វិធី​ផាត់​ថ្ពាល់ស៊ីជម្ពូបែបធម្មជាតិ ដែល​​​ស្រី​ៗ​កូរ៉តែង​ធ្វើ​

  • 2019-04-09 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​វិធី​ផាត់​​ថ្ពាល់​តាម​បែប​ចាស់ ដែល​ត្រូវ​មាន ជក់​ផង ប៉ុង​ផង និង​ម្សៅ​ផាត់​ថ្ពាល់ ធ្វើ​ឲ្យ​ខ្ជិល​ផាត់​ និង​មើល​ទៅ​មិន​ធម្មជាតិ​នោះ អ្នក​អាច​សាក​តិចនិក​ផាត់​ថ្ពាល់ “បេះដូង” របស់​ស្រី​ៗ​កូរ៉េ​ខាង​ក្រោម​បាន។

អាច​និយាយ​បាន​ថា គ្រឿង​សំអាង​ដែល​ធ្វើ​ឲ្យ​មុខ​ស្រស់បស់​ជាង​មុន​ភ្លាម​នោះ​គឺ ក្រែម​លាប​មាត់ ព្រោះ​ចំណាយ​ពេល​មិន​ដល់​១​នាទី​លាប​ក្រែម​ផង មុខ​របស់​អ្នក​នឹង​ស្រស់​បំព្រង​វិញ​ភ្លាម។ យ៉ាងណាក៏ដោយ បើ​ចង់​ Update ឡើង​មួយ​កំរិត​ទៀត កុំ​ឲ្យ​ស្លេកស្លាំង តែ​មិន​ចំណាយ​ពេល​ច្រើន​នោះ​គឺ​ការ​ផាត់​ថ្ពាល់​មិន​អាច​ខ្វះ​បាន​នោះ​ទេ។

ខណៈ​មិត្ត​ៗ​នារី​​មួយ​ចំនួន ឧស្សាហ៍មើល​​រំលង​ជំហាន​ផាត់​ថ្ពាល់​នេះ​ដោយ​សារ​តែ​ត្រូវ​ការ​ឧបករណ៍​ច្រើន​ដូច​ជា ជក់​ផង​ ប៉ុងផ​ង និង​ម្សៅ​ថ្ពាល់​ផង​នោះ។ ក្រុមហ៊ុន​គ្រឿង​សំអាង​កូរ៉េ​បាន​ជួយ​សម្រួល​ដល់​បញ្ហា​មួយ​នេះ ដោយ​ប្រើ​តែ​ផលិតផល​មួយ​គត់​គឺ​ ពណ៌​ថ្ពាល់​ទឹក។ រីឯ​របៀប​ផាត់​វិញ​គឺ​សាមញ្ញ​បំផុត​នោះ​គឺ គ្រាន់​តែ​គូរ​រូប​បេះដូង​លើ​ថ្ពាល់ និង​តប់​ឲ្យ​ស្មើ​ជា​ការ​ស្រេច ដោយមិន​ត្រូវការ​ឧបករណ៍​អ្វី​ទាំង​អស់ ក្រៅ​ពី​ជក់​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ស្រាប់។

មិន​ត្រឹម​តែ​ទទួល​បាន​លទ្ធផល​ធម្មជាតិ​ជាង ពណ៌​ថ្ពាល់​ម្សៅ​នោះ​ទេ ពណ៌​ថ្ពាល់​ទឹក​នេះ​ក៏​ជាប់​បាន​យូរ​ជាង​ផលិតផល​ម្សៅ​ដូច​គ្នា។ ក្រោយ​ពេល​ផលិតផល​ថ្ពាល់​ទឹក​នេះ ត្រូវ​បាន​ណែនាំ​លើ​ទីផ្សារ គេ​សង្កេត​ឃើញ​ថា មនុស្ស​ស្រី​ជា​ច្រើន​បាន​ងាក​មក​ប្រើ​ប្រភេទ​ពណ៌​ថ្ពាល់​នេះ​ច្រើន ដោយ​មិន​មាន​ភាព​សាំញ៉ាំ​ច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​ផលិតផលពណ៌​ថ្ពាល់​ទឹក​​មួយ​ចំនួន ដែល​មាន​តម្លៃ​សមរម្យ ដែល​អ្នក​អាច​សាក​បាន ៖

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel