​៕

ចុចអាន៖ ឈប់ច្រើនថ្ងៃអីហ្នឹង បានទៅលេង Da Lat នៅវៀតណាមដឹងតែសប្បាយកប់ហ្មង

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម