បែកគ្នាហើយ​តែ​​អ្នកអាច​ឆ្លង ៦ ដំណាក់​កាល​​​នេះ​​ អ្នក​នឹង​​ផ្ដើម​ជីវិត​ថ្មី​បាន

  • 2019-04-08 08:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា​ជា​រឿង​មួយ​ដែល​គូ​ស្នេហ៍​មិន​ចង់​ជួប​ តែ​ពេល​ខ្លះ​យើង​នៅ​តែ​មិន​អាច​ឃាត់​បាន ដូច្នេះ​ហើយ​មាន​តែ​ទទួល​យក​ការ​ពិត។ ៦​ដំណាក់​កាល​នេះ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់ ក្រោម​បែក​បាក់​ស្នេហា ៖

១. បេះដូង​អ្នក​ខ្ទេចខ្ទី​គ្មាន​សល់

ដំណាក់​នេះ​គឺ​ជា​ការ​បែក​គ្នា​ភ្លាមៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ខ្លាំង​រហូត​ពេល​ខ្លះ​អាច​ធ្វើ​អី​ផ្ដេសផ្ដាស​ទៀត​ផង។ អ្នក​យំ​អ្នក​ខូច​ចិត្ត​ខ្លាំង​សូម្បី​ដែល​បាយ​ក៏​មិន​ចង់​ញ៉ាំ អ្នក​ណា​ក៏​មិន​ចង់​ជួប អ្វី​ក៏​មិន​ចង់​ធ្វើ។

រូបតំណាង

**២. ចាប់​ផ្ដើម​មាន​អារម្មណ៍​ឯកា​ខ្លាំង​ឡើង​ៗ**

អ្នក​ចាប់​ផ្ដើម​ឯកា​ខ្លាំង មាន​អារម្មណ៍​ថា​ពិភព​លោក​នេះ​មាន​តែ​យើង​ម្នាក់។ ភាព​ស្ងប់​ស្ងាត់​កាន់​តែ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ឡើងៗ ព្រោះ​ពីមុន​អ្នក​មាន​គ្នា ទៅ​ណា​មក​ណា​ជាមួយ​គ្នា ញ៉ាំ​អី​ជាមួយ​គ្នា តែ​ពេល​នេះ​អ្នក​ធ្វើ​វា​តែ​ម្នាក់​ឯង​ទាំង​អស់។

៣. អ្នក​ចាប់​ផ្ដើម​ស៊ាំ​នឹង​ការ​នៅ​ម្នាក់​ឯង​បាន​ខ្លះ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​អាច​បន្ត​រស់​នៅ និង​ធ្វើ​អ្វី​តែ​ឯង​បាន​ម្ដង​បន្តិច​ៗ រហូត​អាច​ចេញ​ក្រៅ​ និង​ទទួល​ការ​ពិត​បាន​ខ្លះ។ អ្នក​មិន​អាច​ញញឹម​បាន តែ​អ្នក​អាច​ក្រោក​ឈរ​ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​ខ្លួន​ឯង​ឡើង​វិញ។ អ្នក​អាច​ញ៉ាំ​អាហារ អ្នក​អាច​មើល​កុន ឬ​ទៅ​ដើរ​លេង​ខ្លះ​ដើម្បី​រំសាយ​ភាព​ឈឺចាប់​ដែល​អ្នក​មាន។

រូបតំណាង

៤. មាន​អារម្មណ៍​ដូច​ចុះ​នរក​ម្ដង​ម្កាល

ពេល​ខ្លះ​អ្នក​អាច​រឹង​មាំ តែ​ពេល​ដែល​នឹក​គេ ឬ​រំឮក​អតីតកាល​អ្នក​មាន​អារម្មណ៍​ថា​ដូច​ចុះ​នរក​អី​ចឹង គេ​នឹក​គេ​ខ្លាំង ចង់​ជួប​គេ​ខ្លាំង ហើយ​ពេល​ខ្លះ​អាច​មុខ​ក្រាស់​ Call ឬ Chat ទៅ​គេ​មុន​ក៏​មាន។ នេះ​ជា​ដំណាក់​កាល​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង បើ​មិន​អីចឹង​ទេ​អ្នក​អាច​ធ្វើ​អី​តាម​ចិត្ត​ដោយ​មិន​គិត​អី​ក៏​ថា​បាន។

៥. ចាប់​ផ្ដើម​​ធូរស្រាល​

អ្នក​ចាប់​ផ្ដើម​ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ ហើយ​អាច​ញញឹម​បាន​ខ្លះ​ទោះ​បី​ជា​ឃើញ​មុខ​គេ​ក៏​អ្នក​អាច​ទប់​ចិត្ត​ទប់​ទឹក​ភ្នែក​ខ្លួន​ឯង​បាន​ដែរ។​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ខ្លួន​ឯង​កាន់​តែ​ខ្លាំង និង​ធ្វើ​ខ្លួន​កាន់​តែ​រឹងមាំ​ជាង​មុន។ អ្នក​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ព្យាយាម​អ្វី​ដើម្បី​ខ្លួន​ឯង។

រូបតំណាង

៦. ឆ្លង​កាត់​វា​បាន

ដំណាក់​កាល​ដែល​អ្នក​អាច​ទទួល​យក​ការពិត​ទាំង​ស្រុង​ហើយ​ចាប់​ផ្ដើម​ជីវិត​ដ៏​ស្រស់​ស្អាត​ម្ដង​ទៀត អ្នក​ចាប់​ផ្ដើម​លែង​មើល​ឃើញ​គេ​មាន​តម្លៃ​ទៀត ហើយ​ក៏​លែង​មាន​អារម្មណ៍​ថា​គេ​សំខាន់​ទៀត។ អ្នក​លែង​ខ្វល់​ពី​រឿង​ដែល​បាន​កើត​ឡើង​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​ឡើង​វិញ។

​បាន​ដល់​ដំណាក់​កាល​ណា​ទៅ​ហើយ? ព្យាយាម​ឡើង​មិន​យូរអ្នក​នឹង​ឆ្លង​ផុត៕

ចុចអាន​៖ជួប​ស្នេហា​មិន​សម​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​លើក​ពេក គួរ​តែ​រៀនប្រើជីវិត​បែប​នេះ​ម្ដង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម