ជក់ចិត្តណាស់! ក្រាលកន្ទេលមើលចាប៉ីបុណ្យភូមិ យប់ចុងក្រោយ
- 2019-04-08 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់ចិត្តណាស់! ក្រាលកន្ទេលមើលចាប៉ីបុណ្យភូមិ យប់ចុងក្រោយ
ផ្ទាំងទស្សនីយភាពថ្ងៃចុងក្រោយនៃពិធីបុណ្យភូមិ កាលពីយប់មិញ បាននាំយកនូវការសម្ដែង "ចាប៉ីដងវែង" ដែលបង្កភាពសប្បាយរីករាយសម្រាប់អ្នកទស្សនាជាខ្លាំង។
លើសពីនេះ មានអ្នកចូលរួមទស្សនាក្រាលកន្ទេលយ៉ាងច្រើន ដោយអស់សំណើច ក្អាកក្អាយនឹងសំដីឥតមានទាក់ មានឃ្លោឃ្លោងរណ្ដំគ្នារបស់ក្រុមអ្នកលេងចាប៉ី ។
គួរបញ្ជាក់ថា កម្មវិធីបុណ្យភូមិទាំងបីរាត្រីធ្វើឡើងនៅវត្តព្រះធាតុ មានការសម្ដែងល្ខោនដូចជា ល្ខោនស្រមោលស្បែកធំ និងស្គរជ័យ ពីក្រុមសិល្បៈសុវណ្ណភូមិ របាំព្រះរាជទ្រព្យពីក្រុមសិល្បៈសុភីលីន ការសម្ដែងល្ខោនខោល ដោយក្រុមល្ខោនខោលវត្តស្វាយអណ្ដែត និងចាំប៉ីផងដែរ៕
ចង់ដឹងការសម្តែងយប់មិញ ពីសេសបែបណា ទស្សនាវីដេអូទាំងអស់គ្នា៖