ឃើញសប្បាយមែន តែដឹងប្រវត្តិបុរសល្បី Live FB រហស្សនាម "តារាប៉ោតធុង" កម្សត់ខ្លាំងទប់ទឹកភ្នែកលែងជាប់

  • 2019-04-09 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​និយម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ប្រាកដ​ជា​ស្គាល់​មិន​ខាន បុរស​ពូ​កែ​ Live ​លក់​ផលិតផល​ថែម​ឈុត​ធំ​ សុទ្ធ​តែ​នាំ​ចូល​ក្រៅ​ប្រទេស​ដូច​ជា ប៉ោត​ ធុង បង្គី​ ធុង​សំរាម ​ចាស់​ៗ​ជា​ដើម​។ បើ​មើល​វីដេអូ​បង្ហោះ​តាម FB ​ទស្សនិកជន​ជា​ច្រើន​ផ្ទុះ​សំណើច ​និង​គិត​ថា បុរស​រូប​នេះ ​ពេញ​ដោយ​ការ​សប្បាយ​រីក​រាយ តែ​តាម​ពិត​លោក​មាន​ជីវភាព​ក្រ​ខ្សត់ និង​កំព្រា​ឪពុក​ម្ដាយ​​យ៉ាង​​វេទនា។

​លោក​មាន​ឈ្មោះ​​ថា ទុយ វិសុទ្ធ រស់​នៅ​​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្ដាល​​ ។ ​តាម​ពិត​ទៅ ភាព​ល្បី​ល្បាញ​ដោយ​ការ​ Live ​លក់​តាម​ FB ​គឺ​កើត​ឡើង​ដោយ​ចៃ​ដន្យ​មែន​ទែន ​នៅ​ពេល​លោក​ទៅ​លេង​ផ្ទះ​ម្ដាយ​ធម៌ ហើយ​ឃើញ​ប៉ោត​ ធុង ​ចាស់​ៗ​ក្បែរ​ពាង​នៅ​ផ្ទះ​​ឃើញ​ទំនង ​លោក​ក៏​យក​​ថត​លេង​បែប​អ្នក​លក់​ Online ​។ មិន​នឹក​ស្មាន​ថា ​វីដេអូ​នោះ​ ល្បី​សុស​សាយ​ មាន​អ្នក​ចូល​មើល និង ​ចែក​រំលែក​ច្រើន​ដង​លើ​បណ្ដាញ​សង្គម ​បែប​នេះ​​ទេ។ បុរស​សម្បុរ​ស្រអែម​រូប​នេះ បន្ត​ថា ​​​លោក​​មិន​បាន​តាំង​ចិត្ត​ធ្វើ​វីដេអូ​នេះ​ឡើង ​ដើម្បី​ Troll ​ឲ្យ​អ្នក​លក់ Live ​ផ្សេង​ៗ​នោះ​ឡើយ គឺ​ដើម្បី​​ឲ្យ​​សប្បាយ​តែ​ប៉ុណ្ណោះ ព្រោះ​ជីវិត​លោក​ជួប​រឿង​ស្មុគ​ស្មាញ​ច្រើន​ណាស់ ។

Fan សុំថត ពេល លោក វិសុទ្ធ មកលេងបុណ្យភូមិ

បើ​និយាយ​​ពី​ប្រវត្តិ​របស់​ វិសុទ្ធ វិញ លោក​កំ​ព្រា​ឪពុក​តាំង​ពី​អាយុ​១២​ឆ្នាំ ហើយ​​ធ្វើ​កម្ម​ករ​គេ​តាំង​ពី​នៅ​តូច​ៗ ដើម្បី​យក​ប្រាក់​ឲ្យ​ម៉ែទិញ​ម្ហូប​ និង​បង់​អង្គការ​ដែល​គ្រួសារ​លោក​ជំ​ពាក់។ ​រៀន​ផង ធ្វើ​កម្មករ​ឡ​ឥដ្ឋ​ផង ហើយ​ម្ដាយ​​ឧស្សាហ៍​ឈឺ​ទៀត ជីវភាព​គ្រួសារ​ទាំង​មូល​ដុន​ដាប​​ៗ​ទៅ។ គ្រា​នោះ ​ឲ្យ​តែ​ឮ​ថា​កន្លែង​ណា​ធ្វើ​កា​រ​បាន​លុយ ​វិសុទ្ធ ទៅ​ហើយ មិន​ថា​កម្មករ​សំណង់ ជាង​ធ្វើ​តុ​ទូ ​លី​សែងទេ ឲ្យ​តែ​បាន​ប្រាក់។ ជីវិត​លំបាក​ពេក ​វិសុទ្ធ​ឈប់​រៀន​នៅ​ថ្នាក់​ទី​៨ ​ហើយ​ប្រឹង​ធ្វើ​ការ​តែ​មួយ​មុខ ដើម្បី​យក​ប្រាក់​បង់​អង្គការ។ ​កាន់​តែ​ក្ដុកក្ដួល​នោះ ​មុន​ពេល​ខ្វះ​មួយ​ខែ​ត្រូវ​បង់​អង្គការ​អស់ បុរស​ដែល​ទស្សនិកជន​ដាក់​រហស្សនាម​ថា "​តារា​ប៉ោត​ធុង​" ​ប្រាប់​ម៉ែ​ថា ​ពេល​បង់លុយ​គេ​អស់ លោក​នឹង​នាំ​ម៉ែ​ដើរ​លេង។ ​តែ​គ្រប់​យ៉ាង​បាន​ត្រឹម​ស្រមៃ ​មិន​ទាន់​អី​ផង ​អ្នក​មា​ន​គុណ​តែ​ម្នាក់​រូប​នេះ ​បែរ​ជា​អនិច្ចកម្ម​ចោល​ទាំង​វិសុទ្ធ ​មិន​ទាន់​បាន​សម្រេច​ក្ដី​ស្រមៃ​​ជូន​ម្ដាយ​របស់​លោក​​ផង។

លោកបាក់​ទឹក​ចិត្ត​ណាស់ ធ្វើ​ការ​ប្រឹង​រក​លុយ​ តែ​ម៉ែ​បែរ​ជា​ទៅ​បាត់​ត្រូវ​រស់​ម្នាក់​ឯង។ ​ចំណែក​បង​ប្អូន​វិញក៏​ក្រី​ក្រ​ដូច​គ្នា ​អត់​មាន​អ្នក​ណា​អាច​ជួយ​លោក​បាន​នោះ​ទេ។ ​ពេល​ខ្លះ ​​​បុរស​​​កើត​នៅ​ខេត្ត​កណ្ដាល​រូប​នេះ ​ដេក​យំហើយ​អត់​មាន​ម្ហូប​​ញ៉ាំ​ក៏​មាន តែ​បាន​អ្នក​ជិត​ខាង​ជួយ​ម្នាក់​បន្តិចៗ ព្រោះ​អាណិត​លោក​ពេក។

មាន​ពេល​មួយ ​លោក​អស់​កម្លាំង​ពេក ក្មួយប្រុស​កម្សត់​រស់​នៅ​ជាមួយ​មាន​លុយ​តែ​១២០០​រៀល ​ទៅ​ជំ​ពាក់​ដូង​គេ ឲ្យ​លោក​ផឹក ហើយ​សួរ​វិសុទ្ធ​ថា ៖ "​ពូ​ៗ បើ​ពូ​ស្លាប់​ទៅ ​អ្នក​ណា​ចិញ្ចឹម​ខ្ញុំ​?”។

រឿង​រ៉ាវ​កម្សត់​នេះ ​លោក វិសុទ្ធ រៀបរាប់​បណ្ដើរ​យំ​បណ្ដើរ ដោយសារ​មាន​មនុស្ស​តិច​ណាស់​ដឹង​ថា លោក​លំបាក​វេទ​នា។ ​ក្រោយ​ល្បី​ដោយសារ​វីដេអូ Live ​លក់​​បង្គី ធុង ប៉ោត លោក វិសុទ្ធ ចាប់​ផ្ដើម​មាន​គេ​ហៅ​ទៅ​ថត​ Promote Page ​ឲ្យ​គេ​​​ជា​ច្រើន ​និង​​មាន​ការងារ​​បន្ត​បន្ទាប់​​យ៉ាង​ម​មា​ញឹក។ ​តែ​យ៉ាង​ណា ​លោក​នៅ​តែ​សោក​ស្ដាយ ព្រោះ​ពេល​ជីវភាព​​ធូរស្រាល បែរ​ជា​បាត់​អ្នក​មាន​គុណមិន​នៅ​ជិត​ទៅ​វិញ៕

សូមទស្សនាវីដេអូខាងក្រោម៖

​​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម