អ្នក​នឹង​ប្រតិកម្ម​យ៉ាង​ណា បើ​ថ្ងៃ​​ណា​មួយ​ដឹង​ថា សង្សារ​នៅ​ទុក​រូប​សង្សារ​ចាស់​នៅ​ឡើយ?

  • 2019-04-12 02:15:00
  • ចំនួនមតិ 12 | ចំនួនចែករំលែក 12

សង្សារ​ចាស់ គ្រាន់​តែ​ឮ​ពាក្យ​មួយ​ម៉ាត់​ហ្នឹង ក៏​ដឹង​ថា​មាន​បញ្ហា​ ១០០​ជំពូក​នៅ​ខាង​ក្រោយ​ទៅ​ហើយ។ សង្សារ​ចាស់ ពាក្យ​បី​ឃ្លា​ដែល​ស្ដាប់​ទៅ​ហាក់​ដូច​គ្មាន​អ្វី​សោះ តែ​មាន​ឥទ្ធពល​កម្ទេច​​ខ្លាំង​មហាសាល។

រូបតំណាង

ធ្វើ​ឲ្យ​ស្នេហា​មួយ​ដែល​កំពុង​មាន​ក្ដី​សុខ ធ្លាក់​ចូល​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ។ គ្រាន់​តែ​នឹក​ឃើញ​សង្សារ​ចាស់​របស់​សង្សារ​បច្ចុប្បន្ន​ ក៏​ធ្វើ​ឲ្យ​យើង​ស្លរ​ឈាម​បាត់​ទៅ​ហើយ ។ ​ចុះ​ទម្រាំ​ថ្ងៃ​ណា​មួយ យើង​ឃើញ​គេ​ នៅ​រក្សា​រូប​ចាស់​ៗ​របស់​គេ​ជាមួយ​ម្នាក់​នោះ​ នឹង​ទៅ​ជា​យ៉ាង​ណា?

ខាង​ក្រោម​នេះ​គឺ​ជា​ប្រតិកម្ម​របស់​ស្រី​ៗ​នៅ​ពេល​ឃើញ​មិត្ត​ប្រុស​នៅ​រក្សា​ទុក​​រូប​ថត​របស់​សង្សារ​ចាស់៖

រូបតំណាង

១. ប្រាប់​ពី​គោលជំហរ​របស់​ខ្លួន​ឲ្យ​គេ​ដឹង ថា​ខ្លួន​មិន​ចូលចិត្ត និង​មាន​អារម្មណ៍​អន់​ចិត្ត​នៅ​ពេល​គេ​មិន​ទាន់​លុប​រូប​សង្សារ​ចាស់​ចោល​អស់។ កុំ​នៅ​សម្ងំ ហើយ​ស្រាប់​តែ​ថ្ងៃ​មួយ ផ្ទុះ​ឡើង​មក​ឲ្យ​សោះ ព្រោះ​វា​មិន​ដោះ​ស្រាយ​បាន​អ្វី ថែម​ទាំង​ធ្វើ​ឲ្យ​យើង​អាម៉ាស​មុខ។

២. មិន​និយាយ​អ្វី​ទាំង​អស់។ តែ​យូរ​ៗ​យក​​​មក​និយាយ​ចាក់​ដោត​ម្ដង​ៗ ប្រសិន​បើ​គេ​មាន​ខ្លួន គេ​នឹង​លុប​ដោយ​ខ្លួន​ឯង តែ​បើ​គេ​នៅ​រក្សា​ទុក​ទៀត អ្នក​គួរ​តែ​ដឹង​ហើយ​ថា ខ្លួន​បាន​ត្រឹម​អ្នក​ជំនួស​ប៉ុណ្ណោះ។

រូបតំណាង

៣. ធ្វើ​ជា​មនុស្ស​ចិត្ត​ទូលាយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពួក​គេ​ក៏​ធ្លាប់​ជា​សង្សារ​នឹង​គ្នា ម្នាក់​នោះ​ក៏​ធ្លាប់​មើល​ថែ​សង្សារ​យើង​ដែរ ដូច​នេះ​យើង​គួរ​គោរព​អតីតកាល​របស់​គេ ព្រោះ​បច្ចុប្បន្ន​ទើប​សំខាន់​ជាង។

៤. មិន​និយាយ​អ្វី​ទាំង​អស់ តែ​កត់​ចូល​សៀវភៅ​ទុក កុំ​ឲ្យ​ភ្លេច។ ថ្ងៃ​ក្រោយ​ឈ្លោះ​គ្នា ឬ​បែក​គ្នា​ទើប​យក​មក​និយាយ​សរុប។

៥. ដាស់​តឿន​លើក​ទី​១ និង​លើក​ទី​២ បើ​នៅ​តែ​បន្ត​ទុក​ទៀត គឺ​ដើរ​ចេញ​ពី​ជីវិត​គ្នា។

៦. វិធី​លឿន​បំផុត​ដើម្បី​ដឹង​ចិត្ត​គេ នោះ​គឺ​ឲ្យ​គេ​ជ្រើស​រើស មួយ​​គឺ​លុប​រូប ពីរ​គឺ​បែក​គ្នា។ គ្មាន​អ្វី​សាំញ៉ាំ​ឡើយ៕

ចុចអាន៖ អាថ៌កំបាំង​​​ ៥​ ដែល​​​​ស្រីៗ​ចង់​​ឲ្យ​​​មនុស្ស​​ប្រុស​​ដែល​​​នាង​​ស្រលាញ់​​​បាន​​ដឹង​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel