ខែក្តៅស្អុះស្អាប់ មកលេងទឹកធ្លាក់ក្បាលស្ទឹងតូចភ្នំសំកុស ទឹកថ្លាឈ្វេងត្រជាក់ដល់បេះដូង
- 2019-04-29 07:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែក្តៅស្អុះស្អាប់ មកលេងទឹកធ្លាក់ក្បាលស្ទឹងតូចភ្នំសំកុស ទឹកថ្លាឈ្វេងត្រជាក់ដល់បេះដូង
នៅខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ ទឹកធ្លាក់ក្បាលស្ទឹងតូច ភ្នំសំកុស អាចឲ្យអ្នកទេសចរងូតទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត ក្នុងខែក្ដៅស្អុះស្អាប់នេះ។
តំបន់ទេសចរណ៍ធម្មជាតិនេះ មានទឹកធ្លាក់ត្រជាក់ស្រួល រួមទាំងទេសភាពព្រៃព្រឹក្សាស្រស់ស្អាត ជាមួយនឹងភ្នំធំល្វឹងល្វើយ បណ្តាចិត្តឲ្យអ្នកទៅលេងបានសប្បាយ រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។ ម្យ៉ាងទៀត បានងូតទឹកត្រជាក់ធ្លាក់ពីទីខ្ពស់ ប៉ះក្រំថ្ម អមដោយដើមឈើ កាន់តែត្រជាក់ដូចទឹកកក មិនក្តៅស្អុះស្អាប់ធុញថប់នោះឡើយ។ នៅខាងក្រោមទឹកស្រោបទៅដោយថ្មដារ ដែលធ្វើឲ្យទឹកលេងមិនល្អក់ ថ្លាឆ្លុះ គួរជាទីមនោរម្យ។
ដើម្បីបានទៅលេងទឹកធ្លាក់ ក្បាលស្ទឹងតូច ភ្នំសំកុស លោកអ្នកអាចធ្វើដំណើរ ទៅខេត្ត បាត់ដំបង ស្រុកសំឡូត ភូមិស្ទឹងតូច ឃុំកំពុងល្ពៅ ដែលមានចម្ងាយ7គីឡូម៉ែត្រ ពីទឹកធ្លាក់អូជាំ ផ្លូវឆ្ពោះទៅវាលចំបាំង និងមានចម្ងាយ ពីក្រុង បាត់ដំបងទៅ75គីឡូម៉ែត្រ ដោយជិះកាត់តាម ផ្លូវបាណន់ អក្សរT និងវាលចំបាំងហើយចម្ងាយពីវាលចម្បាំងទៅទឹកធ្លាក់ក្បាលស្ទឹងតូចភ្នំសំកុស មានចម្ងាយ3 គីឡូម៉ែត្រ៕
ចុចអាន៖ សួនផ្កាឈូករ័ត្ន ៤កន្លែងនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបអមទេសភាព